Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា ៖ ក្រសួង​ការពារជាតិ​វៀតណាម និង​កម្ពុជា ចែករំលែក​បទពិសោធ​ន៍ ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​នឹង​បដិវត្តន៍​ពណ៌​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានស្នើ​ដល់​អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​វៀតណាម និង ក្រសួងការពារជាតិ​កម្ពុជា ត្រូវ​សហការ​គ្នា​ឲ្យបាន​ស្អិតល្មួត និង​ចែករំលែក​បទពិសោធន៍ ពី​គ្នា​ទៅវិញទៅមក ហើយ​ផ្តល់​ព័ត៌មាន ពី​គ្នា​ទៅវិញទៅមក លើ​ការងារ​ពាក់ព័ន្ធ នឹង​ការប្រយុទ្ធប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ។​

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែ ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ង្វៀន ជី​វិញ (Nguyen Chivinh) អនុ​រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ នៃ​ប្រទេស​វៀតណាម នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ជំនួប​នេះ លោក Nguyen Chivinh បាន​គោរព​ជម្រាបជូន សម្តេច​តេជោ អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម ដែល​បច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​ជាទីបំផុត ហើយ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ និង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ព្រមទាំង​កិច្ចសហប្រតិបត្តិការ ក្រប​ខណ្ឌ​កម្ពុជា វៀតណាម ឡាវ គឺ​មាន​ភាពល្អប្រសើរ​ផងដែរ​។ នៅ​ល្ងាច​នេះ លោក នឹង​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អំពី​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា ការចែករំលែក​បទពិសោធ​ន៍ នៃ​ការប្រយុទ្ធប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ កិច្ចសហប្រតិបត្តិការ​ល្បាត​លើ​ដែនសមុទ្រ កិច្ចសហប្រតិបត្តិការ​លើ​ការការពារ​នៅ​តាម​ព្រំដែន ព្រមទាំង​ជំរុញ​នូវ​កិច្ច​សហ​ប្របតិបត្តិការ​លើ​វិស័​យ​វប្បធម៌ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​៤ ដូចជា កម្ពុជា ឡាវ វៀតណាម និង​ប្រទេស​ចិន​អោយ​កាន់តែ​ស្អិតរ​មួ​ត​និង​មាន​ប្រសិទ្ធភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ លោក Nguyen Chivinh ហើយ​បាន​ស្នើសុំ​ឲ្យ​ភាគី​វៀតណាម និង​កម្ពុជា​ជម្រុញ​កិច្ចសហប្រតិបត្តិការ​នេះ​ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត​។ ក្នុងនោះដែរ សម្តេច​តេជោ ក៏បាន​ផ្តល់​អនុសាសន៍​ដល់ លោក Nguyen Chivinh និង​ប្រតិភូ និង ក្រសួងការពារជាតិ​កម្ពុជា​សហការ​គ្នា​ឲ្យបាន​ស្អិតល្មួត និង​ចែករំលែក​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​ហើយ​ផ្តល់ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ហើយ​បាន​ស្នើ​ឲ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការជួយ​សង្គ្រោះ​ប្រជាជន​តាម​ព្រំដែន នៅពេលដែល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​កើតឡើង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍ ឱ្យ​ត្រៀម​ក្នុង​ការងារ​សង្គ្រោះ​នៅតាម​ព្រំដែន ក្នុងករណី​មាន​ទឹកជំនន់ បាក់​ច្រាំង ខ្យល់ព្យុះ និង​ភ្លើង​ឆេះ​ព្រៃ​ជា​ដើម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមនឹងនោះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ផ្តើម​ស្នើ​អោយមាន​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ការចូលរួម​បេសកកម្ម​ការងារ​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​នៅ​ក្រៅប្រទេស​ទៀត​ផង​។ ក្រោយ​ពី​កិច្ចពិភាក្សា​រួចហើយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ អំពី​ការ​រស់​ឡើងវិញ​នៃ​កម្ពុជា​ក្រោយ​របប​វាលពិឃាត ដែល​ខ្សែភាពយន្ត​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​តាម​ស្ថានីយ៍​ទូរទស្សន៍ និង​ហ្វេ​សប៊ុក​សម្តេច​តេជោ​ផ្ទាល់ (Facebook) នៅ​មុន​ថ្ងៃ​ទី ៧ មករា ឆ្នាំ ២០១៨ ខាងមុខនេះ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×