Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះ​ទៅ​លេង​ផ្សារ​បារាំង !

spot_img

​ភ្នំពេញ​: ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី 26 ខែ​មីនា​ឆ្នាំ 2019 នេះ​បាន​ប្រកាស​លើ facebook ផ្លូវការ​របស់​ខ្លួន​ថា នៅ​ថ្ងៃ​សៅរ៍ ទី​៣០​មីនា​នេះ ស្ថានទូត​បារាំង​នឹង​បើក​ទ្វារ​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ដើម្បី​ទទួល​សាធារណជន ដែល​ចង់​មក​ដើរ​កម្សាន្ត​នៅក្នុង​«​ផ្សារ​បារាំង​»​។​

​កម្មវិធី​ជា​ច្រើន​នឹង​ត្រូវ​រៀបចំ​ឡើង​ដើម្បី​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់​ប្រិយមិត្ត​គ្រប់​វ័យ ដូចជា​ពិព័រណ៍​ផលិតផល​បារាំង​នៅ​តាម​ស្តង់​ជាង​៥០ សកម្មភាព​កីឡា កន្លែង​កម្សាន្ត​សម្រាប់​កុមារ ការ​ភ្លក់​ម្ហូប​បារាំង និង​កម្មវិធី​សិល្ប​:​ផ្សេងៗ​ទៀត !

​លោកអ្នក​អាច​មក​កម្សាន្ត​តែឯង ជា​លក្ខណ​:​គ្រួសារ ឬ​ជាមួយ​មិត្តភក្តិ​ក៏បាន​។ ចូលរួម​ដោយ​សេរី ។​

​ស្ថានទូត​បារាំង​បាន​បញ្ជាក់បន្ថែម​ថា “​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ស្វែងយល់​ពី​ផលិតផល ជំនាញ និង​វប្បធម៌​បារាំង ព្រមទាំង​ភាពជា​ដៃគូ​បារាំង​-​កម្ពុជា​”៕ ​ដោយ​:​កូឡាប​

spot_img
×