Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​ហ៊ុនសែន ស្នើ​ឲ្យ​តាម​ចាប់អ្នក​បើក​ឡាន បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​

spot_img

​ភ្នំពេញ​៖ ស្រី​ស្អាត​កូន​អ្នក​មាន​មុខមាត់​នៅ​ខេត្តសៀមរាប ជិះ​រថយន្ត​ទំនើប range over ស៊េរី​ទំនើប ស្លាក​លេខ 7777 និង​ជា​កូន​ម្ចាស់​សណ្ឋាគារ មួយ​កន្លែង​នៅ​ខេត្តសៀមរាប គឺ​លោក យិន ង្គិ​ច បាន​ចេញ​មុខ​ទទួលខុសត្រូវ ចំពោះ​ហេតុការណ៍ក្នុង​ការបុក​ស្លាប់និស្សិត​ស្រី​ឆ្នាំ​ទី​៤ នៅ​ទួលគោក ។​

​តែ​គ្រប់គ្នា​ចាំ​អ៊ុត​មើល​ថា តើ​លោក យិន ង្គិ​ច ជា​ឪពុក និង​អាច​នាំអ្នកបើកបរនោះ មក​ប្រគល់​ឲ្យសមត្ថកិច្ច ជា​មនុស្ស​​ស្រី ឬ ប្រុស ?

​ទោះ​ឪពុក​ចេញមុខ​ទទួលខុសត្រូវ ក៏​ត្រូវតែ​នាំ​កូនស្រី បង្កហេតុមកឲ្យ​តុលាការ​កាត់ទោស​ផងដែរ បើ​ទោះ​ជា​សំណង​រដ្ឋប្បវេណី ត្រូវ​ទូទាត់​សង​ក៏ដោយ ។ សម្តេច​តេជោ បាន​បន្ថែមថា មក​ពី​ក្នុង​ខ្លួន​អត់​មាន​គុណធម៌ ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ រថយន្តបុក​និស្សិត​ស្លាប់ ត្រូវតែ​តាមរក​អ្នក​បង្កហេតុ​ឲ្យឃើញ ហើយ​បណ្តាល​មកពី​អ្វី ។ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​គរុ​សិស្ស​និង​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​តាមដាន​ដែរ ពី​ករណី​រថយន្តបុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ នៅក្នុង​រាជា​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦​មីនា​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ទៅ​សមត្ថកិច្ច​យ៉ាង​ដូច្នេះ​ថា​៖ “​ម្សិលមិញឃើញ​គេផ្សាយ​ថា​បុក​និស្សិត​ស្រី​ឲ្យស្លាប់​។ ត្រូវ​តាម​រកអ្នកបើកឲ្យឃើញ​។ អា​ហ្នឹង តើ​មក​អ្វី​? គឺ​មកពី​អ្នកបើក អត់​គុណធម៌​ហ្នឹង​ឯង​”​។​

​រថយន្ត Rang Rover ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ 2AF-7777 ដែល​បើក​បុក​ស្លាប់​និស្សិត​ស្រី​ម្នាក់​ស្លាប់ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា (៣៧១) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ នា​កណ្តាល​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​។ ការ​ប្រទះឃើញ​រថយន្ត​នេះ ត្រូវបាន​មហាជន​ដាក់​ការសង្ស័យថា ម្ចាស់​រថយន្ត​នេះ​យក​ប្លុង​ចោល ដើម្បី​ឱ្យ​សមត្ថកិច្ច​អូស យកទៅ​រក្សាទុកការិយា​ល័យ​​ចរាចរណ៍​ជើងគោក ចំណែក​ម្ចាស់​រថយន្ត មិន​បាន​ចូលខ្លួន​ដោះស្រាយ​នោះ​ទេ រហូតដល់​ព្រឹក​នេះ​។​

​រថយន្ត range rover ស៊េរី​ទំនើប​នេះ​ដែល​មាន​ម្ចាស់​ដើម​ឈ្នះ​សេង​ពិទូរ្យ ហើយ​លោក​សេង ពិទូរ្យ បាន​លក់​រថយន្ត​នោះ​ឲ្យទៅ​អ្នក​ផ្សេង​មួយទៀត ។ ហើយ​ម្ចាស់​ឃ្លាំង​រថយន្ត នោះ​បាន​លក់​រថយន្ត​ឲ្យទៅ​ឈ្មោះ​យិន ង្គិ​ច ។ ឈ្មោះ​យិន ង្គិ​ច កំពុង​ប្រើប្រាស់​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​បើ​តាម​បណ្ដាញ​សង្គម facebook បាន​លើកឡើង​ថា លោក យិន ង្គិ​ច មាន​លេខ​ទូរ​សព្ទ័ 012911111 ជា​ម្ចាស់​សណ្ឌាគារ​អុ​ី​ម​ប្រេ​ស​អង្គរ Empress Angkor Hotel សៀមរាប និង ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បើ​យោង​តាម​លិខិត​ទិញ​លក់ ប៉ុន្តែ​ពេល​បន្ទាប់ពី​ទិញ​ជិះ​មួយ​រយះ​មក​គាត់​ក៏​អាច​លក់​ឲ្យ​អ្នកដ៏ទៃ​ផ្សេង​ទៀត​ដែរ ) សមត្ថកិច្ច​គួរតែ​រក​ចាប់​ខ្លួន​អោយបាន​ឆាប់​បន្តិច​ព្រោះ​មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ​។​

​ម្ចាស់​ឡាន Range Rover ពណ៌​ខ្មៅ ស្លាក​លេខ 2AF-7777 គឺ​ឈ្មោះ យិន ង្គិ​ច ចង់​ទទួលខុសត្រូវ​ជំនួស​កូនស្រី​ឈ្មោះ យិន ម៉ា​ណា ដែល​ត្រូវបាន​គេ​សង្ស័យ​ថា​បើក​បុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ស្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៩​។ ឈ្មោះ យិន ម៉ា​ណា ត្រូវបាន​គេ​ទម្លាយ​រឿង​ឲ្យដឹងថា មាន​សញ្ជាតិ​អាមេរិក​ផងដែរ​៕ ​ដោយ​ ​៖​ កូឡាប​

 

spot_img
×