Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បើករថយន្ត​ស្លាក​លេខ ​ខ.ម​​ បុក​មនុស្ស​ស្លា​ប់ម្នាក់ និង​ប្រើប្រាស់​អាវុធខ្លី ខុសច្បាប់​

spot_img

​កណ្ដាល : នគរបាល ស្រុក​ស្អាង​ឲ្យ​ដឹងថា ករណី គ្រោះថ្នាក់​ច​រា​រណ៍​(​រវាង​រថយន្ត​ពាក់​ស្លាក​លេខ​ខម និង​ម៉ូតូ​)​បណ្ដាល​អោយស្លាប់​១​នាក់ និង​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ រីឯ​អ្នកបើកបរ​រថយន្ត​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ។ កើតហេតុ​នៅ​ថ្ងៃ​ចន្ទ​០៥​រោច ខែផល្គុន ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​២៥ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​២៥​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១២១០ ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​នគរបាល​ស្រុក​ស្អាង​បានបញ្ជាក់​សភាព​រឿងហេតុ​នេះ​ថា មាន​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ីស​ ៣៥០ ពណ៍ត្រី​អ៊ីពាក់ស្លាកលេខ ខេមរភូមិន្ទ​ 02 2-2416​ បើកបរ ​ដោយ​ឈ្មោះ ឌិន ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរប​រយោធា មាន​ទីលំនៅ​ភូមិ​ត្នោត​មួយ​ដើម ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួ ខេត្តកណ្ដាល បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ផ្លាកលេខ កណ្ដាល​1P8626 បើកបរ​ដោយ ឈ្មោះ​ម៉ុ​ន វីរៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​: ជាង​ជួលជុលរ​ថយ​ន្ខ​(​បណ្ដាលអោយ​ដួល​ស្លាប់​នៅនឹងកន្លែង​) មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពុង​ជិះ​ម៉ូតូ នៅក្នុង​ទិសដៅ​ប​ញ្ជ្រៀ​ស​គ្នា​(​ពី​កើ​តទៅ​លិច​)​បណ្ដាលអោយ​ដួល​រងរបួស​រហូតដល់​ស្លាប់​តែម្ដង ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​និង​យក​វត្ថុតាង​ទាំងពីរ​និង​ឃាត់ខ្លួន​អ្នកបើករថយន្ត យកមក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ។ ចំណែក​សាកសព​សមត្ថ​កិច្ច​យើង​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ។​

សូមបញ្ជាក់ថា នៅជាប់​ខ្លួន​ជនសង្ស័យ​មាន​អាវុធខ្លី ម៉ាក​NP34 លេខ​BO-18287​និង​បង់​០១(​គ្មាន​គ្រាប់​) មាន​គ្រាប់​ចំនួន​០២​គ្រាប់ បាន​បាញ់​នៅ​រណ្ដៅ​ដី​អស់​យូរហើយ នៅក្នុង​ឃុំ​ក្រាំង​យ៉ូ​វ ។​

​នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋានថា ករណីនេះ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៕ ដោយ​:​កូ​ឡាប​

spot_img
×