Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​ព្រមាន​ដល់​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​

spot_img

(​ភ្នំពេញ​)៖ លោក ចាន់ ចេ​ន ស្មេ​ធា​វី​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ចេញមក​បញ្ជាក់ថា លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​ព្រមាន​ដល់​អ្នក​ដែល​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទេ​។ ជាមួយគ្នានេះ​លោក​ក៏​អះអាង​ដែរ​ថា លោក កឹម សុខា ក៏​មិនបាន​ជំរុញ​ឱ្យ​ពួកគេ​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះដែរ​។​

​លោក ចាន់ ចេ​ន បានបញ្ជាក់​នៅលើ Facebook របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​ក៏​មិនបាន​ជម្រុញ​ឲ្យ​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ​»​។​

​ការបង្ហាញ​អំពី​ជំហរ​របស់ លោក កឹម សុខា បាន​ធ្វើឡើង​បន្ទាប់ពី មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប ដែល​ក្នុងនោះ​មាន​មនុស្ស​របស់ លោក កឹម សុខា ផងដែរ បាន​អនុវត្ត​ផ្ទុយទៅនឹង​បម្រាម​របស់លោក សម រ​ង្ស៉ី ហើយ​ទទួលយក​នីតិ​សម្បទាន​យោ​បាយ​ឡើងវិញ​៕ ដោយ​:​បញ្ញា​ស័ក្តិ​

spot_img
×