Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ មុត ​ចន្ថា ផ្លែផ្កា​ឲ្យ​សមរង្ស៊ី​ថា ហេតុ​អី្វ​អ្នកនយោបាយ ចូលចិត្ត​លាប​ពណ៌​

spot_img

​ភ្នំពេញ ​: បន្ទាប់ពី​លោក​សម​រង្ស៊ី​សរសេរ​សារ​លើ page facebook របស់​លោក​កាលពី​ម្សិលមិញ​នោះ លោក​មុត ចន្ថា​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ទី 26 ខែ​មីនា​នេះ​ថា ” ក្រុម​មេធាវី​ការពារ​ក្តី​របស់ ឯកឧត្តម កឹម សុខា បាន​បញ្ជាក់​យ៉ាង​ច្បាស់ កាល​ពី​ម្សិលមិញ ហើយ​ថា ឯកឧត្តម កឹម សុខា ពុំ​បាន​ហាមប្រាម ឬ​រារាំង​នរណា​ម្នាក់​រឿង​សុំ​សិទ្ធិ​នយោបាយ​ឡើយ ព្រោះ​គាត់​កំពុង​ជាប់​បំរាម​តុលាការ​ពុំ​អាច​ទំនាក់ទំនង​ជាមួយ​អ្នកនយោបាយ និង​ប្រភព​ខាងក្រៅ​មួយចំនួនទៀត​”​។​

​លោក​មុត​ចន្ថា​បាន​លើកឡើង​ថា “​យើង​ក៏​ពុំ​ដដែល​បានឃើញ​ការអំពាវនាវ​របស់ ឯកឧត្តម កឹម សុខា ដល់​អ្នក​ជាប់​បំរាម​នយោបាយ សុំ​មិន​ឲ្យ​ពួកគាត់​ទៅ​ដាក់​ពាក្យ​សិទ្ធិ​នយោបាយ ក៏​ទេ​ដែរ​។​

​ហេតុ​អី្វ​អ្នកនយោបាយ​ចូលចិត្ត​លាប​ពណ៌​ជនស្លូតត្រង់ ក្នុង​ចេតនា​បង្ក​ឲ្យ​អ្នកដទៃ​ឈឺចាប់​ម្លេះ​? បើ​អ្នក​រត់​សម្ងំ​យកសុខ យក​រួចខ្លួន​ហើយ ម្តេច​ឡើយ​បង្កហេតុ បង្ករឿង​ដល់​អ្នកដទៃ​។ បើ​អ្នក​មិន​ឃើញ​អ្នក​ដទៃ​ឈឺចាប់​មួយថ្ងៃ អ្នក​មិន​សប្បាយចិត្ត និង​ដេក​មិន​លក់​បក់​មិន​ល្ហើយ មែន​ទេ​?”​។​

​លោក​សម​រង្ស៊ី​ដែល​តែងតាំង​ខ្លួនឯង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ឮ​រត់គេចខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​បាន​សរសេ​រលើ​ផេក facebook កាលពី ថ្ងៃទី​២៥ មីនា ២០១៩​ថា “​ដោយសារតែ កឹម សុខា បាន​បញ្ជាក់​ពី​ភាពស្មោះត្រង់​របស់​លោក ហើយ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ កុំទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី ហ៊ុន សែន ឲ្យសោះ ក្នុង​កាលៈទេសៈ​ដូច​សព្វថ្ងៃ ទើប ហ៊ុន សែន គំរាមកំហែង កឹម សុខា ដែលជា​ចំណាប់ខ្មាំង​របស់​គាត់​”​។​

​ខ្មែរ​ឯកភាព​ជាតិ​!

​អហិង្សា​: ឯកឧត្តម កឹម សុខា ជា​អ្នកនយោបាយ​សន្តិភាព អហិង្សា​និយម និង​ភាព​អត់ឱន​ខ្ពស់ ដោយ​លោក​មិន​ចូល​ចិត្ត​និយាយ​បរិហារ លាប​ពណ៌ មួលបង្កាច់ បង្ខូច ជេរប្រមាថ ឆ្កឹះ​ឆ្កៀល ចាក់​ដោត រើសអើង និង​បញ្ឆេះ​ឲ្យមាន​ជម្លោះ ហើយ​និង​ធ្វេី​ឲ្យ​អ្នកដទៃ​ឈឺ​ចាប់ឡេីយ​។

