Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Rang Rover បើក​បុក​ស្លាប់​និស្សិត​ស្រី​ម្នាក់​ស្លាប់ ត្រូវ​ម្ចាស់​យក​ទៅប្លុង​ចោល នៅតាម​បណ្តោយ​ផ្លូវ​សឡា​

spot_img

(​ភ្នំពេញ​)៖ រថយន្ត Rang Rover ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ 2AF-7777 ដែល​បើក​បុក​ស្លាប់​និស្សិត​ស្រី​ម្នាក់​ស្លាប់ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា (៣៧១) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ នា​កណ្តាល​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​។ ការ​ប្រទះ ឃើញ​រថយន្ត​នេះ ត្រូវបាន​មហាជន​ដាក់​ការសង្ស័យថា​ម្ចាស់​រថយន្ត​នេះ​យក​ប្លុង​ចោល ដើម្បី​ឱ្យ​សមត្ថកិច្ច​អូស យកទៅ​រក្សាទុក ការិយាល័យ​ចរាចរណ៍​ជើងគោក ចំណែក​ម្ចាស់​រថយន្ត មិន​បាន​ចូលខ្លួន​ដោះស្រាយ​នោះ​ទេ​រហូត​ដល់​ព្រឹក​នេះ​។​

​រថយន្ត range rover ស៊េរី​ទំនើប​នេះ​ដែល​មាន​ម្ចាស់​ដើម​ឈ្នះ​សេង​ពិទូរ្យ ហើយ​លោក​សេង ពិទូរ្យ បាន​លក់​រថយន្ត​នោះ​ឲ្យទៅ​អ្នក​ផ្សេង​មួយទៀត ។ ហើយ​ម្ចាស់​ឃ្លាំង​រថយន្ត នោះ​បាន​លក់​រថយន្ត​ឲ្យទៅ​ឈ្មោះ​យិន ង្គិ​ច ។ ឈ្មោះ​យិន ង្គិ​ច កំពុង​ប្រើប្រាស់​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​បើ​តាម​បណ្ដាញ​សង្គម facebook បាន​លើកឡើង​ថា លោក យិន ង្គិ​ច មាន​លេខ​ទូរ​សព្ទ័ 012911111 ជា​ម្ចាស់​សណ្ឌាគារ​អុ​ី​ម​ប្រេ​ស​អង្គរ Empress Angkor Hotel សៀមរាប និង ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បើ​យោង​តាម​លិខិត​ទិញ​លក់ ប៉ុន្តែ​ពេល​បន្ទាប់ពី​ទិញ​ជិះ​មួយ​រយះ​មក​គាត់​ក៏​អាច​លក់​ឲ្យ​អ្នកដ៏ទៃ​ផ្សេង​ទៀត​ដែរ ) សមត្ថកិច្ច​គួរតែ​រក​ចាប់​ខ្លួន​អោយបាន​ឆាប់​បន្តិច​ព្រោះ​មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ​។​

​ម្ចាស់​ឡាន Range Rover ពណ៌​ខ្មៅ ស្លាក​លេខ 2AF-7777 គឺ​ឈ្មោះ យិន ង្គិ​ច ចង់​ទទួលខុសត្រូវ​ជំនួស​កូនស្រី​ឈ្មោះ យិន ម៉ា​ណា ដែល​ត្រូវបាន​គេ​សង្ស័យ​ថា​បើក​បុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ស្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩៕ ​ដោយ​:​បញ្ញា​ស័ក្តិ​

spot_img
×