Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី សម្រេច​យក​កម្រៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ក្រោយ​ពី​មិន​យក​កម្រៃ​១​ឆ្នាំ​កន្លងមកនេះ​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​យក​កម្រៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​កាណូត ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ឲ្យ​ដំណើរការ​មិន​យក​កម្រៃ​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លងមកនេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ជន​មួយចំនួ​ន​ក៏​មិន​ត្រូវបាន​យក​កម្រៃ​សេវា​ផង​ដែរ ពោល​គឺ​អនុវត្ត​ទៅតាម​សេវា​ដឹកជញ្ជូន​របស់​រថយន្ត​ក្រុង​សាធារណៈ​។​

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចេញ​កាលពី សៀ​ល​ថ្ងៃទី​២៥ ខែ​មិនា​ឆ្នាំ ២០១៩ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេញ​មាន​អត្ថន័យ​ដើម​ទាំងស្រុង​ដូច​ខាងក្រោម​នេះ ​៖

​សេចក្តីជូនដំណឹង​ស្ដីពី​ការ​យក​តម្លៃ​សេវាកម្ម​ដឹក​អ្នកដំណើរ​សាធារណៈ​(Taxi Boat)​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ទាំងអស់​អោយបាន​ជ្រាបថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​តាម​ផ្លូវគោក​និង​ផ្លូវទឹក ក្នុងន័យ​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅក្នុង​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​សេវា​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​ពី​សួនច្បារ​ឬ​ស្សី​កែវ​ដល់​ក្រុង​តាខ្មៅ ដោយបាន​ចាប់​ដំណើរ​កាលពី​ថ្ងៃ​ទី ០៦ ខែ​មេសា​ឆ្នាំ ២០១៨ ហើយ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​មិន​បង់ប្រាក់​រហូត​ដល់​បច្ចុប្បន្ននេះ​។​បន្ទាប់​ពី​គោលការណ៍​ជិះ​កាណូត​ដោយ​មិន​បង់ប្រាក់​បាន​ផុតកំណត់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​កែសម្រួល​សេវា​កាណូត​ដឹក​អ្នកដំណើរ​សាធារណៈ​(Taxi Boat)​និង​កំណត់​តម្លៃ​សំបុត្រ​ដូចខាងក្រោម ​៖

១ តម្លៃ​សេវា​កាណូត​សាធារណៈ​ត្រូវបាន​កំណត់ ២០០០​រៀល រ​ក្នុង​មួយ​នាក់ មួយ​លើក​។​

២ ករណី​លើកលែង​មិន​គិតថ្លៃ​សេវា​គឺ​អនុវត្ត​ដូច​សេវា​រថយន្តក្រុង (City Bus)​រួមមាន​ព្រះសង្ឃ​ជនពិការ សិស្ស និស្សិត ចាស់ជរា​អាយុ​ចាប់ពី​៧០ ឆ្នាំ​ឡើង​ទៅ កុមារ​មាន​កំពស់​ក្រោម​១​ម៉ែត្រ​មក​ជាមួយ​ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនី​និង​លោកគ្រូ​អ្នកគ្រូ​នៃ​ស្ថាប័នរដ្ឋ​៕ ​ដោយ ​:​ កូឡាប​

spot_img
×