Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជាប់​ទាក់ទិន នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ក្រោយ​ពេល​ស្ត្រី​ជនរងគ្រោះ​រួច​ពី​សេចក្តីស្លាប់ ប្តឹង​សមត្ថកិច្ច​ឲ្យជួយ​រក​ជនដៃដល់​

spot_img

ស្រុក​មុខកំពូល ​៖ ករណី​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស ដែល​កើតហេតុ​ថ្ងៃទី​២៦ មីនា ២០១៩ វេលា​ម៉ោង​៩​និង​៣០​នាទី ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ។ ជនរងគ្រោះ ឈ្មោះ​កៃ គឹម​ឡាង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ រងរបួស នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ។ ជនសង្ស័យ​ឈ្មោះ​ម៉ិច ទីណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ឃាត់ខ្លួន មាន​ទីល​នៅ ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។ សម្ភារ បាត់បង់​មាន​៖ ប្រាក់ ៤.០០០​ដុល្លារ ខ្សែក​១​ខ្សែ ចិញ្ចៀន​១​វង់ និង​ប្រាក់​រៀល ១​លាន​រៀល​។ វត្ថុតាង​ចាប់យក​៖​ប្រាក់រៀល​៣៦៧.៣០០​រៀល ខ្សែក ដាច់ ចំនួន​១​ខ្សែ​ដែល​មាន​បណ្តោង​រូប​បេះដូង​ចំនួន​១​ចិញ្ចៀន​ដាំ​ត្បូង​ចំនួន​១​វង់ ខោ​ក្រណាត់​ពណ៌​លឿង​មាន​ប្រឡាក់​ឈាម ១ អាវ​ក្រឡា​ការ៉ូ សលាយ​ខ្មៅ​១ ក្រ​ម៉ា​ពណ៌​ត្រួយ​ចេក​លាយ​ក្រហម​១ កាត​សម្រាប់​បញ្ចូល​លុយ​របស់​ក្រុម​សែ​ល​កាត ២៣​ដុល្លារ Smart ៤០​ដុល្លារ Metfone ៦​ដុល្លារ​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៦ មីនា ២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី ជនសង្ស័យ បាន​ដើរ​ចេញពីផ្ទះ​មក​ទិញ​ជី​ស្លឹក​ខ្ទឹម នៅ​ផ្ទះ​យាយ​ធំ ក្រោយពី​ទិញ​រួច ជនសង្ស័យ​បាន​ដើរ​ចូលមក​ក្នុង​ផ្ទះ​យា​ឡាង (​ជនរងគ្រោះ​) សួរនាំ​ពី​រឿង​ក្រដាស់​ជំពាក់​លុយ​ថា (​ក្រដាស់​ជំពាក់​មុន​ខ្ញុំ​សង​ប្រាក់​រួច ម៉េច​មិន​ឲ្យ​ខ្ញុំ​) ជនរងគ្រោះ​ឆ្លើយថា (​អញ​អត់ឲ្យ​ទេ ម៉េច​ខ្លាច​អាញ់​ទារ​លុយ​ទៀត​មែន​) ជនសង្ស័យ​ឆ្លើយ​ថា​៖(​អ៊ំ​ឯង​ច្រើន​តែ​វង្វេង​) ប៉ុន្តែ​ជនរងគ្រោះ​នៅតែ​មិន​ឲ្យ​ក្រដា​សខ្ចី​ប្រាក់​មក​ជនសង្ស័យ​ទេ ហើយ​ជនសង្ស័យ​ក៏​មាន​ការ​អន់ចិត្ត​ដើរមក​ផ្ទះ​យក​ជី ខ្ទឹម​ទុក​។ លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី ជនសង្ស័យ បាន​ដើរ​ទៅ​វិញ​តែ​​ម្នាក់ឯង​ចូល​ផ្ទះ​ជនរងគ្រោះ និង​ជួប​ជនរងគ្រោះ ទារ​ក្រដាស​ជំពាក់​លុយ​មុន ដែល​បាន​សង​រួចមក​ ​ហើយ​ខ្លាចក្រែង ជនរងគ្រោះ​ទារ​ទៀត ប៉ុន្តែ​ជនរងគ្រោះ​មិនឲ្យ បែរ​ជា​ទារប្រាក់​ទើប​ខ្ចី​ថ្មី​ទៅ​វិញ ពេលនោះ​ក៏​មាន​ជជែក​គ្នា ហើយ​ជនរងគ្រោះ​ក៏​ដើរ​ចូលមក​ក្នុង​បន្ទប់ ចំណែក​ជនសង្ស័យ​ក៏​ដើរ​មក​តាម​ក្រោយ ដោយ​ខឹង​ជនរងគ្រោះ និយាយ​ទារលុយ​ដដែលៗ ទប់ចិត្ត​មិន​បាន​ស្ទុះ​ច្រាន​ជនរងគ្រោះ​ផ្ទប់​ជញ្ចាំង​ថ្ម បណ្តាលឲ្យ​ដួល​ទៅលើ​
​ឥដ្ឋ ហើយ​ជនរងគ្រោះ​ស្រែកថា (​ង៉ែ​ង​ធ្វើ​អីចឹង​) ភ្លាម​នោះ​ជនសង្ស័យ បាន​ចាប់​សក់​ក្បាល​បោក​ទៅ​លើ​ថ្ម ចំនួន​ពីរ​ដង​ថែម​ទៀត បណ្តាល​ឲ្យ ជនរងគ្រោះ​សន្លប់ ជនសង្ស័យ​យក​ក្រ​ម៉ា​ពណ៌ ប៉ៃ​តង​ខៀវ មក​ចង​រឹត​ក​ជនរ​ង​គ្រោះ​បន្ថែម​​ទៀត ដោយ​នឹក​ស្មានថា​ជនរងគ្រោះ​ស្លាប់ ជនសង្ស័យ បាន​ដក​យក​កាបូប​លុយ​ស្ពាយ​ពណ៌​ខ្មៅ​ពី​ជនរងគ្រោះ ហើយ​លូក​យកលុយ ពី​ក្នុង​កាបូប​នោះ​ដាក់​ក្នុង​ថង់​ខ្មៅ ហើយ​បោះ​កាបូបស្ពាយ​នោះ​ចោល មូលហេតុ​ដោយ​ឆ្កែ ព្រុស​ពេក បន្ទាប់​មក​ជនសង្ស័យ​ក៏​ដើរ សរសៀ​តាម​មុខផ្ទះ​។​

