Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុនក​សុខចិត្ត​ស្លាប់ ដើម្បី​រារាំង​ខ្មាន់កាំភ្លើង​ប៉ង​សម្លាប់​…​ម្ចាស់​!

spot_img

​តាម Fox News សុនក​មួយ​ក្បាល​នេះ បានរ​គ្រាប់​ផ​របស់​ខ្មាន់​កាំផ្លើង​ដែល​កំពុង​តម្រង់​បាញ់​ម្ចាស់​វា ក្នុង​ពិធីបុណ្យ​កំណើត នៅ​គេហដ្ឋាន​ឯកជន នា​រដ្ឋ​តិច​សាស់ ។​

ជនល្មើស Castaneda និង​ឆ្កែ​ក្លាហាន​

Zero ឈ្មោះ​របស់​ឆ្កែ​ពូជ labrador បាន​ងាប់​ក្នុង​ពិធីបុណ្យ​កំណើត នា​គេហដ្ឋាន​ឯកជន​របស់ Laura Martinez នៅ Houston , Texas យប់​ថ្ងៃ​ទី ២៤ មីនា ។ Zero បាន​ត្រូងគ្រាប់​ពេលវា​ប្រឹងតោ​ង​ច្រាន​ដៃ​របស់​ខ្មាន់កាំភ្លើង​កំពុង​តម្រង់​សំដៅ Launa និង​កូន ២ នាក់​របស់​នាង ។​

Luana ពោលថា បើ​គ្មាន Zero ចេះ​តែ​លោត​តោង​វា​នេះ វា​បាញ់​ចំ​កន្លែង​គ្រោះថ្នាក់​ហើយ​ពុំ​មែន​ចំ​ជើង​នោះទេ ។​

​ជនល្មើស Jarian Castsado ជា​មនុស្ស​ស្គាល់​គ្រួសារ​អ្នកស្រី ហើយ​កំពុង​រង​ការសង្ស័យថា​បាន​លួច​របស់របរ​ក្នុងផ្ទះ​អ្នកស្រី ។ នៅ​ថ្ងៃ​បុណ្យ​កំណើត​ឈ្មោះ​នេះ​បាន​មកដល់​ផ្ទះ​របស់​នា​ង ហើយ​ផ្ទុះអាវុធ ។​

​របួស​ដោយសារ​គ្រាប់កាំភ្លើង​របស់​ឃាតករ កំពុង​សះស្បើយ​សន្សឹមៗ​ហើយ ប៉ុន្តែ​របួស​ផ្លូវចិត្ត​ដោយ​បាត់បង់ Zero ឆ្កែ​សំណព្វ​ហ៊ាន​យក​ជីវិត​ជួយសង្គ្រោះ​ម្ចាស់ នៅ​ពុំទាន់​ធូរស្រាល​ទេ ៕ ចន្ទ្រា​

spot_img
×