Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​៨​នាក់ រឿង​បាញ់សម្លាប់​អ្នក​ទិញ​រថយន្ត ចោទ​ថា​ចោរ​

spot_img

​ខេត្ត​ព្រៃវែង ​៖ សមត្ថកិច្ច មួយចំនួន​ដែល​បាន​ដេញ​ស្ទាក់​បាញ់សម្លាប់​បុរស​ម្នាក់​ចោទថា​ចោរលួច​រថយន្ត និង​របួស​ម្នាក់ នៅ​ស្រុក​បាភ្នំ គិត​មកដល់​យប់​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០១៩ ការស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​រហូតដល់​៨​នាក់ ក្នុងនោះ រួម​មាន​ម្ចាស់​ឡាន ដែល​ផ្ដល់​ព័ត៌មាន​កុហក់ថា ចោរលួច អ្នកប្ដឹង អ្នក​ទទួល​បណ្ដឹង អ្នករួមដំណើរ អ្នក​ដឹកនាំ​កំលាំង បូក​រួម​ទាំង​ជនដៃដល់​ម្នាក់ ខណៈ​ខ្មាន់កាំភ្លើង​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន ជា​កូន​លោក​ឧកញ៉ា ជឹម សុខ ។​

​បើ​យោង​តាម​ប្រភព​បង្ហើ​ក​ប្រាប់ថា​ជន សង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទាំង​៨​នាក់ ​ក្រុមទី​១​គឺ​ភាគី​ម្ចាស់​ឡាន​អ្នកលក់ ក្រុមទី​២ ជា​ដៃជើង​បក្ខពួក​មេការ​លោក​ឧកញ៉ា​ជឹម សុខ និង​ក្រុម​ទី​៣​សុទ្ធតែ​ជា​សមត្ថកិច្ច នគរបាល​ខេត្ត​ព្រៃវែង ហើយ​មក​ដល់​ព្រឹក​ថ្ងៃទី​២៦​ខែ​មីនា​ឆ្នាំ​២០១៩​នេះ ជន​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖

​ទី​១​ឈ្មោះ សេង ឈិន ជា​ម្ចាស់​បណ្ដឹង​ផ្ដល់​ព័ត៌មាន​មក​ឈ្មោះ ផាន់ សុ​ឌី ឲ្យជួយ​ចាប់ចោរ​លួចឡាន​។​
២​ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ​។​

៣​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​។​ដែល​ជួល​រថយន្ត​នោះ ឲ្យទៅ​ជនជាតិ​ចិន សម្រាប់​ជិៈ និង​ជា​ម្ចាស់​ដើម​។​

៤​ឈ្មោះ វ៉ែន ប៊ុន​សារៈ អ្នករួមដំណើរ​។​

៥ លោក​អនុសេនីយ៍ឯក ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​កំពង់​សឹង ជា​អ្នកដឹកនាំ​កម្លាំង​និង​ផ្ដល់​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។​

៦​ឈ្មោះ អ៊ូ ប៊ុត​ទី​ឃី​យ៉ាត់ ជា​មេការ​បេន​ទួល​ខ្លូត របស់​លោក​ឧកញ៉ា​ជឹម​សុខ​។​

៧​អនុសេនីយ៍ទោ ជឹម វិន មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ត្រូវជា​ក្មួយ​លោក​ឧកញ៉ា ជឹម សុខ និង​ជា​ជនដៃដល់​។​

៨ ភាព ផានី ជា​ពលរដ្ឋ​ដែល​ផ្ដល់​ព័ត៌មាន​មក​ប៉ុស្តិ៍​ថា ចោរលួច​ឡាន​។​

​ដោយឡែក​ក្មាន់កាំភ្លើង​ឈ្មោះ ជឹម រ​តន​: ប្រធាន​ផ្នែក​អន្តោប្រវេសន៍​ស្រុក​ព្រះស្ដេច ត្រូវជា​កូន​ប្រុស​លោក​ឧកញ៉ា ជឹម សុខ កំពុង​រត់គេចខ្លួន​។ បើ​តាម​ប្រភព បាន​លួច​បង្ហើប​ថា ជន​ពាក់ព័ន្ធ អាច​នឹង​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត គឺ​មិន​ទាន់​អស់​ទេ ។​ខណៈ​សមត្ថកិច្ច​បាន​រៀបចំ​ឯកសារ ទៅ​ព្រះរាជអាជ្ញា ដើម្បី​សុំ​គោល​ការឃាត់​បន្ត​។​

