Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ពាណិជ្ជករ ឲ្យ​លក់​ម៉ា​ស៊ី​ន​ភ្លើង​ក្នុងតម្លៃ​សមរម្យ

spot_img

(​ភ្នំពេញ​) ៖ ស្រប​ពេលដែល​ប្រទេស​កំពុង​ជួប​ប្រទេស​នូវ​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ដល់​ពាណិជ្ជករ​ទាំងអស់ ឲ្យ​លក់​ម៉ា​ស៊ីន​ភ្លើង​ក្នុងតម្លៃ​សមរម្យ​។

​បើ​យោងតាម​សេចក្តីថ្លែងការណ៍អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​គោរព និង​ថ្លែងអំណរគុណ​ជាមួយនឹង​ការវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល នៃ​ពាណិជ្ជករ​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​ម៉ា​ស៊ី​ន​ភ្លើង និង​សម្ភារ​ដទៃទៀត​ក្នុងតម្លៃ​សមរម្យ ជួយ​សម្រាល​នូវ​ការខ្វះខាត​ថាមពល​អគ្គិសនី​ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​នៅក្នុង​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​ប្រជាពលរដ្ឋ​ទាំងអស់​តែងតែ​ប្រកាន់​ប្រតិបត្តិ​នូវ​ទំនៀមទម្លាប់​និង​ប្រពៃណី​ចេះ​ជួយ​យកអាសារ​គ្នា​នៅ​គ្រា​មាន​អាសន្ន​ឲ្យ​អ្នកក្រ​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​រំលឹក​ផងដែរ​ថាស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បង្កើត​នូវ​វប្បធម៌​ថ្មី​បន្ថែម​មួយទៀត គឺ​វប្បធម៌​នៃ​ការចែករំលែក​។ អាស្រ័យ​ហេតុដូច្នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​អំពាវនាវ​ដល់​ពាណិជ្ជករ​ទាំងអស់ សូមមេត្តា​ចូលរួម និង​រក្សា​ស្ថានភាព​ក្សេមក្សាន្ដ​ទាំងអស់គ្នា ជាមួយនឹង​ប្រពៃណី​សាមគ្គីភាព​ដ៏​ល្អ​នៃ​សង្គម​ខ្មែរ ជាពិសេស​កង្វះ​ថាមពល​អគ្គិសនី ក្នុង​រយៈពេល​បណ្ដោះអាសន្ន នាបច្ចុប្បន្ន​កាល​នេះ​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឆ្លៀតឱកាស​នេះ​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​អគ្គិសនី​ក៏ដូចជា​ក្រសួង​រ៉ែ​និង​ថាមពល​ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង​ចាត់ចែង​ដោះស្រាយ​និង​ចែករំលែក​ថាមពល​អគ្គិ​ស​នី​ដាក់​វេន​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​សមធម៌​នៅក្នុង​កាលៈទេសៈ​នេះ​ផងដែរ​។​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ជឿជាក់ថា​បរិយាកាស​នៃ​ការខ្វះ​ថាមពល​អគ្គិសនី​ជា​បណ្ដោះអាសន្ន​នេះ​នឹង​បង្កើតបាន​នូវ​ភាពជា​ម្ចាស់ការ​ប្រកបដោយ​ការ​អធ្យាស្រ័យ​និង​រួបរួមគ្នា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែមទៀត​ដែលជា​មោទនភាព​របស់​សង្គម​ខ្មែរ​យើង​៕ ដោយ ៖ កូឡាប

spot_img
×