Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថោង សារ៉ាត់ និង​បក្ខពួក​៤​ទៀត ត្រូវ ជាប់ពន្ធនាគារ​មួយជីវិត ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​

spot_img

ភ្នំពេញ​៖ ឧកញ៉ា ថោង សារ៉ាត់ ដែល​សមត្ថកិច្ច​អះអាង​ថា ជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​សម្លាប់ ឧកញ៉ា អ៉ឹង ម៉េង​ជឺ ត្រូវបាន​
​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុន​ហេង នៅ​រសៀល ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត រួម​ជាមួយ​បក្ខពួក​ចំនួន​៤​នាក់ ។​


​ក្រុម​ឧក្រិដ្ឋជន​ទាំង​៥​នាក់ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​មួយ​ជីវិត​នោះ រួមមាន​៖ ទី​១៖ លោក ថោង សារ៉ាត់ ជា​មេក្លោង​, ទី​២៖​ឈ្មោះ ស៊ា​ង វាសនា​, ទី​៣៖​ឈ្មោះ មាស សម្បត្តិ​, ទី​៤៖​ឈ្មោះ កុយ ចាន់ថុល និង​ទី​៥៖​ឈ្មោះ ឈុំ ចិ​ត្រា​។​

​ក្រុមគ្រួសារ​សាច់ញាតិរ​បស់​ក្រុម​ឧក្រិដ្ឋជន​ទាំង​៥​នាក់​នេះ កំពុងតែ​ធ្វើ​ការតវ៉ា និង​បិទ​ផ្លូវ​សាធារណៈ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ជំទាស់ ចំពោះ​ការសម្រេច​របស់​តុលាការ​។​

​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​នេះ បាន​កើតឡើង កាល​វេលា​ម៉ោង​៧និង១៨​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក​ឧកញ៉ា​ចុះ​ពី​រថយន្ត ឡិច​ស៊ី​ស​៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕ ​ដោយ ​: ​បញ្ញា​ស័ក្តិ​

spot_img
×