Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត​ថា មន្ត្រីនគរបាល បើ​រកឃើញថា​មាន​សារធាតុ​ញៀន នឹង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​ភ្លាម​

spot_img

​ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាសថា នៅពេល​ខាងមុខនេះ​នឹងមាន​ការធ្វើ​តេស្ត​ទឹកនោម លើ​មន្ត្រី នគរបាល ប្រសិនបើជា​មន្ត្រីនគរបាល​រូប​ណា​រកឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន នឹង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​ភ្លាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី 25 ខែមីនា​ឆ្នាំ 2019 នេះ​ថា​៖ ” ខ្ញុំ​សង្កេតឃើញថា ចំនួន​មន្ត្រីនគរបាល​ដែល​បានមក​ចូលរួម​គោរព​ទង់ជាតិ មាន​ចំនួន​ថេរ​ជាង​៦០០​នាក់ ដោយសារ​កងកម្លាំង​មួយចំនួន​ជាប់​បំពេញ​បេសកម្ម ហើយ​នេះ​ជា​ការគោរពវិន័យ​ដ៏​ល្អ ព្រោះថា​ការងារ​តូចធំ អាច​សម្រេច​ទៅបាន ដរាបណា​ទាល់តែ​មាន វិន័យ និង​ដឹង​អំពី​ភារកិច្ច​របស់ខ្លួន​។ នៅពេល​គោរព​ទង់ជាតិ ខ្ញុំ​ក៏បាន​លើកឡើង​អំពី​ការវិវត្តន៍​សភាព​ថ្មីៗ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ដល់​កងកម្លាំង ហើយ​ខ្ញុំ​ក៏បាន​ប្រកាសថា​មន្ត្រីនគរបាល ដាច់ខាត​មិនត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​នៅពេល​ខាងមុខ នឹងធ្វើ​តេស្ត​ទឹកនោម ប្រសិនបើ​រកឃើញ​មន្ត្រី​ណា​មាន​សារធាតុ​ញៀន នឹង​បណ្តេញ​ចេញពី​ក្របខណ្ឌ​រដ្ឋ​ដោយ​មិនមាន​ការយោគយល់​អ្វី​ឡើយ “៕ ដោយ​:​កូ​ឡាប​

spot_img
×