Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​អ៊ឺរ៉ុប​ជំទាស់​ការសម្រេចចិត្តរ​បស់ ដូ​ណា​ល់ ត្រាំ ​ក្នុង​ការទទួលស្គាល់​តំបន់ Golan Heights ជា​ទឹកដី​របស់​អ៊ី​ស្រា​អ៊ែល​

spot_img

​ប្រទេស​អ៊ឺរ៉ុប​ចំនួន ៥​ បានធ្វើការ​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេចចិត្ត​របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ក្នុង​ការទទួលស្គាល់​តំបន់ Golan Heights ជា​ទឹកដី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល ដោយ​ប្រទេស​ទាំងនោះ​សំដែង​ការព្រួយបារម្ភ​ថា វិធានការ​របស់​លោក ត្រាំ​អាច​នឹង​ធ្វើឲ្យ​មាន​ផលវិបាក កាន់តែ​ធ្ងន់ធ្ងរ​។​

​ប្រទេស​ប៊ែលហ្សិក​ច អង់គ្លេស បារាំង អាឡឺម៉ង និង​ប៉ូឡូញ​បានបញ្ជាក់​ថា គោលជំហរ​របស់​អ៊ឺរ៉ុប​គឺ​មិន​ផ្លាស់ប្តូរ​ឡើយ ដោយ​ចាត់ទុក​តំបន់ Golan Heights ជា​ទឹកដី​របស់​ប្រទេស​ស៊ី​រី​ដដែល ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ​នៅក្នុង​សេចក្តីសម្រេច​របស់​អង្គការ​សហប្រ​ជា​ជាតិ​។​

“​ពួក​យើង​មិន​ទទួលស្គាល់​ទឹក​ដី​ណា​ដែល​អ៊ី​ស្រា​អ៊ែល​ឈ្លានពាន​កាន់កាប់​បាន​ចាប់តាំងពី​ខែ មិថុនា ឆ្នាំ ១៩៧៦​ឡើយ រួមមាន​តំបន់ Golan Heights ជាដើម ហើយ​ពួក​យើង​មិន​ចាត់​ទុក​វា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​អ៊ី​ស្រា​អ៊ែល​ឡើយ​”​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯក​អគ្គរដ្ឋ​ទូត​ប៊ែល​ហ្សិក​ឈ្មោះ Marc Pesteen de Buytswerv ទៅកាន់​អ្នក​សារពត៌មាន​។​

​សេចក្តីសម្រេច​ចំនួន​៣ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​អ៊ី​ស្រា​អ៊ែល​ឲ្យ​ដកខ្លួន​ចេញពី​តំបន់ Golan Heights ដែល​ខ្លួន​ដណ្តើម​បាន​ក្នុង​កំឡុង​សង្គ្រាម ក្នុង​ឆ្នាំ ១៨៦៧ និង​បញ្ជូល​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួ ក្នុង​ឆ្នាំ ១៩៨១ ដែល​ការ​បញ្ជូល​នោះ វា​មិន​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​ឡើយ​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​ស្តីអា​មេ​រិច​ឈ្មោះ Jonathan Cohen បាន​ថ្លែង​ប្រាប់​កិច្ចប្រជុំ​ប្រឹក្សា​សន្តិសុខ​ថា ទីក្រុង​វ៉ាស៊ីនតោន​សម្រេចចិត្ត ដើម្បី​ប្រឆាំង​ទៅ​នឹង​ប្រធានាធិបតី​ប្រទេស​ស៊ី​រី Bashar al-Assad និង​ប្រទេស​អ៊ីរ៉ង​។​

​លោក​បញ្ជាក់ថា “​បើ​អោយ​តំបន់ Golan Heights ត្រូវ​បាន​កាន់កាប់​ដោយ​របប​ស៊ី​រី និង​អ៊ីរ៉ង ពួកគេ​នឹង​មិន​អើពើ​ទៅ​នឹង​អំពើ​ឃោរឃៅ​របស់រប​បលោក Bashar al-Assad ហើយ​វា​នឹង​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​”​។​

​ជុំវិញ​សេចក្តីសម្រេចចិត្ត​របស់​អា​មេ​រិច​នោះដែរ រុស្សី និង​ចិន ប្រឆាំង​ជំទាស់ ចំណែក​ឥណ្ឌូ​ន​នេ​ស៊ី និង​អាហ្វ្រិច​ខាងត្បូង ដែល​គាំទ្រ​ប៉ា​ឡឹ​ស្ទីន ក៏​ជំទាស់​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia

spot_img
×