Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត​ចេញពី​គុក​វិញ ត្រូវ​យក​វិជ្ជាជីវៈ​ដែល​បាន​ហាត់រៀន​មក​ប្រកប​របរ ចៀសវាង​ទៅ​ប្រព្រឹត្ត​ទុច្ចរិត​ទៀត​

spot_img

ភ្នំពេញ ​៖​ ដើម្បី​ឲ្យ​ទណ្ឌិត ដែល​បាន​ចេញពី​គុក​វិញ បាន​កែប្រែ និង​យកចំណេះ​វិជ្ជាជីវៈ ដែល​បាន​ហាត់រៀន ពេល​ជាប់ទោស មក​ប្រកប​មុខរបរ នៅក្នុង​សង្គម​ដោយ​សុច្ចរិត មិន​បន្ត​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទ​ល្មើស​ច្បាប់​បន្តទៀត មន្ត្រី​អនុរក្ស​ពន្ធនាគារ ត្រូវ​ចេះ​អប់រំ​ចិត្តសាស្ត្រ​ដល់​ទណ្ឌិត​ឲ្យបាន​ល្អ ហើយ​ពេល​ចេញ​មក​វិញ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​មើល​ទណ្ឌិត​នោះ​ជាប់​ជាប្រចាំ ថា​តើ​ពួកគេ​បាន​កែប្រែ​ខ្លូន​ឬទេ​?​។​

​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ​ពិតប្រាកដ ដល់​ទណ្ឌិត កាលពី​ព្រឹក​ថ្ងៃទី​២១ ធ្នូ ២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ម៉ៅ សំ​បុណ្យ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ។​

​លោក​មាន​ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា អ្នក​ជាប់​ទោស​តែងតែ​ឡើង​ថ្នាក់​បទល្មើស​ពេល​ចេញពី​គុក​វិញ ពោល​គឺ​ជាប់​ទោស​ពី​បទ​លួច តែ​ពេល​ចេញពី​គុក​វិញ មក​ធ្វើ​សកម្មភាព​ប្លន់ ដែល​ជា​ចំណុច​មួយ​ដែល​មន្ត្រី​អនុរក្ស​ត្រូវ​យកចិត្តទុកដាក់​និង​កែប្រែ​អោយបាន​ល្អ​។​

​លោក​មាន​ចាន់​យ៉ាដា បាន​លើកឡើង​ទៀត​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​មន្ទីរ​ពាក់ព័ន្ធ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​មុខរបរ​ពិតប្រាកដ​ដល់​ជន​ជាប់​ឃុំ​នៅ​ពេល​ពួកគេ​មាន​សេរីភាព​នៅក្នុង​សង្គម​។​
​ការបង្រៀន​ដល់​ទណ្ឌិត​ឲ្យ​យល់ដឹង​ពី​ពលកម្ម​និង​ជៀសវាង​ការប្រព្រឹត្ត​បទល្មើស​ទៅ​ថ្ងៃក្រោយ ពោល​គឺ​ក្រោយពី​ពួកគេ​ធ្វើ​សមា​រណកម្ម​វិល​ចូលទៅ​ក្នុង​សហគមន៍​មូលដ្ឋាន​វិញ​។ ការស្នើ​សុំ​ឲ្យ​រដ្ឋបាល​រាជធានី​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​មុខ​វិជ្ជាជីវៈ​ទណ្ឌិត​ស្ថិតនៅ​ជាប់​ឃុំ​។​

​លោក​មាន ចាន់​យ៉ាដា​ អភិបាលរង​រាជធានី​បានចាត់ទុ​កការបើក​វគ្គ​នេះ​គឺ​ការផ្តល់​តំលៃ​ដល់​អ្នក​ជាប់​ទោស​ក្រោយពី​បាន​អប់រំ​កែប្រែ​ខ្លួន​និង​ពួក​គេ​បាន​ធ្វើ​សមា​រណកម្ម​វិល​ចូល​ទៅក្នុង​សហគមន៍​ព្រមទាំង​មាន​មូលដ្ឋាន​ទៅ​ប្រកប​មុខរបរ​សុច្ចរិត​នៅក្នុង​សង្គម​វិញ​នោះ​។​

​លោក​ម៉ៅ សំ​បុណ្យ បាន​មានប្រសាសន៍ថា អ្នកទោស​មួយចំនួន​បាន​កែប្រែ​ល​ខ្លួន​បាន​យ៉ាង​ល្អ ដូច្នេះ​ទេ​ចង់​ឲ្យ​ក្រុមហ៊ុន​ដែល​បាន​ដេញថ្លៃ​ពី​ស្ថាប័នរដ្ឋ អាច​បញ្ជូន​ការ​រងារ​មួយ ទៅ​ដល់​ទណ្ឌិត ដែល​បាន​បណ្តុះបណ្ដាល​ក្នុង​ពន្ធ​ធនាគារ មាន​ការងារ​ធ្វើ និង​ទោះបី​មានតម្លៃ​ប្រាក់ខែ​ទាប​ជាង​ស្តង់ដារ​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​ក៏​ដោយ ដើម្បីឲ្យ​ពួកគេ​ទទួល​បាន​កម្រៃ​ខ្លះ​ពី​ការងារ​នេះ​៕ ដោយ ៖ កូឡាប​

spot_img
×