Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ាន​បង្កហេតុ ហេតុអ្វី​មិន​ហ៊ាន​ទទួលខុសត្រូវ​

spot_img

(​ភ្នំពេញ​)៖ លោក ស សុខា កូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក៏​បាន​ចេញ​មក​ប្រកាស​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ និង​ទទូច​ឲ្យកម្លាំង​នគរបាល​តាម​ចាប់​អ្នកបើករថយន្ត មក​ផ្តន្ទាទោស​ផងដែរ​។​

​នៅលើ Facebook របស់ខ្លួន លោក ស សុខា បានបញ្ជាក់​ថា ហ៊ាន​បង្កហេតុ ហេតុអ្វី​មិន​ហ៊ាន​ទទួលខុសត្រូវ​។​

​ខ្ញុំ​មាន​ការសោកស្ដាយ និង​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​នៅពេល​ដែល​ទទួល​ដំណឹង​តាម​បណ្ដាញ​ព័ត៌មាន​ថា មាន​រថយន្ត Rang Rover ផ្លាក​ភ្នំពេញ 2AF-7777 បាន​បើក​លឿន​ដូច​ហោះ​បុក​យុវតី​ជា​និស្សិត​ម្នាក់​បណ្ដាលឱ្យ​ស្លាប់ តាម​បណ្ដោយ​ផ្លូវ​៣១៧ កែង​ផ្លូវ​៥២៨ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រួច​បើក​រត់គេច​ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​។ តើ​ហេតុអ្វី​បានជា​ហ៊ាន​បង្កហេតុ តែ​មិន​ហ៊ាន​ទទួលខុសត្រូវ​ទៅវិញ​?

​ក្នុងនាម​ប្រជាពលរដ្ឋ​មួយរូប ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​ល្មើសច្បាប់ បង្ក​គ្រោះថ្នាក់​មិន​ទទួលខុសត្រូវ​បែបនេះ​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាពិសេស​ការិយាល័យ​នគរបាល​ចរាចរណ៍ មេត្តា​ចាត់​នីតិវិធី សហការ​ជាមួយ​ខាង​សាធារណការ ដើម្បី​ស្វែងរក​ម្ចាស់​យានយន្ត ពិសេស អ្នកបើកបរ​បង្កហេតុ មក​អនុវត្ត​តាម​ច្បាប់ ដោយ​គ្មាន​ការលើកលែង​។

​ករណីនេះ បើ​ក្រឡេក​មក​មើល​ច្បាប់​ចរាចរណ៍​ឆ្នាំ​២០១៥ ត្រង់​មាត្រា​៨៥ កថាខ័ណ្ឌ​ទី​២ បើ​មាន​ភស្ដុ​ង​គ្រប់គ្រាន់ តុលាការ​នឹង​ផ្ដន្ទាទោស​ជន​បង្ក​ដាក់​ពន្ធ​គារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន ទៅ​២៥​លាន​រៀល ព្រោះ​ជា​ស្ថាន​ទម្ងន់​ទោស ដោយសារ​រត់គេចខ្លួន​ពី​កន្លែង​កើតហេតុ​ក្នុង​បំណង​មិន​ទទួលខុសត្រូវ​។ តែ​ទោះជា​យ៉ាងណា ជា​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​តុលាការ​។​

​ប្រសិនបើ​អាច ខ្ញុំ​យល់ឃើញថា អ្នកបើកបរ​បង្ក​គប្បី​ចូលខ្លួន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ឱ្យ​នគរបាល​ជំនាញ​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​ប្រសើរ​ជាង​ការ​រត់​គេចខ្លួន ព្រោះថា ជង់​មិន​ភ្លេច​កុក​នោះទេ កុក​ទេ​ដែល​ភ្លេច​ជង់​។ ចុងក្រោយ ខ្ញុំ​សូម​សំដែង​ការសោកស្ដាយ​ម្ដងទៀត ចំពោះ​ការបាត់បង់​ធនធានមនុស្ស ដោយសារ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ និង​សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​ប្អូនស្រី ឌុំ រី​ដា ដោយស្មោះ​បំផុត​។ សូម​ដួង​វិញ្ញាណក្ខន្ធ​ធ​ប្អូនស្រី​បាន​ទៅ​កាន់​សុគតិភព​កុំបី​ខាន​ឡើយ​។

​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បាន​កើតឡើង​នៅ​មូលដ្ឋាន​ខណ្ឌ​ទួលគោក នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ធ្វើឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម Facebook យ៉ាង​ព្រោងព្រាត និង​ប្រកាស​ថ្កោលទោស​ខ្លាំង​ទៅលើ​អ្នកបើករថយន្ត​មួយ​នេះ រហូត​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាពិសេស​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​តាម​ចាប់​ជន​បង្ក​ឲ្យខាងតែបាន​។​

