Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! យន្តហោះ​ប្រភេទ Boeing 737 Max 8 ចុះចត​យ៉ាង​ប្រ​ញ៉ាប់ ក្រោយ​មាន​បញ្ហា​ម៉ាស៊ីន​

spot_img

​យន្តហោះ​ស្ថិតក្នុង​ប្រភេទ Boeing 737 Max 8 កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានធ្វើការ​ចុះចត​យ៉ាង​ប្រ​ញ៉ាប់​ក្នុង​រដ្ឋ Florida សហរដ្ឋ​អា​មេ​រិច ដោយសារ​មាន​បញ្ហា​ម៉ាស៊ីន​។​

​យន្តហោះ​ប្រភេទ​នោះ​ត្រូវ​បាន​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​ប្រកាស​លែងឲ្យ​មាន​ការហោះហើរ​ហើយ​កាលពី​ថ្ងៃ​ទី ១៣ ខែ​មីនា ក្រោយពេល​មាន​ការ​ធ្លាក់​នៅ​ប្រទេស​អេត្យូ​ពី​។​

​មិន​មាន​អ្នកដំណើរ​ទេ​នៅលើ​ជើងយន្តហោះ Flight 8701 ដែល​ធ្វើ​ការហោះហើរ​ពី ព្រលានយន្តហោះ​អន្តរជាតិ Orlando ទៅ​កាន់​ទីក្រុង Victorville រដ្ឋ​កាលីហ្វ​ញ៉ា​នោះទេ​។ វា​គឺជា​ការហោះហើរ​រយៈពេល​ខ្លី ដើម្បី​សិក្សា​ពី​បញ្ហា​។​

​នៅលើ​យន្តហោះ​នោះ​មាន​អ្នកបើក​តែ ២​នាក់​ប៉ុណ្ណោះ មិន​មាន​អ្នកដំណើរ​ឡើយ​។ អ្នក​បើក​បាន​រាយការណ៍​ពី​បញ្ហា​ម៉ាស៊ីន​ភ្លាមៗ ក្រោយពេល​វា​បាន​ហោះ​ឡើង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ហ៊ុន​អាកាសចរណ៍ Southwest Airlines​។​

​ក្រុមហ៊ុន​បញ្ជាក់ទៀតថា អ្នកបើក​យន្តហោះ​បាន​អនុវត្ត​តាម​គ្រោងការណ៍ ហើយ​បាន​ធ្វើការ​ចុះចត​នៅ​ព្រលាន​ដោយ​សុវត្ថិភាព​។​

​សូម​រម្លឹកថា ក្រោយពី​មាន​ការធ្លាក់​យន្តហោះ​ប្រភេទ​ខាងលើ​នៅ​ក្នុង​ប្រទេស​អេត្យូ​ពីកាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ជាច្រើន​បាន​បាត់​ជំនឿ​ចិត្ត​លើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិច Boeing ដោយ​ពួកគេ​បាន​ផ្អាក​មិនឲ្យ​មាន​​ការហោះហើរ​យន្តហោះ​ប្រភេទ​នោះ​ទៀត​ទេ​នៅលើ​ដែនអាកាស​របស់ខ្លួន​។​

​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​មួយ លុបចោល​ការបញ្ជា​ទិញ​យន្តហោះ​ប្រភេទ Boeing 737 Max ជិត ៥០​គ្រឿង​ក្រោយ​អតិថិជន​លែងមាន​ជំនឿ​ចិត្ត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×