Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ខាងមុខ​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខនេះ បន្ទាប់ពី​បាន​វិស្សមកាល​អស់​រយៈពេល​បី​ខែ​មក​នោះ​។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​ក្រៅ​ពី​ការកំណត់​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​បាន​កំណត់​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា​ផងដែរ ក្នុងនោះ​មាន​៖

១-​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​២ នីតិកាល​ទី​៦​។​

២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៦​។​

៣-​ការបោះឆ្នោត​ជ្រើសតាំង លោកជំទាវ លី វួ​ចឡេ​ង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ ឆ្នាំ​(២០១៩-២០២៨)​។​

៤- ការបោះឆ្នោត​ជ្រើសតាំង​៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជា​សមាជិក​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង ឯកឧត្តម ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​។​

​ជាមួយគ្នានេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​លើ​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​២​នីតិកាល​ទី​៦​ចំនួន​បី​ផងដែរ មាន ឯកឧត្តម ឃុត ចាន់​ដា​រ៉ា ឯកឧត្តម ខៀវ ភា​រិទ្ធ និង​ឯកឧត្តម រ៉ូ​ហ្វី អូស្មាន​៕ ដោយ ​: ​កូឡាប​

  

spot_img
×