Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​ជ្រោយចង្វា​កម្ពុជា​-ជប៉ុន នឹង​បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី 3 ខែ​មេសា​ខាង​មុខ​នេះ​

spot_img

ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី 25 ខែ​មិនា​ឆ្នាំ 2019 បានប្រកាស​លើ ផេ​ក facebook ផ្លូវការ​របស់​ខ្លួន​ថា សូម​អបអរសាទរ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ជ្រោយចង្វារ​របស់​យើង នឹង​បើក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នា​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខ​នេះ​ហើយ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ថា ដំណឹង​ល្អ​! នៅ​ថ្ងៃ​ទី ០៣ មេសា ២០១៩ ជា​កាលបរិច្ឆេទ គ្រោង​បេ​ី​ក​ដំណេីរ​ការឡេីង​វិញ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វា​ទី​១) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការស្តារ​ទ្បើង​វិញ​ស្ពាន​ជ្រោយចង្វា​ចាស់ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើសុំ​បន្ទាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​រដ្ឋាភិបាល​ជប៉ុន ដោយហេតុ​ថា ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិន​មាន​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ​។​

​រដ្ឋបាល​រាជធានី បានបញ្ជាក់​ថា គម្រោង​ជួសជុល​ស្តារ​ទ្បើង​វិញ​នេះ ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន ៣.៣៤៣ (​បី​ពាន់​បី​រយ​សែសិប​បី​) លាន​យ៉េន ប្រមាណ​ជា ៣៣ (​សាមសិប​បី​) លាន​ដុល្លារ​អាមេរិក​។
​ការជួសជុល​ស្តារ​ទ្បើង​វិញ​នៃ​ស្ពាន​នេះ នឹង​ប្រើ​រយៈពេល​ប្រមាណ​ជា (២១​ខែ​) រហូតដល់ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថា ស្ពាន​នេះ​មាន​ប្រវែង​៩៧១​មែត្រ ទទឹង​១៣​ម៉ែត្រ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​ភូមិសាស្ត្រ​ទឹកដី រាជធានី​ភ្នំពេញ ត្រូវបាន​សាងសង់ និង​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ ក្រោម​ហិរញ្ញប្បទាន​ឥត សំណង​របស់​ប្រទេស​ជប៉ុន​។ ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ត្រូវបាន​សាង សង់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រទេស​ជប៉ុន ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ព្រះមហាវិរក្សត្រ សម្ដេច​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុ​។

​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាច​រណ៍ កើនឡើង​ជា​លំដាប់ ស្ពាន​នេះ​តម្រូវឱ្យ​មាន​ការជួសជុល​ឡើងវិញ​ជា​បន្ទាន់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។ គិត​រហូត​មកដល់ពេលនេះ ការងារ​ស្តារ និង​ជួសជុល​ស្ពាន​នេះ​ឡើងវិញ​សម្រេចបាន​១០០​ភាគរយ​ហើយ និង​គ្រោង​បើក​ឱ្យ​ដំណើរការ​នៅ​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីរ​ខ្មែរ​៕ ដោយ​:​កូឡាប​

 

spot_img
×