Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរគួរមានវិធានការណ៍ ចំពោះហ្វូង​រថយន្ត​ដឹក​ដែក​អេតចាយ​ផ្ទេរ​ដឹក​ឆ្លង​ទៅ​វៀតណាម​ដូច​ស្រ​មោចផង!

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​វ៉េ​អង​និង​រថយន្ត​ធុន​ធំ​៨​ទៅ​៩​គ្រឿង​ផ្ទុក​ដែក​អេតចាយ​សង្ស័យថា មាន​អ្វី​ពិសេស​ហើយ​ទើប​បើក​ឆ្លងដែន​ប៉ុស្តិ៍​របៀង​ព្រំដែន​សំ​យ៉ោង​ស្ថិតនៅ​ភូមិឬ​ស្សី​លៀប​ឃុំ​សំ​យ៉ោង​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់រោ​ទិ៍​ខេត្ត​ស្វាយរៀង​ដើម្បី​ផ្ទេរ​ទំនិញ​ជា​ដែក​អេតចាយ​ដាក់​រថយន្ត ពាក់​ស្លាក​លេខ​វៀតណាម​ផ្សេង​ចេញ​ទៅ​វៀតណាម​ទាំង​កណ្តល​ថ្ងៃ​និង​យប់​អាធ្រាត​ដោយ​មាន​សមត្ថកិច្ចឈ​រ​នៅទីនោះ​ចាំ​ការពារ​នឹង​បើក​បា​រ៉ាស់​ជូនដំណើរ​អោយ​ទៀត​។​

​ពាក់ព័ន្ធ​ទៅនឹង​ហ្វូង​រថយន្ត​ដឹកទំនិញ​ជា​ដែក​អេតចាយ​ដែល​និយម​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នា​ពេលយប់​នេះ​ក្រុម​អ្នក​សារព័ត៌មាន​ពុំ​អាច​ធ្វើ​ការទំនាក់ទំន​ង​ជាមួយ​លោក​អនុសេនីយ៍ឯក យ៉​ន សុផល នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង​បាន​ទេ​នា​ព្រឹក​ថ្ងៃទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៩​នេះ ​ដោយសារ​គ្មាន​ប្រភព​ទាក់ទង​បាន​ហើយ​ម្យ៉ាងទៀត​លោកនាយ​ប៉ុស្តិ៍​រូប​នេះ​ក៏​មិនសូវ​នៅ​កន្លែង​ទេ​ !

​ក៏​ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យដឹងថា​៖​រថយន្ត​ទាំងអស់​នេះ​មាន​ទំនិញ ជា​ដែក​អេតចាយ ពុំ​មាន​អ្វី​សំខាន់​នោះ​ទេ​ហើយ​ក៏​គ្មាន​ខុស​ច្បាប់​ដែរ​ព្រោះ​មាន​អ្នក​រត់ការ​ផ្លូវ​អស់ហើយ គេ​បង់​លុយ​ឱ្យគយ ឱ្យ​ខេត្ត ឱ្យ​សាធារណៈការ​និង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​ព្រំដែន​រួចរាល់​អស់ហើយ ។​

​ដោយឡែក​ពលរដ្ឋ ក៏ដូចជា​ភ្នែក​របស់​មហាជន​ដែល​រស់នៅ​តំបន់​នោះ​ចេះតែ​ឆ្ងល់​ហើយ​និយាយ​តៗ​គ្នា​ថា​៖​មិន​ថា​ពេល​ប្រលប់ៗ​រឺ​ពេល​ថ្ងៃ​ទេ​គឺ​តែងតែ​មាន​រថយន្ត​ធំៗ​ផ្ទុកទំនិញ​ដែក​អេតចាយ​ដឹក​ឆ្លងដែន​តាម​ច្រករបៀង​ព្រំដែន​សំ​យ៉ោង​នេះ​រហូត​មិន​ដឹង​ថា​រថយន្ត​ទាំង​ដឹក​លើស​ទំងន់​រឺ​អត់​នោះ​ទេ​ពីព្រោះ​ថា​ជា​ធម្មតា​ចំពោះ​ផ្លូវលំ​គេ​អនុញ្ញាត​ឱ្យ​ដឹក​មិន​លើស​ពី​១៥​តោន​នោះ​ឡើយ​ដោយ​គិត​រួមទាំង​ទំងន់​របស់​រថយន្ត​ផង​នោះ​បើ​មិន​ដូច្នេះ​ទេ​ច្បាស់​ជា​រលាយ​ផ្ល​វ​លំអស់​ជាក​ជា​ពុំខាន​ឡើយ​។

​សំណួរ​សួរថា ៖ ​ចុះ​បើ​ដឹក​ទំនិញ​រឺ​អេតចាយ​ស្របច្បាប់​ចាំបាច់​អី​ដឹក​ចេញ​ឆ្លងដែន​ទៅ​ក្រៅប្រទេស​តាម​ច្រករបៀង​ដូច្នេះ​មិន​ព្រម​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​រឺ​ច្រក​តំបន់​ដែល​មាន​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នៅ​ទីនោះ​ប្រចាំ​ការត្រួតពិនិត្យ​ដូច្នេះ​ទៅ​វិញ​? មាន​អ្វី​នៅក្នុង​ក្បួន​រថយន្ត​ទាំង​នោះ​មែន​? រឺ​មួយក៏​បណ្តោយ​ឱ្យ​ខូច​ផ្លូវ​អស់​ទើប​រក​លុយ​ធ្វើ​ឡើង​វិញ​មែន​?

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ រឿង​ហ្វូង​ក្បួន​រថយន្ត​ដឹកទំនិញ​ឆ្លងដែន​ទាំង នេះ​គឺ​គេ​មាន​មេខ្យល់​ជា​អ្នក​រត់ការ​អស់ហើយ​តាំងពី​លើ​មក​ទៅ​តាម​ជំនាញ ទើប​ទំនិញ​អាច​ឆ្លង​ចេញទៅ​ក្រៅ​ប្រទេស​តាម​ច្រករបៀង​បាន​គ្មាន​អ្នក​មក​រំខាន​ដូច្នេះ​តែបើ​អ្នកកាសែត​ចង់​ថត​ផ្សាយព័​ត៌មានក៏​សូម​អញ្ជើញ​មួយ​សេរី​គ្មាន​បញ្ហា​ទេ ! ៕ ដោយ ៖ វ៉ៃកូ​

spot_img
×