​គោល​ការណ៌​សិទ្ធិមនុស្ស​: ឯកឧត្តម កឹម សុខា ជា​សកម្មជន​សិទ្ធិមនុស្ស និង​ជា​អ្នកការពារ​-​លេីក​ត​ម្កើ​ង​សិទ្ធិ​-​សេរីភាព​បុគ្គល ជាពិសេស​លោក​គោរព​សិទ្ធិ​ស្វ័យ​សម្រេច​របស់​បុគ្គល ក្នុង​ការសម្រេច​បំណងប្រាថ្នា​របស់​បុគ្គល​ម្នាក់ៗ​។ ជា​សីលធម៌ និង​គុណធម៌​របស់លោក គឺ​លោក​ពុំ​ដែល​ចោទប្រកាន់ និង​លាប​ពណ៌​អ្នកនេះ ឬ​អ្នក​នោះ​ជា​ជន​ក្បត់​បក្ស ឬ​ក្បត់​ឆ​ន្ទ​:​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ចេញ​មុខ​ចោទ និង​លាប​ពណ៌​អ្នកដទៃ​ថា​ជា​ជន​ក្បត់​បក្ស ឬ​ក្បត់​ឆ​ន្ទ​:​រាស្ត្រ និង​អ្នក​ដែល​បន្ទុចបង្អាក់​អ្នកដទៃ​អនុវត្ត​នូវ​សិទ្ធិ​ស្វ័យ​សម្រេច យើ​ង​សុទ្ធតែ​ស្តាប់​ឮ​ខ្លាំងៗ​ទាំងអស់គ្នា ដោយ​មិន​លំបាក​ស្វែងរក និង​វែកមុខ​នោះទេ​។

​ស្មារតី​ជាតិ​ ៖ ឯកឧត្តម កឹម សុខា តែងតែ​រក្សា​គោលការណ៍​ខ្មែរ​តែ​មួយ ដោយ​មិន​គុំកួន សងសឹក និង​ចាត់​ទុក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ​ឡើយ​។ ខ្មែរ​រួបរួម​ខ្មែរ​បាន​សុខ​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត ខ្មែរ​មាន​ការអភិវឌ្ឍ ខ្មែរ​ឯកភាព​ជាតិ​អាច​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​ជាតិ​។ ខ្មែរ​មាន​សិទ្ធិ​-​សេរីភាព ខ្មែរ​មាន​យុត្តិធម៌ ខ្មែរ​មាន​សុខដុម​រម្យ​នីយ៍កម្ម ខ្មែរ​មាន​សុភមង្គល​។

​ឯកភាព​ជាតិ​: ឯកឧត្តម កឹម សុខា ពុំ​ដែល​ចង់ឃើ​ញ​ខ្មែរ​បែកបាក់ ហើយ​លោក​ជឿជាក់​ថា​មាន​តែ​ការផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ​ទេ ទេីប​ខ្មែរ​អាច​ការពារ​កេរ្តិ៍​ឈ្មោះ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ក្នុងនាម​ខ្មែរ​ពូជ​អ្នក​កសាង​អង្គរ​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​របស់​មនុស្សជាតិ និង​មាន​អរ្យិ​ធម៌​ដ៏​ផូផង់​។ ជាងនេះទៀត ខ្មែរ​អាច​រួមគ្នា​គិត រួមគ្នា​ធ្វើ ដើម្បី​កសាង​សង្គម​ជាតិ​ដោយ​ទ្រព្យធន​ជាតិ និង​ធនធានធម្មជាតិ ព្រមទាំង​ការជួយជ្រោមជ្រែង និង​វិភាគទាន​ស្មោះត្រង់​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ជម្រុញ​ខឿន​សេដ្ឋកិច្ច​ជាតិ សំដៅ​ធ្វើឲ្យ​ប្រទេស​ជាតិ​សម្បូរ​ណ៍ស​ប្បាយ វឌ្ឍនភាព និង​វិបុលភាព​ជា​និរន្ត​តរៀង​ទៅ​ ។

​សារ​របស់​សហ​មេធាវី លោក ផែង ហែ​ង និង​លោក ចាន់ ចេ​ន កាលពី​ថ្ងៃ​ទី 25 ខែ​មីនា បាន​លើកឡើង​ថា “​សហ​មេធាវី​ការពារ​ក្តី​របស់ ឯកឧត្តម កឹម សុខា បញ្ជាក់ និង​បំភ្លឺ​ចំពោះ​ព័ត៌មាន​ដែលថា ឯក​ឧត​ត្ត​ម កឹម សុខា ហាមឃាត់ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​”​។

