Monday, December 6, 2021

ក្រសួង​យុ​តិ្ត​ធម៌ សោកស្ដាយ​ចំពោះ​សេចក្តី ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ដែល​មិនបាន​ឆ្លុះបញ្ចាំង អំពី​ការពិត​ជាក់ស្តែង​ទាំងស្រុង​នៃ​ទិដ្ឋភាព​កិច្ចប្រជុំ​

​ភ្នំពេញ​ ៖ ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី 25 ខែមីនា ឆ្នាំ 2018 បានចេញ​សេចក្តី បំភ្លឺ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ជាមួយ​ប្រតិភូ​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី 22 ខែ​មិនា​ឆ្នាំ 2019 នា​ទីស្ដីការ​នាយករដ្ឋមន្ត្រី​វិមាន​សន្តិភាព​។​នៅក្នុង​សេចក្តី បំភ្លឺ​បាន​បញ្ជាក់ថា​នៅ​ថ្ងៃទី 23 ខែ​មិនា​ឆ្នាំ 2019 ក្រសួងយុត្តិធម៌​បានទទួល​នូវ​សេចក្តី ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ជាមួយ​ប្រតិភូ​ក្រសួង​យុ​តិ្ត​ធម៌​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី 22 ខែមីនា​ឆ្នាំ 2019 នា​ទីស្ដីការ​នាយករដ្ឋមន្ត្រី​កន្លងមកនេះ​។​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សេចក្តី​​ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នោះ​ដោយ​ក្រសួង​យុ​តិ្ត​ធម៌​បាន​ពិនិត្យឃើញថា​មាន​ចំណុច​មួយចំនួន​មិនបាន​ឆ្លុះបញ្ចាំង​ពីអ្វី​ដែលជា​គោលជំហរ​និង​ការបកស្រាយ​របស់​ក្រសួង​ឡើយ​ហើយ​មាន​ចំណុច​ខ្លះ​ជា​រឿង​មិន​ពិត​ផងដែរ​។​ហេតុនេះ​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មាន​ភាពចាំបាច់​សុំ​ការបកស្រាយ​បំភ្លឺ​ពាក់ព័ន្ធ​ដំណើរការ​និង​លទ្ធផល​នៃ​កិច្ចប្រជុំ​។​

​ឆ្លង​តាមរយៈ​របៀប​វារ​: និង​បទ​បង្ហាញ​ដោយ​លោក​អង្គ​វង្ស​វ​ឌ្ឍ​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រតិភូ​ក្រសួង​បាន​នៅ​សំនួរ​និង​យោបល់​ជាច្រើន​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ហើយ​ក្រសួង​ក៏បាន​បកស្រាយ​ជា​បន្តបន្ទាប់​ដែលនាំអោយ​កិច្ចដំណើរការ​ទៅ​ក្រោម​កិច្ចពិភាក្សា​យ៉ាង​ផុលផុស​។​ក្រសួងយុត្តិធម៌​សូម​វាយតម្លៃ​ខ្ពស់​អំពី​វេទិកា​នៃ​ជំនួប​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​កាលពី​ថ្ងៃទី 22 ខែមីនា​ឆ្នាំ 2019 