Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីកដី​ដាក់​ភូមិ​ប៉ះ​គ្រាប់បែក​ទង្ង​ន់​ជិត​១០០​គីឡូក្រាម​ ភ័យ​លោះ​ព្រលឹង​ចេញពី​ខ្លួន​ទាំង​ម្ចាស់​ និង​អ្នកបើកអេ​ស្កា​រតែ​សំណាងល្អ​មិន​ផ្ទុះ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ប្រពល​រដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​មាន​ការភ្ញាក់ផ្អើល​បាន​​ចុះទៅ​ពិនិត្យ​ដោយសារតែ​បាន​ហៅ​អេស្ការ​មកជី​កដី​ដាក់​ក្នុង​ភូមិ​ហើយ​ប៉ះចំ​គ្រាប់បែក​មួយ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ដែល​មាន​ទង្ង​ន់​ជិត​១០០​គីឡូក្រាម​ ប៉ុន្តែ​សំណាងល្អ​មិន​ផ្ទុះ​កុំ​អី​មិន​ដឹង​ថា​គ្រោះថ្នាក់​យ៉ាង​ណា​នោះទេ​។​

​ហេតុការណ៍​នៃ​ការប្រទះឃើញ​គ្រាប់​នេះ​កាលពី​វេលា​ម៉ោង​៣និង១០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ​ខែ​មីនា​ ឆ្នាំ ​២០១៩​នេះ​ នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ងេ​ម អ៊ាន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​រស់នៅ​ភូមិ កំពោ​ត​ទូក ឃុំគគីរ​សោម ស្រុកស្វាយទាប ខេត្តស្វាយរៀង​។​

​បើ​យោង​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​គគីរ​សោម​បានអោយដឹងថា ​៖ ​ដោយមាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ខាងលើ​ថា​មាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​ប្រហែល​៧០​ម៉ែត្រ​និង​ខាងកើត​វត្ត​សិរី​ឧត្តម​(​ហៅ​វត្ត​កំពោ​ត​ទូក​)​ចំ​ងា៉យ​១០០​ម៉ែត្រ​។​

​ប្រភព​បាន​បន្តទៀតថា​៖​គ្រាប់បែក​ដែល​ពលរដ្ឋ​ប្រទះឃើញ​នោះ​មិនដឹង​ថា​ផលិត​នៅ​ប្រទេស​ណា​នោះទេ​ហើយ​ក៏​មិនដឹង​ថា​បាញ់​ឬ​ទម្លាក់​នៅក្នុង​សម័យ​សង្គ្រាម​ណា​នោះ​ដែ​រទល់​តែ​ជំនាញ​ខាង​សុីម៉ាក់​ទើប​ដឹងថា​ជា​ប្រភេទ​អ្វី​ផលិត​នៅ​ឆ្នាំ​ណា​។​

​ប្រភព​បន្ថែម​អោយដឹងទៀតថា ​៖ ​គ្រាប់​ដែល​ប្រទះឃើញ​នោះ​ទទឹង​៣​តឹក​កន្លះ​ប្រវែង​ប្រហែល​មួយ​ម៉ែត្រ​មាន​ក្បាល​គីប​ជិត​មួយ​តឹក​ទង្ង​ន់​ប្រហែល​១០០​គីឡូក្រាម​មាន ស្លាប ក​ង្ហារ និង​មាន​អក្សរ​ប្រាំមួយ​ជួរ​ដាក់​ឆ្នាំ​១៩៦៥​ផងដែរ​ហើយ​កន្លងមក​ប្រហែល​មួយ​ឆ្នាំ​មុន​មាន​ជនជាតិ​គេ​មក​ស្វែងរក​ផងដែរ​តែ​មិន​ត្រូវ​គោលដៅ​ខុស​គោលដៅ​តែ​៣០​ម៉ែត្រ​ពី​កន្លែង​ប្រទះឃើញ​ប៉ុណ្ណោះ​។​ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​យើង​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ដែល​ប្រទះឃើញ​គ្រាប់​នោះ​និង​បោះ​របង​ព័ទ្ធជុំវិញ​ដើម្បី​កុំ​អោយ​ពលរដ្ឋ​មក​ប៉ះពាល់​ក្រែង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ឬ​អាច​មាន​សា​ធាតុគីមី​ប៉ះពាល់​ដល់​សុខភាព​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×