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់​សឹង នៃ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​រង​ការឃាត់ខ្លួន​សាកសួរ ក្រោយ​ហេតុការណ៍​ពាក់ព័ន្ធ​អំពើ​បាញ់សម្លាប់​ជា​ច្រើន​គ្រាប់​លើ​មនុស្ស​ម្នាក់​ក្នុង​រថយន្ត ក្រោម​ហេតុផល​បង្ក្រាប​អំពើ​លួច​រថយន្ត​។ ការឃាត់ខ្លួន​មេ​ប៉ុស្តិ៍​នគរបាល​ឈ្មោះ ជា ឡា​ឌី​ន នៅ​ថ្ងៃ​ទី​២៥​មីនា​នេះ បាន​នាំអោយ​ការឃាត់ខ្លួន​ចំនួន​មន្ត្រីនគរបាល​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​បាញ់សម្លាប់​កាលពី​យប់​ថ្ងៃទី​២៣​មីនា នៅ​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​នឹង​អំពើ​ចោទប្រកាន់​លួច​រថយន្ត បាន​កើន​ដល់​ចំនួន​២​នាក់​ហើយ​។​

​អគ្គ​អគ្គស្នងការ​នគ​របាល​ជាតិ​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥​មីនា​នេះ​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា មន្ត្រី​ប៉ុស្តិ៍​នគរបាល​ឈ្មោះ ជា ឡា​ឌី​ន កំពុង​រង​ការសាកសួរ ចំណែក​មន្ត្រី នគរបាល​សង្ស័យ​ម្នាក់​ដទៃទៀត កំពុង​ស្វែងរក​ដើម្បី​ឃាត់ខ្លួន​ផងដែរ​។ នាយ​ប៉ុស្តិ៍​នគរបាល​ឈ្មោះ ជា ឡា​ឌី​ន ត្រូវ​គេ​ពណ៌នា​ថា គឺជា​អ្នកបញ្ជា​អោយ​សមត្ថកិច្ច​ក្រោមបង្គាប់​ចុះ​ធ្វើ​កិច្ចការ​ដែល​នាំអោយ មាន​ការបាញ់​សម្លាប់ មនុស្ស​។​

​សម្តេច​តេជោ​បាន​បង្ហើប​អោយដឹងថា ​មាន​ករណី​បាញ់​សម្លាប់​មនុស្ស​មួយ​ទៀត ដោយ​មនុស្ស​២​នាក់ ដែល​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ គឺ​នៅសល់​ម្នាក់​ទៀត​កំពុង​គេចខ្លួន​។ ប្រតិបត្តិការ​ប្រដាប់អាវុធ (​ការពារ​ខ្លួន​) កាត់ក្តី​ដោយ​យក​អាវុធ​បាញ់​សម្លាប់​មនុស្ស គឺ​មិនមែន​ជា​អំពើ​ល្អ​ទេ​។ នៅពេល​ដែល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ គ្នា​បាន​លើកដៃ​សំពះអង្វ​រហើយ ហើយ​ក៏​គ្មាន​អាវុធ​នឹង​ខ្លួន​ទៀត គឺ​ត្រូវបាន​ជន​២​នាក់​បាញ់​សម្លាប់​ជា​ច្រើន​គ្រាប់ ដែល​ក្នុងនោះ​ក៏​មាន​កូន​មេប៉ូលីស​ចូលរួម​ដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់ៗ​ថា “​គឺ​ត្រូវតែ​តាម​រក​កូន​អោយ​ឃើញ បើ​មិន​អញ្ចឹងទេ គឺ​ទៅ​ទាំង​មេប៉ូលីស​”​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំឮ​ក​ច្បាស់ៗ​ថា “​មិន​ថា​អ្នក​ឯង​មាន​អំណាច​ប៉ុណ្ណា ធាតុ​ជា​មនុស្ស​ត្រូវ​មាន​គុណ​ធ​ម៍ និង​សី​លធ​ម៍​ក្នុង​ខ្លួន​។​

