Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឡាន​ឈ្នួល​ផ្តាច់​ព្រលឹង​! កុំថាឡើយ​មនុស្ស សូម្បីតែ​ឆ្កែ​ឆ្មា​ក៏​…​រត់​រក​កន្លែង​សុវត្ថិភាព​ដែរ (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​មួយ បានធ្វើ​ឲ្យ​អ្នកទស្សនា​គ្រប់ៗ​គ្នា​ស្ទើរ​គាំងបេះដូង​តែម្តង ព្រោះតែ​ឡាន​ដឹក​អ្នកដំណើរ​ធុន​ធំ​១​គ្រឿង ផ្ទុក​មនុស្ស​ពេញប្រៀប បាន​បើក​យ៉ាង​លឿន ហើយ​រេ​យោល​យោគ «​កាង​» ពេញ​ដងផ្លូវ ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ចាស់ និង​សូម​សត្វ​ធាតុ ក៏​រត់​ចែក​ជើង​គ្នា​រក​កន្លែង​សុវត្ថិភាព​ដែរ ។​

​បើ​តាមរយៈ​វីដេអូ បើទោះជា​យ៉ាងនេះ​ក្តី ឃើញថា​អ្នកជិះ​ទាំង​ក្មេង ចាស់ ពុំ​បង្ហាញ​អារម្មណ៍​បុក​ពោះ ភ័យព្រួយ​ពី​សុវត្ថិភាព​របស់ខ្លួន​នោះទេ តែ​ផ្ទុយទៅវិញ គឺ​ហាក់​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​! ។ ហេតុការណ៍​ដ៏​សាហាវ​នេះ គេ​ពុំ​ដឹងថា បានកើត​នៅក្នុង​កន្លែង​ណា​នោះទេ ប៉ុន្តែ មនុស្ស​ជាច្រើន​បាន​ជឿជាក់ថា វា​ជា​ករណី​កើតឡើង​នៅក្នុង​ប្រ​ទេ​កេ​ន​យ៉ា ៕ រក្សា​

spot_img
×