​ក្រោយពី​កើតហេតុ​រួច ប្តី​ជនរងគ្រោះ​បាន​មក ផ្ទះកើតហេតុ ឃើញ​ប្រពន្ធ ដេក​សន្លប់​នៅ​លើ​ថ្ម ក្នុង​បន្ទប់ ដោយ​មាន​ក្រ​ម៉ា​ចង​រឹត​ក​ថែមទៀត ប្តី​ជនរងគ្រោះក៏​ស្រាយ​ក្រម៉ា ចេញ​ជនរងគ្រោះ​ក៏​ដឹងខ្លួន​វិញ ដោយ​និយាយ​ប្រាប់​ថា ទីណា​អ្នក​វាយ ឮ​ដូច្នេះ​ក៏​ទូរស័ព្ទ​ប្តឹង​មក​សមត្តកិច្ច​ប៉ុស្តិ៍ រួច​មក​ប៉ុស្តិ៍​បាន​មកដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ម៉ិច ទីណា មក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍ ។ ជនសង្ស័យ ឆ្លើយ​សារភាពថាៈ ខ្លួន​ពិតជា​បាន​វាយ​ជនរងគ្រោះ​ប្លន់​យក​​ប្រាក់​ពិតប្រាកដ​មែន ។ ករណីនេះ ជំនាញ​និង​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង​បន្ត​ចាត់ការ តាម​នីតិវិធី ៕ ដោយ ​៖ ​កូឡាប​

 

spot_img
×