Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​មួយ​ក្បាល​កំពុង​ដកចង្កាមាន់ ព្រោះ​ត្រូវ​ជន​ទុច្ចរិក បាញ់​ឲ្យ​របួស​រួច​កាត់​យក​ភ្លុក​ទាំង​រស់​

spot_img

​ថ្មីៗ​នេះ នៅ​ស្រីលង្ការ ដំរី​ដ៏​គួរ​ឲ្យ​អាណិតមួយ​ក្បាល​ត្រូវបា​ន​គេ​រកឃើញ​កំពុង​ដេក​ដកចង្កាមាន់​ក្នុង​ដី​ល្បាប់​។ វា​ពិតជា​ខ្សោយ ហើយ​អាច​ស្លាប់​បាន​គ្រប់ពេល​។​

​មូលហេតុ​ដែល​នាំឲ្យ​មាន​សោកនាដកម្ម​ចំពោះ​ដំរី​មួយ​ក្បាល​នេះ គឺ​ដោយសារតែ​វា​មាន​ភ្លុក​មួយគូ​ស្អាត​ពេក ហេតុនេះ​វា​បាន​ស្ថិតក្នុង​បញ្ជី​ប្រមាញ់​ភ្លុក​របស់​ជន​ទុច្ចរិក ។ ដំបូង​ជន​ទុច្ចរិក​ទាំងនោះ​បាន​បញ្ឆោត​វាឲ្យ​ចេញ​ឆ្ងាយ​ពី​ហ្វូង រួច​បាញ់​សំដៅ​តែម្តង​។​

​ក្រោយពេល​រង​គ្រាប់​វា​ដេក​ដួល ហើយ​ពុំ​អាច​តតាំង​បាន ពួក​ជន​ទុច្ចរិកក៏​យក​រណាម​កកាត់​យក​ភ្លុក​ទាំង​គូ​របស់​វា ។ រួចរាល់​ជន​ទាំងនោះ​ក៏​ចាកចេញ​ទៅ ទុក​ឲ្យ​វា​ឈឺចាប់ និង​ចុះខ្សោយ​បន្តិច​ម្តងៗ​។ ពេល​ដែល​ភ្នាក់ងារ​អភិរក្ស​សត្វ​រក​ឃើញ​វា ដំ​ដី​មួយ​ក្បាល​នេះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​មែនទែន​។​

ទោះបី​វា​ត្រូវបាន​គេ​ជួយ​សង្ក្រោះ​យ៉ាង​សកម្ម​ក្តី ប៉ុន្តែ​ក្តីសង្ឃឹម​ពិតជា​តិចតួច​ណាស់​៕ សូ​យ​ន​

spot_img
×