កន្លងមកនេះ​និង​យល់ឃើញថា​វេទិកា​នេះ​បាន​ផ្ដល់នូវ​ឱកាស​ដល់​ក្រសួងយុត្តិធម៌​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​លើ​វិស័យ​យុត្តិធម៌​បានបញ្ជាក់​ជូន​នូវ​សកម្មភាព​ការងារ​សមិទ្ធផល​និង​បញ្ហា​ប្រឈម​របស់​ក្រសួង​មិនតែប៉ុណ្ណោះ​។​ឆ្លងតាម​កិច្ចពិភាក្សា​ក្នុង​អង្គប្រជុំ​នេះ​ក្រសួង​យុ​តិ្ត​ធម៌​ទទួលបាន​នូវ​យោបល់​នានា​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ដែលជា​ការចែករំលែក ធាតុ​ចូល​យ៉ាងសំខាន់​ក្នុងការ​គិតពិចារណា​ស​ម្រា​ប់​កិច្ចការ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ក្នុង​ដំណើរ​នៃ​កិច្ចពិភាក្សា​ក្រសួង​យុ​តិ្ត​ធម៌​ពិនិត្យឃើញថា​មាន​សំណួរ​ជា​លក្ខណៈ​ទូទៅ​មួយចំនួន​រីឯ​សំណួរ​មួយចំនួនទៀត​គឺពាក់ព័ន្ធ​និង​សមត្ថកិច្ច​របស់​ស្ថាប័ន​ផ្សេង​ដែល​មិនមែនជា​សមត្ថកិច្ច​រប​ស់​ក្រសួងយុត្តិធម៌​ឡើយ​ដូចជា​បញ្ហា​អំពើពុករលួយ​ជាអាទិ៍​។​ក្នុងចំណោម​នោះ​ក៏មាន​សំណួរ​ខ្លះ​មិន​ច្បាស់លាស់​និង​ពាក់ព័ន្ធ​ដល់​កិច្ចដំណើរការ​នីតិវិធី​របស់​តុលាការ​ឬ​សាកសួរ​ទៅលើ​សាលដីកា​របស់​តុលាការ​តែម្ដង​ដែល​សំខាន់​លើ​បញ្ហា​ជាក់លាក់​ទាក់ទង​នឹង​សំណុំ​រឿងក្តី បែបនេះ​ពុំមាន​កំណត់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ទ្បើ​យ​ព្រោះ​ពុំ​អាចមាន​មូលដ្ឋាន​ដឹង​ច្បាស់​អំពី​សំណុំរឿង​ទាំង​នោះទេ​គឺ​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ច្បាស់លាស់​ទើប​អាចឆ្លើយតប​បាន​។​ក្រសួង​យុ​តិ្ត​ធម៌​មានការ​សោកស្ដាយ​ចំពោះ​សេចក្តី ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ដែល​មិនបាន​ឆ្លុះបញ្ចាំង​អំពី​ការពិត​ជាក់ស្តែង​ទាំងស្រុង​នៃ​ទិដ្ឋភាព​កិច្ចប្រជុំ​នៅមុន​កិច្ចប្រជុំ​នេះ​ក្រសួង​យុ​តិ្ត​ធម៌​ក៏បាន​ឃើញ​អំពី​ការធ្វេសប្រហែស​មិន​យកចិត្តទុកដាក់​របស់​លេខាធិការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដែល​បាន​សរសេរ​របៀបវារៈ​នៃ​កិច្ចប្រជុំ​និង​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី 18 ខែមីនា​ឆ្នាំ 2019 កន្លងមក​ដោយបាន​កំណត់​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុ​តិ​ធ​ម៍​បកស្រាយ​អំពី​ដែន​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ទៅវិញ​ក្រសួង​យុ​តិ្ត​ធម៌​សង្ឃឹម​ជឿជាក់ថា​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​និង​យកចិត្តទុកដាក់​ពង្រឹង​ការងារ​របស់ខ្លួន​ឡើងវិញ​ដើម្បី​ចៀសវាង​បាន​ដូច​ករណី​មានការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