Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​សា​រព័ត៌​មាន​ក្នុង​ខេត្ត​តាកែវ​នាំ​អំណោយ​ទៅ​ផ្តល់ជូន​គ្រួសារ​ដែល​ស្លាប់​ដោយសារ​ការ​ឆ្វេស​ប្រហែស​របស់​គ្រូពេទ្យ​ស្រុក​បាទី​

spot_img

​តាកែវ​ ៖ អ្នកស្រី សម ប៉ុន អះអាងថា​ការស្លាប់​របស់​ប្តី​គាត់​ឈ្មោះ​កេត សារឿ​ន ស្លាប់​ដោយសារតែ​ការ​ឆ្វេស​ប្រហែស និង​ការមិន​យកចិត្តទុកដាក់​មើលថែ​អ្នក​ជម្ងឺ របស់​គ្រូពេទ្យ​ស្រុក​បាទី ។ និយាយ​បែប​នេះ​គឺ​ក្នុង​ពេល​ដែល​លោកស្រី​បាន​ជួប​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌មាន យក​អំណោយ​ទៅ​ផ្តល់​អោយ​គាត់​កាល​រសៀល​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅផ្ទះ​របស់​គាត់​ស្ថិតនៅ​ភូមិ​កុក​តារៀ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។

លោកស្រី​បាន​រៀបរាប់​ទាំង​ក្តី​ស្រណោះស្រណោ​កថា ប្តី​របស់​គាត់​ឈឺ គឺ​ត្រូវបាន​ក្រុមគ្រួសារ​របស់​គាត់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​បាទី ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា​ប្តី​របស់​គាត់​មាន​ជម្ងឺ​ទឹក​ដក់​ក្នុង​សួត ដោយ​អោយ​ដេក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ដាក់​តែ​សេរ៉ូម និង​លេបថ្នាំ​តែប៉ុណ្ណោះ អស់​រយៈពេល​៣​ថ្ងៃ​ក្រោយមក​អាការៈ​ប្តី​របស់​កាន់តែ​ធ្ងន់​ឡើងៗ ហើយ​រូបគាត់​បាន​ទៅ​សួរ​គ្រូពេទ្យ​ថា​ប្តី​គាត់​មិន​ស្រួល​ទេ អាច​បន្ត​ជួយ​សង្គ្រោះ​ទៅ​ណា​ទៀត​ទេ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា គាត់​មិន​អី​ទេ ជម្ងឺ​របស់​គាត់​គឺ​ជម្ងឺ​ស្រាល​ទេ លឺដូច្នេះ ក៏​ដើរ​មកវិញ​ប្រាប់ប្តី​អោយ​ទ្រាំ លុះដល់​ថ្ងៃ​បន្ទាប់ ប្តី​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​ពី​គ្រួសារ​របស់​គាត់​បាន​ស្លាប់ រូបគាត់​បាន​បាត់បង់​ទៅលើ​ទំនុកចិត្ត​លើ​ប័ណ្ណ​ក្រីក្រ ដែល​អ្នក​ដែល​មាន​ប័ណ្ណ​ក្រីក្រ គឺ​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​មើលថែ​អ្នក​ជម្ងឺ​ឡើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា មានរឿង​ជាច្រើន​ណាស់​ដែល​មាន​មហាជន​បាន​រិះគន់​ទៅ​លើ​ក្រុម​គ្រូពេទ្យ​មួយចំនួន ដែល​មិន​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការព្យាបាល​អ្នក​ជម្ងឺ ហើយ​និង​ខ្វះ​ក្រម​សីល​ធ​ម៍ ក្នុងនាម​ខ្លួន​ជា​គ្រូពេទ្យ ។ ទន្ទឹម​និង​មានការ​ឆ្វេស​ប្រហែស​របស់​ក្រុម​គ្រូពេទ្យ​ស្រុក​បាទី​នេះដែរ ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​បញ្ចេញមតិ ដោយ​សុំ​អោយ​គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការជួយ​សង្គ្រោះ​អ្នក​ជម្ងឺ​​អោយអស់​ពី​លទ្ធភាព​របស់​ខ្លួន ដោយ​មិន​ត្រូវ​ប្រងើយ​កន្តើយ ឬ​រើសអើង​ទៅលើ​អ្នក​ជម្ងឺ ដែល​មាន​ប័ណ្ណ​ក្រីក្រ ឬ​ក៏​អ្នក​ជម្ងឺ​បង់លុយ​ដែរ ។​

​គួរបញ្ជាក់​ថា លោក កេត សារឿ​ន បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០១៩ ។​ ​ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​លោក​ពូ កេត សារឿ​ន ដែល​ខិតខំ​តស៊ូ​ចិញ្ជឹម​គ្រួសារ​ដោយ​ប្រកបរ​បរជា​អ្នកស៊ីឈ្នួល​រែក​ដី រហូត​ធ្លាក់​ខ្លួន​ឈឺ ហើយ​ត្រូវបាន​ស្លាប់ បន្សល់ទុក​នៅ​កូនកំព្រា ៥​នាក់ ដោយសារ​ការ​ឆ្វេស​ប្រហែស​ស្រុក​បាទី​នោះ ក្រុម​អ្នក​សា​រពត័​មាន​ខេត្ត​តាកែវ បាន​នាំយក​អំណោយ​បន្តិចបន្តួច​ដែល​ជា​ទឹកចិត្ត​នៃ​ក្តីអានិតអាសូរ យក​ទៅ​ផ្តល់ជូន​គ្រួសារ​របស់គាត់​ដោយ​រួមមាន អង្ករ ៥០​គីឡូក្រាម ម៉ី​១​កេះ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិការ ២៣​ម៉ឺន​រៀល ក្នុងនោះ​ក៏​មាន​អំណោយ​លោក​អភិបាល​ស្រុក​សំរោង មាន​អង្ករ ១០០​គីឡូក្រាម និង​ម៉ី​២​កេះ ផងដែរ ៕ ដោយ ៖ តាកែវ​

spot_img
×