Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពឹងពាក់​ស្វាមី​ជា​នាយក IT ម្តង​ឲ្យជួយ​ទិញ​របស់​របរ​ប្រើប្រាស់ ស្មាន​ពុំ​ដល់​ផ​ថា ៖ ចង្ក្រាន​បាយ​ក្លាយជា​…​ឃ្លាំង​!

spot_img

​ថ្មីៗ​នេះ​លើ​បណ្តាញ​សង្គម Twitter បាន​បង្ហោះ​ផ្សាយ​រូបភាព​បន្ទប់​ចង្ក្រាន​បាយ​មួយ បាន​ក្លាយជា​ឃ្លាំង​ផ្ទុក​ក្រដាសអនាម័យ​ដល់​…​ដំបូល -​លទ្ធផល​នៃ​ការ​ពឹងពាក់​ប្តី​ឲ្យជួយ​ទិញ​របស់​ប្រើប្រាស់ និង​ស្បៀងអាហារ ។​

​លទ្ធផល​នៃ​ការ​ពឹងពាក់​ប្តី​ម្តង​ឲ្យ​ជួយ “​ទៅ​ផ្សារ​” ។​

​តាម Metro នោះ ក្រោយពេល​ទទួល “​បញ្ជី​” ពី​ភរិយា លោក Tony Smolett អាយុ ៥៨​ឆ្នាំ ជា​នាយក IT នៃ​ក្រុមហ៊ុន​មួយ បាន​កុម្ម៉ង់​ទិញ​របស់​របរ​តាម​អន​ឡាញ​ហើយ​ដោយសារ​បារម្ភ​ខ្លាចក្រែង​លទ្ធផល​នៃ​កិច្ចព្រមព្រៀង Brexit មាន​បញ្ហា​គាត់​បាន​បង្កើន​ចំនួន​ទិញ​ទុក​បង្ការ​បញ្ហា​..​។​

​លោក​ក៏​ចេះតែ Click កុម្ម៉ង់​ទិញ ក្នុង​នោះ​គ្រាន់តែ​ក្រដាស​អនាម័យ​មាន​រហូត​ដល់ 144 ដុំ អាហា​ស្បៀង ៥០​កញ្ចប់ សរុបអស់ដល់​ទៅ ៦៥០ ផោន ។​

​អ្នកស្រី East ធ្វើការ​នៅ​សណ្ឋាគារ​ឲ្យដឹងថា អ្នកស្រី​គ្រាន់តែ​បញ្ញើរ​របស់​ត្រូវការ​តែ​ពុំ​បាន​កំណត់​ចំនួន​ទេ ពេល​មកដល់​ផ្ទះ​ពិតជា​… “​បះ​សក់​” តែម្តង ។​

​ពោល​ទាំង​ហួសចិត្ត តែ​ក៏​មិន​ភ្លេច​សគុណ​លោក​ប្តី​ដែរ ដែល​ចេះ​បង្ការ​បញ្ហា​ទុកជាមុន ហើយ​យ៉ាងណា​ក៏​បាន​ប្រើប្រាស់​បាន​រយៈពេល​មួយ​វែង​ដោយ​ពុំ​ចាំបាច់​…​ទៅ​ទិញ​ដែរ ៕

spot_img
×