Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយឡែនឌ័រ ម្ចាស់​មានជាតិស្រវឹង បើកបុកបុរសថ្មើរជើងម្នាក់ប៉ើងជាង ១០ម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

spot_img

​ខេត្ត​ស្វាយរៀង​ ៖ បុរស​ថ្មើជើង​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​សុខៗ​ស្រាប់តែ​ត្រូវ​រថយន្ត​ហាយ​ឡែន​ឌ័​រដែល​ម្ចាស់​ស្រវឹងស្រា​ជោគ​ជាំបុក​ប៉ើង​ជាង​១០​ម៉ែត្រ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោច​អ​ធ័ម​។​

​ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិលេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ត្រង់​ចំណុច​ក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។

​បើ​យោង​តាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​រថយន្ត​បង្ក​ម៉ាក ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២ AP-៥៦០២ បើកបរ​ដោយ​ឈ្មោះ គុជ ភារម្យ ភេទ​ប្រុស អាយុ ៣៧​មុខរបរ​ជាង​អគ្គិសនី​កាស៊ីណូ រស់នៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បើកបរ​ពី​លិច​ទៅ​កើត​។​

​ប្រភព​បាន​បន្តទៀតថា​ ៖​ លុះ​មកដល់ ចំនុចកើតហេតុ​ខាងលើ បាន​បុក​អ្នក​ថ្មើរជើង​ឈ្មោះ កែវ សារ៉ាត់ ភេទ​ប្រុស​អាយុ​ ៣៥ ​ឆ្នាំ ​រស់នៅ​ភូមិ​លៀប​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង ដេីរ​នៅកន្លង​ផ្លូវ​ថ្មើរជើង​ខាងត្បូង​ទិសដៅ​ពី​កើត​ទៅ​លិច បណ្ដាល​ឲ្យ​ខ្ចាត់​ទៅ​ជាយ​ផ្លូវ​ខាងត្បូង​ជាង​១០​ម៉ែត្រ ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកេីតហេតុ​ម្តង​។

ប្រភព​បាន​បន្ថែម​ទៀត​ថា​៖​ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​រួច​មក​អ្នក​បើ​កបរ​រថយន្តបេីក​រត់គេ​ច​ពី​កន្លែងកើតហេតុ​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​ឃាត់​ទាំង​អ្នក​បើកបរ និង​មធ្យោបាយ​មក​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ រីឯ​សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ មូលហេតុ : អ្នក​បើកបរ​រថយន្ត​មាន​ជាតិ​ស្រវឹង ​(​ហើយ​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ធ្វើ​តេស្ដ​ជាតិ​អាកុល​)​ទើប​សមត្ថកិច្ច​ចាត់កា​រ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ ៖ ​វ៉ៃកូ​

   

spot_img
×