Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ទីក្រុង​ជេ​រ៉ូ​សាឡឹម ៖ អា​មេ​រិច​ព្រមាន​ផ្តាច់​ជំនួយ​ដល់​ប្រទេស​ណា ដែល​បោះឆ្នោត​ប្រឆាំង​នឹង​ខ្លួន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា​នឹង​កាត់​ផ្តាច់​ជំនួយ​ហិរញ្ញវត្ថុ ទៅ​ដល់​ប្រទេស​ទាំងឡាយ​ណា បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដោយ​ប្រឆាំង​ទៅនឹង​ការទទួលស្គាល់​របស់ខ្លួន​លើ​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​។

​មហាសន្និបាត​អង្គការសហប្រជាជាតិ​នឹង​ធ្វើ​កិច្ចប្រជុំ​ពិសេស​បន្ទាន់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ធ្វើ​ការបោះឆ្នោត​លើ​សេចក្តីសម្រេច​ពង្រាង ដែល​សហរដ្ឋ​អា​មេ​រិច​បាន​វេតូ នៅ​ក្រុមប្រឹក្សា​សន្តិសុខ ខណៈ​ដែល​ប្រទេស​ជា​សមាជិក ១៤​ផ្សេងទៀត បោះឆ្នោត​គាំទ្រ​ឲ្យ​លុបចោល​ការទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធា​នីអ៊ី​ស្រា​អ៊ែល​របស់​អាមេរិច​។​

​លោក ត្រាំ​បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​នៅ​សេត​វិ​មានថា “​ពួកគេ​បាន​យក​លុយ​យើង​រាប់រយ រាប់ពាន​លាន​ដុល្លា ហើយ​បន្ទាប់មក​ពួក​គេ​បោះឆ្នោត​ប្រឆាំង​នឹង​ពួកយើង​”​។​

​លោក បន្ថែមថា “​ឲ្យ​ពួកគេ​បោះ​ឆ្នោត​ប្រឆាំង​ពួក​យើង​ចុះ​។ ពួក​យើង​នឹង​សន្សំ​លុយ​បាន​ច្រើន​។ ពួក​យើង​មិន​ខ្វល់​ទេ​”​។​

​សេចក្តីសម្រេច​ពង្រាង​ដែល​ធ្វើឡើង​ដោយ​ប្រទេស​អេ​ហ្សី​ប មិន​បាន​លើកឡើង​ចំ​ពី​ឈ្មោះ អា​មេ​រិច​ទេ ប៉ុន្តែ​សេចក្តីសម្រេច​នោះ​និយាយថា ការសម្រេចចិត្ត​ទាំងឡាយ​ណា​ទាក់ទង​នឹង​ទីក្រុង​ជេ​រ៉ូ​សាឡឹម គួរតែ​ត្រូវបាន​លុបចោល​។​

​មុន​នេះ​ផង​ដែរ ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Nikki Haley បាន​ព្រមាន​រដ្ឋ​ជា​សមាជិក​ថា ប្រធានាធិបតី​អា​មេ​រិច បាន​ស្នើ​ឲ្យ​អ្នកស្រី កត់​ឈ្មោះ​ប្រទេស​ណា​ដែល​បាន​បោះឆ្នោត​ប្រឆាំង​អា​មេ​រិច នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ចំនែក​អ្នកវិភាគ​វិញ បាន​ថ្លែងថា ប្រធានាធិបតី ត្រាំ និង​ឯកអគ្គរដ្ឋទូត Haley កំពុង​ព្យាយាម​ប្រើប្រាស់​សាច់ដុំ​របស់​អា​មេ​រិច​ជាជាង​ការទូត ដើម្បី​បញ្ជុះ​បញ្ជូល​ឲ្យ​ប្រទេសជា​សមាជិកបោះឆ្នោត​តាម​ពួក​គេ ៕ សុភ័ក្ត្រ​

 

spot_img
×