​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ព្រឹក​មិញ​ថ្ងៃទី ២៥ ខែ មីនា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​អំពី​សិទ្ឋិ​សេរីភាព​ចំពោះ​អស់លោក លោកស្រី ដែល​ទើប​ទទួលបាន​នីតិសម្បទា​ខាង​នយោបាយ​ឡើង​វិញ គឺ​អស់លោក លោកស្រី មាន​សិទ្ឋិ​ធ្វើ​នយោបាយ​ពេញលេញ​នៅក្នុង​ប្រទេស​កម្ពុជា​។ បើ​អស់លោក លោកស្រី មិន​បន្ត​អាជីព​នយោបាយ គឺ​អស់លោក លោកស្រី ចង់​ប្រកប​កិច្ចការ​អ្វី​ក៏​កាន់តែ​ស្រួល ព្រោះ​មិន​មាន​ជាប់​ពាក់ព័ន្ឋ​នឹង​បំរាម​ហាមឃាត់​អ្វី​ទៀតឡើយ​។​

​អស់លោក លោកស្រី ដែល​ទទួលបាន​សិទ្ឋិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​ហើយ គឺ​អាច​ត្រៀម​រៀបចំ​ខ្លួន​ពី​ឥឡូវ សម្រាប់​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នា​ខែ ឧសភា ឆ្នាំ ២០២២​។ សូមបញ្ជាក់​ថា មាន​ចំនួន ១១៨​នាក់ ដែល​តុលាការ​កំពូល​បានចេញ​សាលដីការ​ហាមឃាត់​សិទ្ឋិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ គឺ​រហូត​ដល់​ខែ វិច្ឆិកា ឆ្នាំ ២០២២ ទើប​មាន​សិទ្ឋិ​ឡើងវិញ​។

​កន្លងមក ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​ប្រទេសជាតិ​ជា​ធំ​នៅក្នុង​គន្លង​លទ្ឋិប្រជាធិបតេយ្យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សិទ្ឋិ​នយោបាយ​ឡើង​វិញ ដើម្បី​ផ្តល់​ឱកាស និង​បើក​ច្រក​ផ្តល់​សិទ្ឋិ​សេរីភាព​សម្រាប់​បេក្ខជន​មួយ​ចំនួន ដែល​ចង់​ចូលរួម​នៅ​ក្នុង​ឆាកនយោបាយ​ឡើង​វិញ​មុន​ថ្ងៃ​កំណត់​។ នៅពេលនេះ អស់លោក លោកស្រី អាច​ដាក់​ពាក្យ​ស្នើសុំ​នីតិសម្បទារ​នយោបាយ​ទៅកាន់ រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​នឹង​ស្នើ​មកកាន់​នាយករដ្ឋមន្ត្រី បន្ទាប់មក​គឺ នាយករដ្ឋមន្ត្រី​នឹង​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​។

​ដូច្នេះ ចំពោះ​អស់លោក លោកស្រី ដែល​ទទួលបាន​នូ​សិទ្ឋិ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ គឺ​សូម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចាប់តាំងពី​ថ្នាក់​ខេត្ត ស្រុក ឃុំ និង​ភូមិ ត្រូវ​ជួយ​សហការ​សម្របសម្រួល​អោយ​អស់លោក លោកស្រី​បាន​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ទី​កន្លែង​ណា​ក៏​បាន​ដែរ ព្រោះ​ជា​សិទ្ឋិ​របស់គាត់​។ ទន្ទឹមនឹងនេះ គឺ​អស់លោក លោកស្រី មាន​សិទ្ឋិ​ពេញលេញ​ក្នុង​ការបង្កើត​កម្មវិធី​អន​ឡាញ កម្មវិធី​ទូ​រទស្ស វិទ្យុ ការជួបជុំ សន្និសីទកាសែត ឬ​តាម​មធ្យោបាយ​ផ្សេងៗ គឺ​គាត់​មាន​សិទ្ឋិ​ពេញលេញ​ហើយ​។ ទន្ទឹមនឹងនេះ​ដែរ គឺ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ជួយ​ផ្តល់​នូវ​ការ​គាំពារ និង​សុវត្ថិភាព​ដល់​ពួកគាត់​។

​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​មិន​ទាន់​បាន​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ គឺ​គ្មាន​សិទ្ឋិ​ធ្វើ​នយោបាយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូតដល់ ខែ វិច្ឆិកា ឆ្នាំ ២០២២ បាន​មាន​សិទ្ឋិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្តិ​ខុស​ផ្ទុយ​នឹង​ច្បាប់ គឺ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​ផ្ទាល់​៕ ​ដោយ​ : ​កូឡាប​

     

spot_img
×