Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វាយ​ប្រពន្ធនិង​ព្រនុង​យ៉ាង​ចាស់ដៃ ដោយសារ​ទំនាស់​ពេល​ផឹកស្រា​ស្រវឹង​

spot_img

​ក្រចេះ​ ៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​បានឲ្យដឹងថា​​អំពើហិង្សា​ប្តី វាយ​ប្រពន្ឋ​និង​ព្រនុង​យ៉ាង​ចាស់ដៃ ដោយសារ​ទំនាស់​ពេល​ផឹកស្រា​ស្រវឹង បណ្ដាល​អោយ​ប្រពន្ឋ​រង​របួសធ្ងន់​បែកមុខ​បែកមាត់​ហើយប្ដី​ដូច​ខ្ញុំ​ដៃដល់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង ផងដែរ ។​

​នគរបាល​ខេត្ត​ក្រចេះ​បានឲ្យដឹងថា បង្កឡើង​ដោយ​ជនដៃដល់​ជា​ប្តី​ឈ្មោះ បាន តុលា អាយុ​៣៥​ឆ្នាំ សព្វថ្ងៃ​ជា​កម្មករ​កៅស៊ូ​ក្រុមហ៊ុន រស់នៅ​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ។ ជននេះ​ត្រូវបាន​នគរបាល​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ នៅ​ថ្ងៃ​ទី​២៦ មីនា បន្ទាប់ពី​បាន​បង្កហេតុ​វាយ​លើ​ស្ត្រី​ជា​ប្រពន្ឋ ដោយ​ប្រើ​ព្រនុង​វាយ​សំពង​យ៉ាង​ចាស់ដៃ ខណ​:​ដែល​រូបគេ​ស្រវឹងស្រា​ជោក​ខ្លួន​និង​បាន​មក​រករឿង​ប្រពន្ឋ​ក៏​កើត​ជា​ទំនាស់​ពាក្យសម្តី​ឈានដល់​ការប្រើ​ហឹង្សា​។ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ឋ​ឈ្មោះ ណាត ស្តើង អាយុ​៣១​ឆ្នាំ បាន​រងរបួស​យ៉ាងដំណំ​លើ​ផ្ទៃមុខ​ដងខ្លួន​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×