Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ព្រមាន​រុស្សី​ឲ្យ​ប​ញ្ឍប់​ការគាំទ្រ​របប​ខុសច្បាប់ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ព្រោះ​ប្រជាជន​ប្រទេស​នេះ អាច​នឹង​រង​ទុក្ខ​យូរ​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​ព្រមាន​ដល់​ភាគី​រុស្សី​ឲ្យ​ប​ញ្ឍប់​សកម្មភាព​អត់ប្រយោជន៍​របស់​ខ្លួ​ន ក្នុង​ការគាំទ្រ​របប​ដឹកនាំ​ខុស​ច្បាប់​របស់វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​

​ការព្រមាន​នោះ​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​រុស្សី Sergey Lavrov កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

“​សហរដ្ឋ​អា​មេ​រិច​នឹងមិន​ទ្រាំ​ទៀត​ទេ ខណៈ​រុស្សី​ធ្វើឲ្យ​ស្ថានភាព​តានតឹង​កាន់តែ​ខ្លាំងឡើង នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​”​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិច​ថ្លែង​នៅក្នុង​​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​បន្ត​ទៀត​ថា “​ការបន្ត​បញ្ជូន​ទ័ព​របស់​រុស្សី​ដើម្បី​គាំទ្រ​របប​ខុស​ច្បាប់​របស់​លោក Nicolas Maduro ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា នឹង​ធ្វើឲ្យ​ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​រងគ្រោះ​កាន់តែ​យូរ ខណៈ​ដែល​ពួកគេ​គាំទ្រ​ប្រធានាធិបតី​បណ្តោះអាសន្ន Juan Guaido”​។​

​សូមបញ្ជាក់​ថា របប​ដឹកនាំ​របស់​លោក Nicolas Maduro កំពុង​រង្គោះរង្គើ​យ៉ាងខ្លាំង ដោយសារតែ​មាន​ការ​មិន​ពេញចិត្ត​ពី​សំណាក់​ប្រជាជន​យ៉ាងច្រើន​ទូទាំងប្រទេស​។ នៅពេល​ជាមួយគ្នា​នេះ​ដែរ ប្រទេស​ជាច្រើន​បាន​ប្រកាស​គាំទ្រ មេដឹកនាំ​បក្សប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​។​

​របប​ដឹកនាំ Nicolas Maduro សព្វថ្ងៃ​គាំទ្រ​ដោយ​ប្រទេស​រុស្សី ចិន និង​គុយបា​ប៉ុណ្ណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×