Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​មន្ត្រី​រដ្ឋាភិបាល​ហុងកុង ត្រូវ​តុលាកា​រអា​មេ​រិច​កាត់ទោស​ឲ្យ​ជាប់គុក ៣​ឆ្នាំ ពី​បទ​សូកប៉ាន់​

spot_img

​អតីត​មន្ត្រី​រដ្ឋាភិបាល​ហុងកុង ត្រូវបាន​ចៅ​ក្រុម​អា​មេ​រិច​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ៣​ឆ្នាំ ពី​បទ​សូកប៉ាន់ ក្រោយពេល​រូបលោក​បាន​សូកប៉ាន់​មន្ត្រី​នៅក្នុង​ប្រទេស​ឆាត និង​អ៊ុយ​ហ្គា​ដា ដើម្បី​ជា​ថ្នូរ​ទទួលបាន​កុងត្រា​សម្រាប់​ក្រុមហ៊ុន​ថាមពល​ចិន​។​

​លោក Patrick Ho Chi Ping វ័យ ៦៩ ឆ្នាំ ត្រូវ​ចៅក្រម ឈ្មោះ Loretta Preska កាត់ទោស​នៅ​តុលាការ​សហព័ន្ធ Manhattan ក្រោយពេល​រង​ការចោទប្រកាន់​ជាច្រើន​ករណី កាលពី​ចុងឆ្នាំ​មុន​។​

​លោក ត្រូវបាន​ចាប់ខ្លួន និង​ឃុំ​ឃាង​អស់​រយៈពេល ១៦​ខែ​មក​ហើយ​។​

​គាត់​និយាយ​នៅក្នុង​តុលាការ មុន​ពេល​កាត់ទោស​ថា “​ខ្ញុំ​មាន​វិប្បដិសារី​យ៉ាងខ្លាំង ដែល​សកម្មភាព និង​ស្ថានភាព​របស់​ខ្ញុំ​បាន​បង្ក​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ដល់​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ​ណាស់​”​។​

​ចំណែក​មេធាវី​ការពារ​ក្តី​របស់​លោក​វិញ បាន​ថ្លែងថា លោក ហើយ​នឹង​កូនក្តី​កំពុង​ពិចារណា​ពី​ជំរើស​ដើម្បី​ប្តឹង​ឧទ្ធរណ៍​។​

​សូមបញ្ជាក់​ថា លោក Patrick Ho Chi ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ វិច្ឆកា​រ ឆ្នាំ ២០១៧ ពី​បទ​ល្មើស​ទៅ​នឹង​ច្បាប់​ពុករលួយ​អា​មេ​រិច ការ​លាងលុយកខ្វក់ និង​ការរួម​ផ្សំគំនិត​។ ព្រះរាជអាជ្ញា​បញ្ជាក់ថា លោក Patrick Ho Chi ជា​អ្នករៀបចំ​ឲ្យមាន​ការ​សូកប៉ាន់​ជំនួស​ក្រុមហ៊ុន CEFC China Energy ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ា​ង​ហៃ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsaisa

spot_img
×