Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​មិនត្រូវ​អង្គុយ​លើ​ម៉ូតូ​ចុច​ទូរស័ព្ទ ខណៈ​ព​ពល​ផ្លូវ​កំពុង​ស្ទះ​នោះទេ​

spot_img

​ភ្នំពេញ ​៖ ​លោកស្នងការ​រាជធានី​បាន​ស្នើ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ត្រូវ​បន្ត កែ​ឥរិយាបថ និង​សំដី​ត្រូវ​ទន់ភ្លន់ ដោយ​មិន​ត្រូវ​អង្គុយលេី​ម៉ូតូ ឬ​ចុច​ទូរស័ព្ទ ខណ​:​ដែល​ផ្លូវ​កំពុង​កកស្ទះ​។​

​បើតាម facebook ផ្លូវការ​នៅ​ថ្ងៃទី 26 ខែ​មីនា​ឆ្នាំ 2019 លោក​ស​ថេត​អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​ ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ ដើម្បី​ស្តាប់​រាល់​មតិយោបល់​និង បញ្ហា​ប្រឈម​នានា​ពី​ប្រធាន​គោលដៅ​ចរាចរ និង​មន្ត្រី​នគរបាល​ចរាចរ​ដែល​អនុវត្ត​ផ្ទាល់​តាម​គោលដៅ​។​

​រាជធានី​ភ្នំពេញ មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​កំណើន​ពលរដ្ឋ មធ្យោបាយ​ធ្វើដំណើរ និង​អគារ ក៏​កាន់តែ​កើនឡើង​ច្រើន​ជា​បន្តបន្ទាប់ ដូច្នេះ ដំណោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ ទាមទារ​អោយមាន​ការដោះស្រាយ​ដោយ​ឆ្លាត​វៃ​ផងដែរ​។​

​លោកស្នងការ​បាន​លើកឡើង​ថា​ ​ខ្ញុំ​បាន​ដោះស្រាយ និង​ផ្តល់​យោបល់​ជា​ច្រេី​ន ក្នុង​គោលដៅ​ជំរុញ​អោយ​ការងារ​ចរាចរ​កាន់តែ​ល្អ ដូចជា​ ៖ ស្តាប់​មតិ​ពី​ប្រធាន​គោលដៅ​ចរាចរ​មួយចំនួន បានដឹងថា​គោលដៅ​របស់​ពួកគាត់ ភាគច្រេីន​ស្នេី​បន្ថែម​កម្លាំង ព្រោះ​គោលដៅ​ខ្លះ មានតែ​កម្លាំង​តែ​៣​នាក់ ហើយក​ម្លាំង​ចាស់ៗ ភាគច្រេីន មាន​ជម្ងឺ​ទឹកនោម​ផ្អែម និង​ចាស់ជរា​ជា​ដើ​ម​។ ផ្តល់​រថយន្ត​៣​គ្រឿង ​ដល់​ក្រុម​អន្តរាគមន៍​ចរាចរ ដើម្បី​អោយ​ពួកគាត់​ងាយ​ចល័ត​ទៅ​ដោះ​កន្លែង​កកស្ទះ​ខ្លាំង​។ កំពុង​គិត​រក​កន្លែង​អោយ​មន្ត្រី​នគរបាល​ចរាច​រ​ស្នាក់​នៅ​កន្លែង​គោលដៅ​តែ​ម្តង ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ និង​ទប់ស្កាត់​បទ​ល្មេី​ស​ផ្សេងៗ​ទៀត​។ ត្រូវ​បន្ត​កែ​ឥរិយាបថ និង​សំដី​ត្រូវ​ទន់ភ្លន់ ដោយ​មិន​ត្រូវ​អង្គុយលេី​ម៉ូតូ ឬ​ចុច​ទូរស័ព្ទ ខណ​:​ដែល​ផ្លូវ​កំពុង​កកស្ទះ​ឡើយ​។ ត្រូវ​ឈ​លើគំនូស​ថ្មេី​ជើ​ង ដើម្បី​អប់រំ​ពលរដ្ឋ​អោយ​គោរព​ច្បាប់​ចរាចរ​។ អរគុណ​ដែល​ប្រធាន​គោលដៅ​ចរាចរ​ដែល​លេីក​ឡើ​ង​បញ្ហា​ចំៗ​។ ពេល​ផាក​រថយន្ត​គ្រប់​ប្រភេទ ត្រូវ​អោយ​ឡាន​អែប​ស្តាំ កុំ​នៅ​កណ្តាលផ្លូវ​។ ការ​ដាក់​ទីតាំង​អចិន្ត្រៃយ៍​ក្នុង​ការឃាត់​រថយន្ត​ធុន​ធំ មាន​៣​គោលដៅ ដូចជា​ផ្លូវ​ហាណូយ ផ្លូវ​២០០៤ និង​ផ្លូវជាតិ​លេខ​១​។ ខ្ញុំ​នឹង​ទាក់ទង​ទៅ​ប្រធាន​គោលដៅ​ចរាចរ​ផ្ទាល់​នៅពេល​ដឹងថា​មាន​រថយន្ត​ធុន​ធំ​ចូល​គោលដៅ​ណា​នោះ ។ ត្រូវ​បន្ត​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​ជាប្រចាំ ដើម្បី​ទប់ស្កាត់​រាល់​បទ​ល្មេី​ស ។ កំណត់​ពេលវេលា ប្រជុំ​ជា​ប្រចាំ​ខែ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ។ ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​កិច្ចប្រជុំ​អាស៉ី​អឺរ៉ុប​៕ ដោយ ​៖ ​កូឡាប​

 

spot_img
×