Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី កសិកម្ម​បញ្ជាក់ថា ក្រសួង​នៅមាន​​បញ្ហា​ប្រឈម​មួយចំនួន ជាដើម​ហេតុ ឬ​ជា​ឧបសគ្គ​ដល់​វិស័យ​ឯកជន ក្នុងការ​វិនិយោគ​ធ្វើការ​កែច្នៃ​កសិផល​ដើម្បី​នាំចេញ

spot_img

​ភ្នំពេញ ​: ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ទទួលស្គាល់ថា​ ​ក្រសួង​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដែលជា​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ទេសចរណ៍ និង​ជាពិសេស​ការប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក ដែល​បញ្ហា​ប្រឈម​ទាំងនោះ គឺជា​ដើមហេតុ ឬ​ជា​ឧបសគ្គ​ដល់​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​ធ្វើការ​កែច្នៃ​កសិផល​ដើម្បី​នាំចេញ​។

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ច័ន្ទ ៥​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ លោក រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​គណ​:​ក​ម្មា​ធិ​ការ​ផលិតភាព​កម្ពុជា​អញ្ជើញ​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹក​ដោយ​លោក ស៊ី​សុ​វ​ត្តិ ដួង​ច័ន្ទ​ទោ​។ ជំនួប​នេះ​មាន​គោលបំណង​ប្រឹក្សា​យោបល់​ស្តីពី “​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​” មួយវិញទៀត​គឺ​ចង់​ស្វែងយល់​បន្ថែម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​ទស្សនវិស័យ​ចំបង​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នាពេល​អនាគត​។

​មានមតិ​ស្វាគមន៍ លោក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ប្រធាន​លេខាធិការដ្ឋាន​គណ​:​ក​ម្មា​ធិ​ការ​ផលិតភាព​កម្ពុជា និង​សហការី​ដែល​បាន​អញ្ជើញ​មក​ក្រសួង​នាពេលនេះ ក្នុង​បំណង​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ប្រធានបទ​ខាង​នេះ​។

​លោក រដ្ឋមន្ត្រី បាន​ជម្រាបជូន​លោក ប្រធាន​ជ្រាប​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​វិស័យ​កសិកម្ម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាក់ស្តែង​កម្ពុជា​បាន​រំដោះខ្លួន​ចេញពី​ប្រទេស​ផលិត​ស្បៀង​សម្រាប់តែ​ផ្គត់ផ្គង់​សេចក្តីត្រូវការ​ក្នុងស្រុក តែ​បច្ចុប្បន្ន​កម្ពុជា​ផលិត​ស្បៀង​លើសពី​តម្រូវការ​ក្នុងស្រុក ឈាន​ទៅជា​ប្រទេស​នាំ​ស្បៀង​ចេញ ហើយ​កំពុង​នឹង​ពង្រីង​និង​ពង្រីក​ផលិតភាព​ផលិតកម្ម​របស់ខ្លួន​ឲ្យ​កាន់​តែមាន​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ទាំង​ក្នុ​តំបន់ និង​ក្នុង​ពិភពលោក​សមស្រប​តាម​ស្ថានភាព​នយោបាយ កំណើនសេដ្ឋកិច្ច ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន​។

លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​សមិទ្ធផល​ដែល​ក្រសួង​សម្រេច​បានជា​វិជ្ជមាន ក្រសួង​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែលជា​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ទេសចរណ៍ និង​ជាពិសេស​ការប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក​។ បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន​÷ ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នៅ​ខ្វះខាត ខ្សែ​ច្រវាក់​ផលិតកម្ម​ពី​ដើមទី​ដល់​ចុង​ទី​នៅមានកម្រិត ការផ្គត់ផ្គង់ និង​តម្លៃ​ថាមពល​អគ្គិសនី​នៅមានកម្រិត​ខ្ពស់ ធនធាន​ថវិកា​គាំទ្រ​នៅមាន​ការខ្វះខាត ប្រព័ន្ធ​ស្រោចស្រព​នៅ​មិនទាន់​ឆ្លើយតប បាន​សមស្រប​តាម​តម្រូវការ​របស់​ប្រជាកសិករ វិស័យ​កសិកម្ម​នៅ​ប្រឈមមុខ​ជាមួយ​បាតុភូតធម្មជាតិ (​ទឹកជំនន់ រាំងស្ងួត ជំងឺ និង​សត្វល្អិត​ចង្រៃ​) ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​នៅមាន កម្រិត​ដែល​ប៉ះពាល់​ដល់​គុណភាព​ដី សមត្ថភាព​មន្ត្រី​ជំនាញ ការងារ​ស្រាវជ្រាវ និង​មន្ទីរពិសោធន៍​នៅមានកម្រិត ការផ្សព្វផ្សាយ​និង​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​ទាន់ម័យ​នៅ​មិនទាន់បាន​ទូលំ ទូលាយ និង​មាន​ប្រសិទ្ធភាព​។ បញ្ហា​ទាំងអស់នេះ គឺជា​ដើមហេតុ ឬ​ជា​ឧបសគ្គ​ដល់​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​ធ្វើការ​កែច្នៃ​កសិផល​ដើម្បី​នាំចេញ​ ។

​ទោះជា​យ៉ាងណា លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ភ្ញៀវ​ថា ក្រសួង​បាននិងកំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ និង​ទៅតាម​អាទិភាព សមត្ថ​ភាពជា​បណ្តើរៗ​តាមរយ​:​ការដាក់ចេញ​នូវ​យន្តការ​អនុវត្តរ​វាង​រដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍ បង្កើន​ការងារ​ផ្សព្វផ្សាយ និង​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​សមស្រប ជំរុញ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច សន្យា ការបង្កើន​សមត្ថភាព​មន្ទីរពិសោធន៍ និង​មន្ត្រី​ជំនាញ ទាំងអស់នេះ​គឺ​បានចែង​ក្នង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩ -២០២៣​។ លោក​បាន​បញ្ជាក់ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ សម្រេច​ទៅបាន​ដោយ​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម សហការ និង​គាំទ្រ​យ៉ាង​ពេញលេញ​ពី​គ្រប់​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​ជាពិសេស​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​។

​លោក ស៉ី​សុ​វ​ត្តិ ដួង​ច័ន្ទ​ទោ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បានផ្តល់​កិត្តិ​យល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ ហើយ​លោក ក៏បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក រដ្ឋមន្ត្រី ហើយ​ចំពោះ​លទ្ធផល​ដែល​ទទួលបាន​នា​ថ្ងៃនេះ លោក នឹង​រៀបចំ​របាយការណ៍ លម្អិត ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​ ៕ ដោយ​:​កូ​ឡាប​

spot_img
×