Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​យន្ត កញ្ញា Sophia កំពុង​សំឡឹងមើល​អំពី​ឱកាស និង​អត្ថប្រយោជន៍ នៃ​ការឈាន​ចូល​ដំណាក់កាល​ឧស្សាហកម្ម ៤.០

spot_img

​សម្តេច​តេជោ បាន​ថ្លែងថា ថ្ងៃទី 26 ខែ​មីនា នេះ យើង​បាន​ជួប​មនុស្ស​យន្ត (Robot) កញ្ញា Sophia ក្នុងពេល​ដែល​កម្ពុជា​កំពុង​សំឡឹង​មើល​អំពី​ឱកាស និង​អត្ថប្រយោជន៍​នៃ​ការឈាន​ចូល​ដំណាក់កាល​ឧស្សាហកម្ម ៤.០​។ សព្វថ្ងៃនេះ នៅ​ប្រទេស​មួយចំនួន​គឺ​គេ​កំពុង​ដាក់​អោយ​ប្រើប្រាស់​គ្រឿងយន្ត (Robot) ដើម្បី​ជំរុញ​សង្វាក់​ផលិតកម្ម​អោយមាន​សន្ទុះ​បរិមាណ​ខ្ពស់​ប្រកបដោយ​គុណភាព ដែល​ចំណេញ​ទាំង​ពេល​វេលា និង​ចំណេញ​ទាំង​ការប្រើប្រាស់​ចំនួន​បុគ្គលិក​កម្មករ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា​​បច្ចេកវិទ្យា​ឌីជីថល ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០ គឺជា​តម្រូវការ​ចាំបាច់​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ដើម្បី​ប្រកួតប្រជែង និង​ទាញ​យក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​យុគសម័យ​ឌីជីថល​ឧស្សាហកម្ម ៤.០ យើង​ចាំបាច់​ត្រូវមាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​។ តើ​កម្ពុជា​អាច​ឈាន​ចូល​ដំណាក់កាល​នេះ​បាន​ឬ​នៅ​?៕ ​ដោយ​ ៖ កូឡាប​

 

spot_img
×