Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! ស្ត្រី​ម្នាក់​ដួល​ក្នុង​រណ្តៅ​រងើក​ធ្យូង​ដ៏​ក្រហម​រងាល ខណៈ​ព្យាយាម​រត់​កាត់​ក្នុង​ពិធីបុណ្យ​មួយ​នៅ​ឥណ្ឌា (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​បាន​ដួល​ក្នុង​រណ្តៅ​រងើក​ធ្យូង​ដ៏​ក្រហម​រងាល ខណៈ​នាង​ចូលរួម​នៅ​ពិធី​ប្រពៃណី​បូរាណ​ក្នុង​តំបន់​មួយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ ។​

​អ្នកធ្វើ​ធម្ម​យាត្រា​រាប់រយ​នាក់ បាន​ដើរ ឬ រត់​ដោយ​ជើង​ទទេរ តាមរយៈ​រណ្ដៅ​ភ្លើង​នៅ Khatipura ក្នុង​រដ្ឋ Rajasthan ដើម្បី​គូសបញ្ជាក់​កិច្ច​ចាប់ផ្តើម​នៃ​ពិធីបុណ្យ Holi ។​

​ទោះយ៉ាងណា ស្ត្រី​ម្នាក់​បាន​រអិល​ជើង ខណៈពេល​ព្យាយាម​រត់​ឆ្លងកាត់​រណ្តៅ​ភ្លើង និង​ដួល​នៅលើ​រងើក​ធ្យូង​ឡើង​ក្រហម​រងាល ។​

​នាង​ត្រូវបាន​ទាញ​ចេញ​យ៉ាង​លឿន ទៅកាន់​កន្លែង​សុវត្ថិភាព ពី​ក្រុម​អ្នកចូលរួម ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក្តី នាង​ហាក់​ពុំ​រងរបួស​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ឈឺចាប់​នោះទេ ៕ រក្សា

spot_img
×