Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រូវ​ជាប់គុក ហើយ​ពិន័យ​ប្រាក់​ថែម​ទៀត ចំពោះ​បុរស​រុស្ស៊ី​នាំ​យក​សត្វ​ទោច​អាយុ ២​ឆ្នាំ ១​ក្បាល​ចេញពី​ឥណ្ឌូណេស៊ី​

spot_img

Andrei Zhestkov ភេទ​ប្រុស សញ្ជាតិ​រុស្ស៊ី ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ Denpasar Bali ខណៈពេល​ឆ្លងកាត់​ទ្វា​សន្តិសុខ​ដើ​ម្បី​ឡើង​យន្តហោះ​វិល​ទៅ​ស្រុក​វិញ ។​

សត្វ​ទោច​ដេក​លង់លក់ ពេល​ប៉ូលិស​រកឃើញ​

​តាម APP ប៉ូលិស​ឥណ្ឌូណេស៊ី មាន​ការសង្ស័យ​បុរស​រូប​នេះ ហើយ​ក៏​បើក​វ៉ា​លី​ស​ឆែកឆេរ ស្រាប់តែ​ឃើញ​សត្វ​ទោច​១​ក្បាល អាយុ ២​ឆ្នាំ កំពុង​លង់​ដំណេក​ក្នុង​កាបូប​ធ្វើ​ពី​ផ្តៅ ។​

​អ្នកនាំពាក្យ​ស្ថាប័ន​អភិរក្ស​សត្វ​និយាយថា ទោច​នេះ​បាន​ត្រូវ​បញ្ច្រកថ្នាំ​អាលែកហ្ស៊ី​ដើម្បី​ឲ្យ​វា​ដេក ហើយ​ថ្នាំ​នោះ​ត្រូវបាន​រកឃើញ​ក្នុង​វ៉ា​លី​ស​ផងដែរ ។ ទន្ទឹម​នោះ​ក្នុង​វ៉ា​លី​ស ប៉ូលិស​នៅ​បាន​រកឃើញ​តុកកែ ២​ក្បាល និង​បង្កួយ ៥​ក្បាល ផងដែរ ។​

​ជនល្មើស​សារភាពថា សត្វ​ទាំងនេះ​ត្រូវបាន​មិត្តភក្តិ​ម្នាក់​កាដូរ​ឲ្យ ហើយ​មិត្ត​រូបនោះ​បាន​ទិញ​សត្វ​ទោច​តម្លៃ ៣.០០០​ដុល្លារ នៅ​តំបន់​ផ្សារ​មួយ​នា​ទីក្រុង Java ។

​ឥឡូវ​បុរស​ជនជាតិ​រុស្ស៊ី​អាច​នឹង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក ៥ ឆ្នាំ ព្រម​ទាំង​ពិន័យ​ប្រាក់ ៧.០០០​ដុល្លារ តាម​ច្បាប់​ឥណ្ឌូណេស៊ី ។​

​សត្វ​ទោច​លើ​ពិភពលោក​កំពុង​រង​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ ហើយ​បច្ចុប្បន្ន​នៅសល់​ប្រមាណ ១០០.០០០​ក្បាល​ប៉ុណ្ណោះ ៕ ចន្ទ្រា​

spot_img
×