​គួររំលឹកថា អគ្គ​អគ្គស្នងការ​នគ​របាល​ជាតិ​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​មុននេះ ដាក់​បញ្ជា​អោយ​តាម​ចាប់ខ្លួន​មន្ត្រី​នគរបាល​ស្រុក​ព្រះស្តេច ដែល​ប្រព្រឹត្ត​អំពើ​បាញ់សម្លាប់​នោះ​។ ចំណែក​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ដែរ​ថា នឹង​ស្វែងរក​យុត្តិធម៌​ជួន​ក្រុមគ្រួសារ​ដែល​រងគ្រោះ និង​សម្តេច​តេជោ​ហ៊ុនសែន នៅ​ថ្ងៃ​ដដែល​នេះ​ផង​ទៀត​បាន​មានប្រសាសន៍ ជម្រុញ​អោយ​មាន​ការស៊ើបអង្កេត​និង​មាន​ការចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ករណី​បាញ់សម្លាប់​នៅក្នុង​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​នោះ​។​

​សូមបញ្ជាក់​ថា ករណី​ឃាតកម្ម​បាញ់សម្លាប់ ជនរងគ្រោះ​ដោយ​ចោទ​ថា​ចោរ​លួច​ឡាន​។​ ​អ្នកស្លាប់​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នា​ក់នៅខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​អ្នករួមដំណើរ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រង​របួសស្រាល​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២៣​យប់ ថ្ងៃទី​២៣​មីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជយ័ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​ដោយ​សមត្ថកិច្ច ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ ព្រោះ​ច្រឡំ​ថា ជា​ចោរ​លួច​រថយន្ត ។ ទាំង​ដែល​ជនរងគ្រោះ គ្នា​គ្មាន​អាវុធ​ក្នុង​ដៃ ថែម ទាំង​បាន​លើកដៃ​សំពះ​កុំ​បាញ់​ទុក្ខ​ជីវិត​ខ្ញុំ​ផង​។​ ​ប៉ុន្តែ​ជនដៃដល់​នៅតែ​បាញ់ស្រោច​មិន​ឈប់ រហូត​ស្លាប់​ម្នាក់​ក្នុង​ថ្លុកឈាម​និង​របួស​ម្នាក់​។​ ​ម្ដាយ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​បាញ់​ស្លាប់ បាន​អះអាង​ថា កូន​គាត់​បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ​ដោយ​បង់​រំ​លោះ នៅ​ខ្វះ​លុយ ៣០០០​ដុល្លារ​ទៀត​។​

ហើយ​ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​​បាន​ជួល​រថយន្ត​នោះ ឲ្យទៅ​ជនជាតិ​ចិន​។​

​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្ត​ខ្លួន ត្រូវ​ម្ចាស់​ដើម​យកទៅ​ជួល​ឲ្យ​ចិន​ ​ទើប​ខ្លួន​ស្កាត់​ទៅ​យក​រថយន្ត​នោះ ពី​ជនជាតិ​ចិន​ទាំង​ទទឹងទិស​។ រួច​បើក​ពី​ភ្នំពេញ រត់គេច​មក ផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន ។ ទន្ទឹមនឹងនោះ ឈ្មោះ ផាន់ សុ​ឌី គិត​ថា​ទិញ​រថយន្ត​ឲ្យ​លុយ​មិន​ទាន់​គ្រប់​ផង ហើយ​ទៅ​យក​រថយន្ត ពី​អតិថិជន​អ្នក​ជួល​បែប​នោះ​ទៀត​ ​និង​មានបំណង គេច ទើប​ខ្លួន​ស្រាវជ្រាវ​តាម ​GPS បើកឡាន​តាម​ពីក្រោយ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ដោយ​បំភ្លៃ​ថា ចោរលួច​រថយន្ត​ខ្ញុំ​ហើយ​។​

