Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សឺ​រ៉ែ​ន​របស់​កងរាជអាវុធហត្ថ បុក​គ្នា​ជាមួយ​រថយន្ត​ ២ ​គ្រឿង​ទៀត បណ្តាលឲ្យ​ខ្ទេច​មុខ​

spot_img

​ខេត្ត​កោះកុង​ ៖ ថ្ងៃ​២៦ ​មីនា ​២០១៩ កាលពី​វេលា​ម៉ោង ១០និង៣០​នាទី មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​០៣​គ្រឿង បុក​បន្ត​គ្នា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣១-៣២ ស្ថិតក្នុង​ភូមិ​ឈូក ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​ក្នុង​ចំណោម​នោះ​មាន​រថយន្ត​របស់​កង​រាជ​អាវុធហត្ថ​ផងដែរ ។ បើ​តាម​សមត្ថកិច្ច​អោយដឹងថា ក្រៅ​ពី​រថយន្ត​រង​ការខូចខាត ក៍មាន​មនុស្ស​ចំនួន ០២​នាក់​បាន​រងរបួស ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​។​

​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ដោយ​មាន​រថយន្ត​ចំនួន​៣​គ្រឿង​បុក​គ្នា 1- រថយន្ត​ម៉ាក ​LEXUS​ ពណ៌​ស​ផ្លាកលេខ​ភ្នំពេញ​ 2AO 1057​បើកបរ​ដោយ​ឈ្មោះ វ៉ាន់ ថុង ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មន្ត្រី​កសិកម្ម​ខេត្តកោះកុង​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​មាន​ទីលំ នៅ​ភូមិ ៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខ​ណ្ណ័​ចំ​កាមន ក្រុងភ្នំពេញ​ ។ 2-​រថយន្ត​ម៉ាក ​4 RUNER ​ពណ៌​ទឹកសមុទ្រ ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​​​09 2-4282 ជា​រថយន្ត​របស់​PM​ខេត្ត​កោះកុង បើកបរ​ដោយ​ឈ្មោះ​គឹម ឌី​ណា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរប​រកង​រាជ​អ​វុ​ធ​ហត្ថ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ពេលមកដល់​ចំណុច​ខាងលើ​រថយន្ត ​LEXUS ​ក៏បាន​រេ​ចង្កូត​មក​ចូល​មក​ផ្លូវ​រថយន្ត​PM​ក៍​បាន​បុក​គ្នា​តែ​ម្ដង​អ្នក​រួម​ដំណើរ​ជាមួយ​៣​នាក់ ឈ្មោះ សុខ សារឿ​ន ប្រុស PM​របួសស្រាល ឈ្មោ ឆុន ឆៃ​យ៉ា ប្រុស PM​ របួសស្រាល​ ។ ៣-​រថយន្ត​ម៉ាក​FORTUNER​ ពណ៌​កណ្ដោ​ប្រម៉េះ​ផ្លាកលេខ​ 69A00-251 ជា​រថយន្ត​ប្រតិភូ​វៀតណាម​បុក​ត​ពីក្រោយ​រថយន្ត​ PM ពុំមាន រងរបួស​ឡើយ​បាន​ជិះ​ទៅ​ជាមួយ​រថយន្ត​ក្បួន​ទាំងអស់​ពុំ​បាន​ស្គាល់ឈ្មោះ​ឡើយ​។​

​ករណី​នេះ ភាគី​ខាង​រថយន្ត​បង្ក បាន​ធ្វើ​ការសម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត​រងគ្រោះ និង​អ្នករបួស​៕ ដោយ ​: ​កូឡាប

spot_img
×