Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្សី​ចោទ​អា​មេ​រិច​ថា កំពុង​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​នៅវេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

spot_img

​រដ្ឋមន្ត្រីការបរទេស​រុស្សី លោក Sergei Lavrov កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ បាន​ចោទប្រកាន់ សហរដ្ឋ​អា​មេ​រិច​ថា​កំពុង​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​ប្រធានាធិបតីវេណេ​ហ្ស៊ុ​យ​អេ​ឡា​លោក Nicolas Maduro​។​

​លោក Sergei Lavrov បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ថា លោក​បាន​តវ៉ា​ទៅ​នឹង​ការប៉ុនប៉ង​រៀបចំ​រដ្ឋប្រហារ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ទម្លាក់​រដ្ឋា​ភ​បាល​ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ការតវ៉ា​របស់​លោក​បាន​ធ្វើឡើង​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo​។​

​ក្នុង​សេចក្តីប្រកាស លោក​ថ្លែង​ទៀតថា គំរោង​របស់​អា​មេ​រិច​ល្មើស​ទៅ​នឹង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ជា​ការ​លូកលាន់​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យភាព​។​

​សូមបញ្ជាក់​ថា រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ធ្លាប់បាន​ព្រមាន​រុស្សី​ថា សហរដ្ឋ​អា​មេ​រិច​នឹងមិន​ទ្រាំ​ទៀត​ទេ ខណៈ​រុស្សី​ធ្វើឲ្យ​ស្ថានភាព​តានតឹង​កាន់តែ​ខ្លាំងឡើង នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយ​ការបញ្ជូន​ទ័ព​ចូល​ក្នុងប្រទេស​នេះ​ដើម្បី​គាំទ្រ​លោក Nicolas Maduru​។​

​លោក​ថ្លែង​ក្នុង​សេចក្តីប្រកាស​ដូច្នេះ​ថា “​ការបន្ត​បញ្ជូន​ទ័ព​របស់​រុស្សី​ដើម្បី​គាំទ្រ​របប​ខុស​ច្បាប់​របស់​លោក Nicolas Maduro នឹង​ធ្វើឲ្យ​ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​រងគ្រោះ​កាន់តែ​យូរ ខណៈ​ដែល​ពួកគេ (​អា​មេ​រិច​) គាំទ្រ​ប្រធានាធិបតី​បណ្តោះអាសន្ន Juan Guaido”​។​

​សូមបញ្ជាក់​ថា របប​ដឹកនាំ​របស់​លោក Nicolas Maduro កំពុង​រង្គោះរង្គើ​យ៉ាងខ្លាំង ដោយសារតែ​មាន​ការ​មិន​ពេញចិត្ត​ពី​សំណាក់​ប្រជាជន​យ៉ាងច្រើន​ទូទាំងប្រទេស​។ នៅពេល​ជាមួយគ្នា​នេះ​ដែរ ប្រទេស​ជាច្រើន​បាន​ប្រកាស​គាំទ្រ មេដឹកនាំ​បក្សប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​។​

​របប​ដឹកនាំ Nicolas Maduro សព្វថ្ងៃ​គាំទ្រ​ដោយ​ប្រទេស​រុស្សី ចិន និង​គុយបា​ប៉ុណ្ណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×