Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ខឹង​ប្រពន្ធ ទៅ​ប្លន់​យន្តហោះ បំណង​បើក​បុក​សម្លាប់ ចៃដន្យ​គេ​ចេញ​ទៅ​បាត់​អស់​… ងាប់​តែ​ខ្លួន​ឯង​ម្នាក់​! (​វីដេអូ​)

spot_img

Charl Viljoen អ្នកបើកបរ​យន្តហោះរ​បស់​ក្រុមហ៊ុន​អាកាសចរណ៍ Kalahari បាន​ខឹង​ក្រៀវ​ក្រោធ ហើយ​ស្ទុះ​ចេញពី​ក្លិប​ហោះហើរ  Matsieng នៅ​ទីក្រុង Mochudi ប្រទេស Botswana -​កន្លែង​ដែល​ភរិយា​របស់​លោក​កំពុង​ចូលរួម​ពិធី​អបអរ​ទារក​ទើប​កើត ។ បុរស​នោះ​បាន​ទៅ​លួច​យន្តហោះ​១​គ្រឿង ។​

​តាម​គេហទំព័រ The Citizen Viljoen បាន​ធ្វើ​ការហោះហើរ​ឆ្វែល​ចុះឡើង ដ៏​គ្រោះថ្នាក់ រួច​ទូរស័ព្ទ​ប្រាប់​មនុស្ស​ម​ន្នាក់​កំពុង​នៅ​ក្នុង​ពិធី​នោះ​ឲ្យ​ពួកគេ​នាំគ្នារ​កន្លែង​សុវត្ថិភាព ។​

​បន្ទាប់​មក​យន្តហោះ​ក៏​បើក​បន្ទាប ហើយបំ​បុក​ចំ​កន្លែង​រៀបចំ​ពិធី​បុណ្យ​ខាងលើ​តែម្តង ។ យន្តហោះ​បាន​ឆេះ Viljeon បាន​ស្លាប់ តែ​ភរិយា និង​ភ្ញៀវ​ដទៃទៀត ពុំមាន​បញ្ហា​អ្វី​ទាំងអស់​ព្រោះ​បាន​…​ចាក​ចេញ​មុន​នោះ​អស់​ហើយ​! ។​

​សាក្សី​ថា​មុន​នោះ Vijeon បាន​ឈ្លោះប្រកែក​នឹង​ប្រពន្ធ ហើយ​បាន​វាយ​ប្រពន្ធ​នៅ​កណ្តាល​ហ្វូង​មនុស្ស​រក​គេ​ឃាត់​ពុំទាន់ ។​

​ឥឡូវ​កំហឹង​ត្រូវបាន​ដោះស្រាយ ព្រោះ​លោក​ចាកចេញ​ពី​ពិភព​មនុស្ស​បាត់ទៅហើយ ៕

​ចន្ទ្រា​

spot_img
×