​ក្រោយ​ពី​ការផ្សាយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ម្ចាស់​រថយន្ត Rang Rover ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ 2AF-7777 មានឈ្មោះ យិន ង្គិ​ច បាន​និយាយប្រាប់​កាសែត​ក្នុង​មួយ​ថា​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​នៅ​ចំពោះមុខ​សមត្ថកិច្ច និង​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ ហើយ​អះអាងថា នឹង​ប្រគល់​រថយន្ត​បង្កហេតុ និង​អ្នក​បើកបរ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក យិន ង្គិ​ច បាន​និយាយ​បន្តថា តាមពិត​រថយន្ត​មួយ​គ្រឿង​នេះ​លោក​បាន​ទិញ​ពី​កន្លែង​លក់​រថយន្ត​មួយកន្លែង នៅ​ទល់មុខ​ក្រសួងផែនការ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦​។ ដែល​ម្ចាស់​ដើម​ឈ្មោះ សេង ពិ​ទូ បាន​លក់​មក​កា​រ៉ាស់​ឡាន​មួយ​កន្លែង​នេះ​។ លោក​បាន​ទិញ​កន្លែង​លក់​រថយន្ត​នេះ ប៉ុន្តែ​មិន​ទាន់​បាន​កាត់ឈ្មោះ​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍​ផ្កាយ​ឯក ស ថេត បានប្រកាសថា កម្លាំង​សមត្ថកិច្ច​របស់​លោក បាននិងកំពុង​ស្វះស្វែង​រក​តាម​ចាប់​ទាំង​អ្នកបើក និង​រថយន្ត Rang Rover ពាក់​ផ្លាកលេខ​ភ្នំពេញ 2AF-7777 ដែល​បាន​បុក​និស្សិត​ស្រី​ម្នាក់​ប៉ើង​ដូច​ក្រដាស​បណ្តាលឲ្យ​ស្លាប់​យ៉ាង​អណោច​អធម៌​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់​ថា «​នៅពេលនេះ​ខ្ញុំ​បាន និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន ទាំង​មនុស្ស និង​រថយន្ត គឺ​មិន​ឲ្យ​រួច​ខ្លួន​ឡើយ ដើម្បី​យក​មក​ផ្តន្ទាទោស តាមច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឲ្យបាន​»​។ ជាមួយគ្នានេះ​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា សម្រាប់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត មន្ត្រីនគរបាល​ជំនាញ បាន​ស្គាល់​អស់ហើយ និង​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ស្វែងរក​ចាប់ខ្លួន​។​

​សូមបញ្ជាក់​ថា នារី​រងគ្រោះ​(​ស្លាប់​) ជា​និស្សិត​ផង​នោះ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវបាន​ស៊េរី​ទំនើប​ម៉ាក Rang Rover ពាក់​ផ្លាកលេខ​ភ្នំពេញ 2AF-7777 បុក​ប៉ើង​ដូច​ក្រដាស បណ្ដាលឲ្យ​ស្លាប់ យ៉ាង​អណោច​អ​ធម៌ នៅ​ខណ្ឌ​ទួលគោក (​ដូច​ក្នុង​វិដេអូ​)​។ នារី​រងគ្រោះ​ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​តាមរយៈ​វីដេអូ​កាំ​មេ​រ៉ា​សុវត្ថិភាព ដែល​ត្រូវបាន​គេ​បំពាក់​នៅក្បែរ​កន្លែង​កើតហេតុ និង​ដែល​ត្រូវ​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម Facebook មាន​រយៈពេល​ជិត​១​នាទី បាន​ឃើញ​រថយន្ដ Rangrover មួយ​គ្រឿង​នេះ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេល​មកដល់​ផ្លូវ​បែក​ជា​៤ ក៏​បាន​បុក​នារី​រងគ្រោះ​ពេញ​មួយ​ទំហឹង បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង​។​

​តែ​ទោះជា​យ៉ាងណា ជា​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​តុលាការ​។ ប្រសិនបើ​អាច ខ្ញុំ​យល់ឃើញថា អ្នកបើកបរ​បង្ក​គប្បី​ចូលខ្លួន​ទៅ​កាន់​​​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ឱ្យ​នគរបាល​ជំនាញ​កសាង​សំណុំរឿង ទៅកាន់​តុលាការ​ប្រសើរ​ជាង​ការ​រត់​គេចខ្លួន ព្រោះថា ជង់​មិន​ភ្លេច​កុក​នោះទេ កុក​ទេ​ដែល​ភ្លេច​ជង់​។ ចុងក្រោយ ខ្ញុំ​សូម​សំដែង​ការសោកស្ដាយ​ម្ដងទៀត ចំពោះ​ការបាត់បង់​ធនធានមនុស្ស ដោយសារ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ និង​សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​ប្អូនស្រី ឌុំ រី​ដា ដោយស្មោះ​បំផុត​។ សូម​ដួងវិញ្ញាណ​ខន្ធ​ប្អូនស្រី​បាន​ទៅ​កាន់​សុគតិភព​កុំបី​ខាន​ឡើយ​។​

