Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ដែល​បង្ហោះ​ទង់ជាតិ ពាក្យ​ប្រមាថ (​ឆ្កែ​) លើ​ទង់​ជាតិខ្មែរ​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​

spot_img

ក្រុង​សៀមរាប ​: អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បានឲ្យដឹងថា​ ជនសង្ស័យ យក​រូប​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស​សេរ ពាក្យ​ប្រមាថ (​ឆ្កែ​) លើ ហើយ​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុគ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ហើយ ។​

​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​មីនា​ឆ្នាំ​២០១៩​នេះ ជនសង្ស័យ ម្ចាស់ Account Facebook ឈ្មោះ «Ong sonAn» ដែល​យក​រូប​ទង់ជាតិ​កម្ពុជា ស​សេរ ពាក្យ​ប្រមាថ (​ឆ្កែ​) លើ ហើយ​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុគ ត្រូវបាន​បញ្ជូន​ទៅ​ដល់ សាលាដំបូង​ខេត្តសៀមរាប ហើយ ។​

​ជនសង្ស័យ​រូបនេះ​ត្រូវ បាន​កម្លាំង​នគរបាល​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការណ៍​ជាមួ​យនក​រ​បាល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ហៅ​មក​សួរនាំ កាល​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ បន្ទាប់​ពី បុគ្គល​រូបនេះ បាន​សរសេរ​ពាក្យ​ប្រមាថ​នៅលើ​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យក​ទៅ​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុគ នាំឲ្យ​មាន​ប្រតិកម្ម និង​រិះគន់​យ៉ាង​កក្រើក​ពី​សំណាក់​មហាជន និង​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស ។​

​បន្ទាប់ពី​មាន​ប្រតិកម្ម ជនសង្ស័យ​រូបនេះ បាន​អះអាង​ថា Account Facebook របស់ខ្លួន ឈ្មោះ «Ong sonAn»​ត្រូវបាន​គេ Hack តែ​អ្វី​ដែល​សមត្ថកិច្ច​យើង​រកឃើញ​គឺ មិន​ដូច​ការលើកឡើង​របស់​ជនសង្ស័យ រូប​នេះ​ឡើយ ។​

​យោង​តាម​ការស្រាវជ្រាវ និង ពាក្យបណ្តឹង របស់​តំណាង​ដើមបណ្តឹង ជនសង្ស័យ និង​សំណុំរឿង ត្រូវបាន នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម និតិ​វិធី​ច្បាប់ ៕ ​ដោយ ​: ​កូឡាប​

 

spot_img
×