Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! បើក​បញ្ច្រាស់​ផ្លូវ​…​ជាតិ​បង្ក​គ្រោះថ្នាក់​ផ្ទួនៗ​សំណាងល្អ​ពុំ​មាន​មនុស្ស​ស្លាប់​! (​វីដេអូ​)

spot_img

​ហេតុការណ៍​គ្រោះថ្នាក់​គួរ​ឲ្យ​តក់ស្លុត​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១៤ និង ០០ នាទី ល្ងាច​ថ្ងៃ ២០ មីនា លើ​ផ្លូវជាតិ M90 នៅ Perthshire ប្រទេស​អង់គ្លេស ។ រថយន្ត​ពណ៌​ស​មួយ​បាន​បើកបរ​បញ្ច្រាស់ទិស​ក្នុង​ល្បឿន​លឿន​គួរសម ។ បន្ទាប់​មក​វា​បាន​បុក​នឹង​រថយន្ត​ពណ៌​លឿង​រត់​ត្រឹមត្រូវ រួច​បន្ត​ប៉ះ​នឹង​រថយន្ត​ដទៃទៀត​មុន​ពេល​វា​វិលខ្ញាល់​ហើយ​នឹងថ្កល់ ។​

​ភ្លាមៗ​ប៉ូលិស​មាន​វត្តមាន ។ ថ្វី​ត្បិត​មាន​អ្នករបួស​ច្រើន តែ​ពុំ​ធ្ងន់ធ្ងរ​ដល់​ជីវិត ។ គេ​នៅ​ពុំ​ទាន់​ដឹង​វាសនា​របស់​អ្នកបញ្ជា​រថយន្ត​ពណ៌​ស​ទេ ។​

​សាក្សី​ម្នាក់​ឲ្យដឹងថា ៖ បុរស​នោះ​បើកបរ​ក្នុង​ល្បឿន​ប្រមាណ​ពី ៥០-៧០ km/h ហើយ​គាត់​ហាក់ដូចជា​ភ័យ​ខ្លាំងណាស់ ។ គាត់​ប្រាកដជា​ដឹងថា ខ្លួន​បាន​ជ្រុល​ចូល​គន្លង​ផ្លូវ​នេះ ហើយ​វា​ជា​ផ្លូវ​បញ្ច្រាស់ ប្រហែល​គាត់​គ្មាន​ចេតនា​បើកបរ​បញ្ច្រាស់​នោះទេ ។​

​យ៉ាងណា​ច្បាប់​គឺជា​ច្បាប់​ពុំ​អាច​ថា​មិនដឹង​ច្រឡំ ឬ​យ៉ាងណា​ទេ​! ។​

​រឿង​បើក​បញ្ច្រាស់ទិស​បែបនេះ​នៅ​ស្រុក​យើង​ភាគច្រើន​គឺ​…​ចេតនា ព្រោះ​អាង​… ៕ ចន្ទ្រា​

spot_img
×