ជា​ការកត់សម្គាល់ មរណភាព​របស់ កញ្ញា ឌុំ រី​ដា ដោយសារ​រថយន្ត​បុក​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ កំពុង​បង្កើតឲ្យមាន​ការរំជួ​ល​ចិត្ត និង​សោកស្តាយ​ជា​ពន់ពេក ពី​ក្រុម​គ្រួសារ ព្រោះតែ​មរណភាព​នេះ​ជា​ការបាត់បង់​នូវ​មនុស្ស​ម្នាក់​មាន​ចរិត​ស្លូតបូត​សុភាពរាបសារ និង​ស្រវាស្រទេញ​ក្នុង​ការសិក្សា​មួយ​រូប​។​

​កញ្ញា ឌុំ រី​ដា មាន​អាយុ​២២​ឆ្នាំ មកពី​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។ រី​ដា ជា​កូនស្រី​មក​ពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​មួយ​ក្នុង​ខេត្ត​កណ្តាល ហើយក៏​ជា​អ្នក​ប្រឹងប្រែង​ស្រវាស្រទេញ​មួយរូប​ក្នុង​ការសិក្សា​ផងដែរ​។ កញ្ញា​ជា​សិស្ស​ឆ្នើម​មួយរូប និង​ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ «​ផា​រ៉ា​ហ្គ​ន​» អតីត​សាកលវិទ្យាល័យ «​ហ្សា​ម៉ាន់​»​។​

​បើ​តាម​ឪពុក​របស់ រី​ដា បានឲ្យដឹងថា រី​ដា សិក្សា​ឆ្នាំ​ទី​៤ ហើយ​ជិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទៅហើយ​។ មរណភាព​របស់ រី​ដា មិន​ត្រឹមតែ​ក្រុមគ្រួសារ​ទេ ដែល​សោកស្តាយ មិត្តភក្តិ និង​គ្រូៗ​បង្រៀន​នៅ​សាកលវិទ្យាល័យ «​ផា​រ៉ា​ហ្គ​ន​» ក៏​បាន​សម្តែង​ការសោកស្តាយ​ជា​ពន់​ពេក​​ផងដែរ​។ ម្តាយ​របស់ កញ្ញា ឌុំ រី​ដា ឈ្មោះ ផាត់ ពៅ ចំណែក​ឪពុក​ឈ្មោះ ឌុំ វុ​ធ​។​

​លោក ដេត សុខ​ឧត្តម សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន បាន​លើក​ឡើង​ជាមួយ​អារម្មណ៍​ក្តុកក្តួល​ថា មរណភាព​របស់​កញ្ញា រី​ដា ជា​ការបង់​និស្សិត​ដ៏​ឆ្នើម​មួយរូប​។​

​លោក ដេត សុខ​ឧត្តម បាន​បញ្ជាក់​លើ Facebook ដូច្នេះ «​យើង​បាន​បាត់បង់​និស្សិត​ដ៏​ឆ្នើម​ម្នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរឲ្យ​រន្ធត់​មួយ ដោយសារ​ការបើកបរ​ដែល​ខ្វះ​ទំនួល​ខុស​ត្រូវ គ្មាន​គុណធម៌​ក្នុង​ខ្លួន​របស់​បុគ្គល​ម្នាក់​។ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​រប​ស់​រី​ដា​ទៅកាន់​សុគតិភព ហើយ​សង្ឃឹមថា នាង​នឹង​ទទួលបាន​យុត្តិធម៌​»​។​

​ការទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ «​ផា​រ៉ា​ហ្គ​ន​» ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា​នោះ គឺជា​រឿង​ដ៏​កម្រ​សម្រាប់​អ្នក​សិក្សា​មក​ពី​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ដូច​ជា​កញ្ញា រី​ដា​។​

​បន្ទាប់​ពី​ការប្រឹងប្រែង​ជម្នះ​ឲ្យ​កូនសិក្សា​អស់​រយៈពេល ១៦​ឆ្នាំ សល់​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ក្តីរីករាយ​នឹង​កើត​មាន​សម្រាប់​ក្រុម​គ្រួសារ​ពេល​កូនស្រី​ជា​ទីស្រឡាញ់ បញ្ចប់​ការសិក្សា​របស់​គេ​។ ប៉ុន្តែ​ក្តីសង្ឃឹម ក្តី​រីករាយ​របស់​ក្រុម​គ្រួសារ​ចំពោះ​កូនស្រី ដែលជា​អ្នក​ចូលចិត្ត​សិក្សា​រៀនសូត្ររ​ហូត​បាន​អាហារូបករណ៍ ពី​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា ត្រូវ​បាន​រលាយ​សូន្យ​អស់​ព្រោះ​តែ​ការបើកបរ​គ្មាន​ទំនួល​ខុស​ត្រូវ​។​

​បច្ចុប្បន្ន​សព​របស់​កញ្ញា ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា​នៅ​ស្រុកកំណើត​៕ ​ដោយ​:​កូឡាប​

   

spot_img
×