Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្លើង​ឆេះ​ហាង​ចិន​២​កន្លែង នៅ​ក្រុងព្រះសីហនុ ម្តុំ​មហោស្រព​ចាស់ សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោង ១​រសៀល ថ្ងៃ​ចន្ទ ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​អគ្គីភ័យ​ឆេះ​ហាង​ចិន​ចំនួន ២​កន្លែង ស្ថិត​នៅ​ម្តុំ​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ប៉ុន្តែ​អគ្គីភ័យ​នេះ មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ទេ​។​

​សមត្ថកិច្ច​បន្តថា អគ្គីភ័យ​ខាង​លើ​នេះ បាន​បណ្តាលឲ្យ​ខូចខាត​សម្ភារៈ​ក្នុង​ហាង និង​ខូចខាត​ផ្នែក​ខ្លះ នៃ​ហាង ឬ​ផ្ទះ​ទាំង​ពីរ​នោះ​។​

​យ៉ាងនេះក្តី គ្រោះ​អគ្គីភ័យ​នេះ មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់ ឬ​របួស​ទេ​។​

​សមត្ថកិច្ច​នគរបាល បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គីភ័យ​ភ្លាមៗ ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់ មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ ឬ​ហាង របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ទេ​។​

​តាម​ការ​ឲ្យដឹង​ពី​កម្លាំង​នគរ​បាល​ពន្លត់អគ្គីភ័យ បញ្ជាក់ថា ភ្លើង​ឆេះ​ហាង​ជនជាតិ​ចិន​ទាំង ២​កន្លែង​ខាងលើនេះ គឺ​កើតឡើង​ដោយសារ​ឆ្លង​ចេញពី​ម៉ា​សុីន​ភ្លើង ដែល​ម្ចាស់​ហាង​បញ្ឆេះ នៅ​អំឡុង​ពេល​ក្រុងព្រះសីហនុ កំពុង​ដាច់​ភ្លើង​រដ្ឋ​។​

​ត្រង់​ចំណុច​នេះ មន្ត្រី​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ជនជាតិខ្មែរ ត្រូវ​ប្រយ័ត្ន​អំពី​អគ្គីភ័យ ឬ​ភ្លើង​ឆាបឆេះ ដែល​អាច​កើតមាន​គ្រប់ពេលវេលា ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ ហើយ​មាន​អាកាសធាតុ​ក្តៅហែង និង​ដាច់​ភ្លើង​ជា​ប្រចាំ​។​

​ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ម៉ាស៊ីនភ្លើង ផ្ទាល់ខ្លួន​នៅ​តាម​ផ្ទះ​នីមួយៗ ក៏​ត្រូវ​ប្រុងប្រយ័ត្ន ការឆាបឆេះ និង​ត្រូវ​ឃ្លាំ​មើល​រាល់​ការ​បញ្ឆេះ​ម៉ាស៊ីនភ្លើង របស់ខ្លួន ឲ្យបាន​ជាប្រចាំ ព្រោះ​បារម្ភ​ខ្លាច​បង្ក​ឲ្យមាន​ការឆាបឆេះ​ណាមួយ​កើតឡើង​៕ ដោយ ៖ ដែន សីមា

spot_img
×