​ជាមួយគ្នា​នោះ សមត្ថកិច្ច​ប៉េអឹម​បាន​បើករថយន្ត​ដេញ​តាម ពីក្រោយ​តាំងពី​ចំណុច​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ ។ រថយន្ត​ក៏​បាន បត់​កាច់​តាម​ផ្សារ​អ្នក​លឿង ហើយ​បត់​ស្តាំ​មក​តាម​ផ្លូវជាតិ​លេខ​១១ ឆ្ពោះ​ទៅ​ទី​រួម​ខេត្តព្រៃវែង​។ លុះ​មក​ដល់​កន្លែង​ផ្លូវបត់​កែង​ទៅ​ផ្សារ ស្នេហ៍ ស្រុក​បាភ្នំ រថយន្ត​នោះ​បាន​បើក​បត់​សំដៅ​ទៅ​ស្រុក​បាភ្នំ​តែម្តង​។​

​ខណៈ​សមត្ថកិច្ច ប៉េអឹម​តាម​ពីក្រោយ រួច​បោះដៃ​ឲ្យ នគរបាល​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ​ដែល​មាន​គ្នា​បី​បួន​នាក់ បើករថយន្ត​ចេញ​មក​ស្ទាក់ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ដែល​ជា​កន្លែងកើតហេតុ​។​ ​ពេល​ជនរងគ្រោះ បាន​បើករថយន្ត​មិន​ព្រម​ឈប់ ទើប​ប៉ូលិស ឈ្មោះ ជឹម រតនៈ និង​ឈ្មោះ ជឹម វិន ដក​កាំភ្លើង​សម្រុក​បាញ់ស្រោច មក​លើ​ជនរងគ្រោះ បើទោះបីជា​ជន​រងគ្រោះ គ្នា​លើក​ដៃ​សំពះ សុំ​ជីវិត ក៏​នៅតែ​បាញ់​មិន​ឈប់ ខណៈ​ឈ្មោះ ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​ក៏​មិន​ឃាត់​ទៀត បណ្ដាលឲ្យ​ឈ្មោះ ម៉ន រ៉ាវុធ អ្នក​ទិញ​រថយន្ត និង​ជា​អ្នកបើកបរ ស្លាប់​ក្នុង​រថយន្ត រួច​ហើយ​ទើប​បញ្ជូន​សព​ទៅ​ព្យាបាល​។ ដោយឡែក​អ្នករួមដំណើរ ឈ្មោះ វ៉ាន ខេមរិន បាន​រងរបួស​ស្រាល ហើយ​ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​មក​សួរនាំ​។​

​ក្រោយ​បាញ់សម្លាប់​ជនរងគ្រោះ​រួច​មក ដើម្បី​ដោះខ្លួន និង​ការពារ​កូនចៅ​បក្ខពួក លោក ព្រុំ សន្ធរ ស្នងការ​ខេត្ត​ព្រៃវែង ​បាន​​​ធ្វើ​របាយការណ៍​បំភ្លៃ​បិទបាំង​ថា​ ​ជា​រឿង​ជ្រុលដៃ​បាញ់​ចោរលួច​ឡាន ព្រោះ​ពួកគេ​ព្យាយាម បើក​បុក​ប៉ូលិស និង​ផ្អែកលើ​ពាក្យបណ្ដឹង​បូក​រួម​ទាំង​អ្នកប្ដឹង​តាម​ពីក្រោយ​ ​ប៉ុន្តែ​សាច់រឿង​ពិត​បានដឹង​ដល់ សម្ដេច​ក្រឡាហោម បញ្ជា​ឲ្យ​តាម​ចាប់​ជនដៃដល់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ កុំឲ្យ​ស្លាប់​ដោយ​ឥតន័យ​ខូច​ឈ្មោះថា ជា​ចោរ​លួច​ឡាន​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

     

spot_img
×