Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ក្រឡា​ហោម​ ៖ ​សេចក្តីសម្រេច​របស់​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ​សព​ក៏​ដូចជា​ក្រុម​គ្រួសារ​

spot_img

​ព្រៃវែង ​: នៅ​យប់​ថ្ងៃទី 26 ខែ​មីនា​ឆ្នាំ 2019 នេះ​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​សម្ដេច​ក្រឡា​ហោម​សខេង​ឧបនាយ រដ្ឋមន្ត្រី​រដ្ឋ មន្ត្រី​ក្រសួង​មហាផ្ទៃ​បានបញ្ជាក់​ថា​ ​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ អំពី​លទ្ធផល​ដែល​សមត្ថកិច្ច​គ្រប់​ផ្នែក​បាន​ស៊ើបអង្កេត និង ចាត់វិធានការ​តាម​នីតិវិធី លើ​ករណី​ផ្ទុះអាវុធ កាលពី​ម៉ោង​២៣:០០​នាទី​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ មាន​ដូចតទៅ ​៖

១- អំពី​ដើមចម​នៃ​បញ្ហា​ ៖ ជនរងគ្រោះ​ឈ្មោះ យ៉​ន រ៉ាវុទ្ធ (​ជា​ម្ចាស់​រថយន្ត​) បាន​យក​ប្រាក់ ៣០០០​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ឈ្មោះ សេង ឈិន ទៅ លស់​យក​រថយន្ត​របស់ខ្លួន ដែល បាន​បញ្ចាំ រួច​យក​រថយន្ត​នោះ មក​រកស៊ី​ជាមួយ​គ្នា ដោយ​ជួល​អោយ​ជនជាតិ​ចិន បាន​រយៈពេល​៣​ខែ ហើយ​ក្នុង ១​ខែ ទទួលបាន​៤៥០​ដុល្លារ​សហរដ្ឋអាមេរិក (​ចែកគ្នា បាន​២២៥$​ម្នាក់​) ។ លុះដល់​ថ្ងៃ​កើតហេតុ ដោយសារ រថយន្ត​នោះ​ខូច និង​ដោយ​មាន​ការខ្វែងគំនិត​គ្នា ជនរងគ្រោះ បាន​យក​រថយន្ត​នោះ មក​ជួសជុល ដែលជា​មូលហេតុ បណ្តាល​អោយ ឈ្មោះ សេង ឈិន ចោទថា ជា​ករណី​លួច​ឡាន និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​។​

២- អំពី​ការ​ពិនិត្យ​កន្លែងកើតហេតុ​៖ មានការ​បាញ់​ដោយ​កាំភ្លើង​ចំនួន​១០​គ្រាប់ ដោយ​ឈ្មោះ ជឹម រតនៈ (​ជា​នាយ​ផ្នែក​អន្តោប្រវេសន៍ ស្រុក​ព្រះស្តេច​) និង​ឈ្មោះ ជឹម វិន​(​ជា​មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង្ហ​) ដោយ​ក្នុង​នោះ​គ្រាប់កាំភ្លើង​៥ គ្រាប់​បាន​ចំ​ទៅលើ​ជនរងគ្រោះ បណ្តាលអោយ​ស្លាប់​។​

​ដោយ​យោង​លើ អង្គហេតុ​ខាងលើនេះ សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​នីតិវិធី​ដូចខាងក្រោម ​៖

– បញ្ជូន​ឈ្មោះ ជឹម រតនៈ និង​ឈ្មោះ ជឹម វិន ដែល​ជា​អ្នកបាញ់​ទៅ​តុលាការ ពីបទ ផ្ទុះអាវុធ​
​បណ្តាលអោយ​ស្លាប់​មនុស្ស​។​

– បញ្ជូន ឈ្មោះ សេង ឈិន និង​មិត្តភក្តិ​ចំនួន ២​នាក់​ទៀត ទៅ​តុលាការ ដោយ ចោទ​ពី​បទ ផ្តល់​សក្ខីកម្ម មិន​ពិត​។​

– ដាក់ពិន័យ​កងកម្លាំង​នគរបាល​លើ​មេ​ប៉ុស្តិ៍​ជា ឡា​ឌី​ន ដែល​ដឹកនាំ​កម្លាំង​ដោយ​អត្តនោម័ត ក្រោមរូបភាព​ដក​មុខ​តំណែង​ពី​មេ​ប៉ុស្តិ៍ ដើម្បី​ស្រាវជ្រាវ​បន្ត​។​

– ដោយឡែក មនុស្ស​ចំនួន ៤ នាក់ ដែល​រួមមាន អ្នក​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ អ្នក​បើក​ឡាន​អោយ​ជន​ដែល​ផ្ទុះអាវុធ និង​មនុស្ស​២​នាក់​ដែល​រួម​ដំណើរ ជាមួយ​អ្នក​ដើមបណ្តឹង សមត្ថកិច្ច​បាន ដោះលែង ដោយ​ធ្វើ​កិច្ចសន្យា អោយ​ត្រលប់​មក​ធ្វើ​ជា​សាក្សី វិញ ពេលណា​ដែល​សមត្ថកិច្ច​ត្រូវការ​។​

ស្ដេច​ក្រឡាហោម​បានបញ្ជាក់​ថា​ ​ចំពោះ​វិធានការ និង​ដំណោះស្រាយ​ជា​បន្ត​ទៀត គឺជា​សមត្ថកិច្ច​របស់​ព្រះរាជអាជ្ញា និង​សាលាដំបូង ខេត្ត​ព្រៃវែង ដើម្បី​បើក​សវនាការ​ផ្តន្ទាទោស​ជនល្មើស​ទាំង​នោះ​តាម​ច្បាប់ ជា​ធរមាន​។​

​សម្តេច​ក្រឡាហោម​មានប្រសាសន៍​ថា​​ខ្ញុំ​សង្ឃឹមថា​សេចក្តីសម្រេច​របស់​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ​សព​ក៏ដូចជា​ក្រុមគ្រួសារ​ដែល​មាន​ការពាក់ព័ន្ធ និង​ជូន​សង្គមជាតិ​យើង​ទាំងមូល ៕ ​ដោយ​ : ​កូឡាប​

spot_img
×