Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​លើ​ពី​គោលដៅ​ពីរ​ស្រុក ​”​គងពិសី​ និង​ឧដុង្គ​”​ ឃាត់ខ្លួន ៤​នាក់​

spot_img

ខេត្តកំពង់ស្ពឺ ÷ ថៃ្ង​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ៤​នាក់ ត្រូវបាន​កំលាំង​នគរបាល​ធ្វេ​ី​ការស្រាវជ្រាវ​បង្ក្រាបបាន​លើ ០២ គោលដៅ​ផ្សេងគ្នា និង​ដកហូត​វត្ថុតាង​បាន​មួយចំនួន​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ ​ស្រុក​គងពិសី​ ឃាត់ខ្លួន ៣​នាក់ ​នៅ​ចំណុច​ភូមិ បាក់ករ ឃុំ​ព្រៃ​ញាតិ ១.​ឈ្មោះ ស៊ុំ ថន ប្រុស អា យុ ៣៥​ឆ្នាំ មុខ សញ្ញា​ចាស់ ២.​ឈ្មោះ ហួន សុផល ប្រុស អាយុ ២៥ ​ឆ្នាំ ជនសង្ស័យ​ទាំង ២ នាក់ រស់នៅ​ភូមិ​បាក់ករ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ៣.​ឈ្មោះ សឿង តួ ប្រុស អាយុ ៤០​ឆ្នាំ នៅ​ភូមិ​តា​នៃ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី នគរបាល​ដកហូត​បា​ន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១ កញ្ចប់​តូច ,​ទូរស័ព្ទ ដៃ ៥ រួម នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​ស្រុក​ឧដុង្គ ឃាត់​មុខសញ្ញា ១​នាក់​ឈ្មោះ ឃឺ​ន ស៊ុយ​ទ្រី ប្រុស អាយុ ២២​ឆ្នាំ នៅ​ចំណុច​ភូមិ​សាវង្ស​លើ ឃុំ​វាល​ពន់ ស្រុក​ឧដុង្គ នគរបាល​ដកហូត​គ្រឿងញៀន​ចំនួន ៣ កញ្ចប់​មធ្យម ,​ទូរស័ព្ទដៃ ១ រួម នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ ០៤​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​ការិយាល័យ​ជំនាញ ចាត់ការ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​:​កូ​ឡាប​

spot_img
×