​មន្ត្រី​ក្រសួងយុត្តិធម៌​ថា​ជា​អ្នក​ចែក​ឯកសារ​ក្នុងពេល​ប្រជុំ​ដែល​ហាក់បីដូចជា​បង្កប់​ថា​ការចែក​ឯកសារ​នេះ​មានន័យ​ជាការ​បន្ទច់បង្អាក់​ទៅលើ​កិច្ចដំណើរការ​នៃ​កិច្ចប្រជុំ​ទៅវិញ​។​ទោះបីយ៉ាងណា​ក្រសួងយុត្តិធម៌​មាន​តំលៃ​ខ្ពស់​ចំពោះ​វេទិកា​ជំនួស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ជាមួយ​ប្រតិភូ​ក្រសួង​យុតិធម៌​ហើយ​សូម​ស្វាគមន៍​ឲ្យ​មាន​ជំនួប​បែបនេះ​ជា​ច្រើនដង​បន្ថែមទៀត​ដើម្បី​អាច​ឲ្យ​មាន​ការយល់​គ្នា​កាន់តែច្បាស់​អំពី​បញ្ហា​ប្រព័ន្ធតុលាការ​កម្ពុជា​ហើយ​បើសិន​ជាមាន​ចម្ងល់​ឮ​បញ្ហា​ជាក់លាក់​លើ​ករណី​ណាមួយ​សូម​បញ្ជូន​ឯកសារ​ទាំង​នោះមក​ក្រសួង​យុត្ត​ធម៌​ដើម្បី​ឲ្យ​ក្រសួង​ឆ្លើយតប​ជា​លាយ​លក្ខ​អក្សរ​ឬ​ឆ្លើយតប comment កិច្ចប្រជុំ​នោះ​មាន​ពេល​លើក​ក្រោយ​នូវ​អ្វីដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​សូមបញ្ជាក់ថា​​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក បាន​តស៊ូ​មតិ យ៉ាង​ស្វិតស្វាញ ហើយ​តានតឹង​ខ្លាំងណាស់​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃ ២២ ! កិច្ចប្រជុំ​មិនទាន់​ចាប់​ផ្ដើម​ផង ខាង​ក្រសួង​គេ​កូ​ពី​លិខិត រ៉ាយរ៉ាប់ ស្រង់​មាត្រា​ច្បាប់ មួយចំនួន​ដែល​ផ្ទុយ​ពី​ប្រធានបទ​ក​
​ិ​ច្ច​ប្រជុំ​ឆ្កុយ​ទៅវិញ ជាពិសេស ស្រង់​យក មាត្រា ២៥៣ បទ​ធ្វើ​អោយ​បាត់​ជំនឿ​ទុកចិត្ត​លើតុលាការ​យកមក​ដាក់​លើតុ​ទៀតផង ដែលមាន​លក្ខណៈ​មក​បង្រៀនច្បាប់​និង​បង្កប់​អត្ថន័យ​អ្វីមួយ​ផ្សេងទៀត​។​

​ខ្ញុំ​បាន​លើក​សំនួរ​និង​ឯកសា​ភស្តុតាង​គតិយុត្តិ​ពាក់ព័ន្ធ​ដី​ភូមិ​គគី ដែលជា​ដី​អនុវត្តន៍​សាលដីកា ឈានដល់​ទំនាស់​ហឹ​ង្សា កា​រលើកឡើង​មាន​ឯកសា​ភស្តុតាង​មាន​ទម្ងន់​ជា​ច្រើន ដែល​បញ្ជាក់ថា​ដី​នោះ​ជា​ដី​រដ្ឋ ការ​ចោទសួរ រហូតដល់​ទៅ​៤ ដង តែ​ទទួល​បានតែ​ការ​ឆ្លើយ​ពង្វាង រហូតដល់​ថ្នាក់​ខ្ញុំ​ប្រើពាក្យ​ថា ក្នុងនាម​ខ្ញុំ​ជា​មន្ត្រី​តាមដាន​ការអនុវត្តន៍​ច្បាប់ ខ្ញុំ​សួរ សុំអោយ​ឆ្លើ​យ​តែ​បទដ្ឋាន​គតិយុត្តិ​មក ស្រាប់តែ​ខាង​ក្រសួង​គេ​ថា​គេ​ឆ្លើ​យ​តែ​ជារួម​គេ​មិន​ឆ្លើ​យ​រឿង​ជាក់ស្ដែង​ទេ ដែល​មានន័យថា​គេ​បដិសេដ ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ក្នុង​ភារកិច្ច​អនុវត្តន៍​ការងារ​យោងតាម​ព្រះរាជក្រឹត្យ ត្រង់​មាត្រា ១០ វាក្យ​ខ័​ណ្ឌ ៣ ៕ ​ដោយ​:​កូ​ឡាប​