Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ពុល​អាហារ​នៅ​វិទ្យាល័យ​ឯកជន​មួយ ឥឡូវ​គឺ ៖ ថ្នាក់ដឹកនាំ​សាលា និង​គ្រូៗ​ទាំងអស់​ត្រូវ​បរិភោគ​អាហារ​រួមជាមួយ​…​សិស្ស​!

spot_img

​សាលា​មធ្យមសិក្សា​អនុវត្ត​មួយ​នៅ​ចេង​ឌូ ខេត្ត​ស៊ឺជាំង បាន​ធ្វើ​ឲ្យ​សិស្ស​ពុល​អាហារ ព្រោះ​កេង​បន្លំ​យក​អាហារ​អន់​គុណភាព​បម្រើ​ឲ្យ​សិស្ស ។​

​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​អាណាព្យាបាលរាប់​រយនា​ក់​បាន​ធ្វើ​បាតុកម្ម​ទាម​ទារ​រក​យុត្តិធម៌ ។​

​រឿងរ៉ាវ​កើតឡើង​កាលពី​ថ្ងៃ​ទី ១២ មីនា នៅ​សាលា​មធ្យមសិក្សា​ឯកជន​ដែល​មាន​ថ្លៃ​សិក្សា​ខ្ពស់​ជាង​គេ​នៅ​ខេត្ត​សឺ​ជាំ​ង ។ ព្រោះតែ​បរិភោគ​អាហារ​ខូចគុណភាព សិស្ស​យ៉ាងតិច ៣៦​នាក់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​សិស្ស​ខ្លះ​រាករូស បន្ទោរ​បង់​មាន​ឈាម​… ។​

​ដល់​ថ្ងៃ​ទី ១៨ មីនា សិស្ស ១២០ នាក់​ផ្សេង​ទៀត​បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ។ អាណា​ព្យាបាល​ទាំង​លែង​បាន​ក៏​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា ។ ប៉ូលិស​មាន​វត្តមាន​ដើម្បី​រំសាយ​ហ្វូងមនុស្ស​ពោរពេញ​ដោយ​…​កំហឹង​ទាំង​នោះ ។​

​អាណា​ព្យាបាល​លើកឡើងថា ពួកគេ​បាន​បង់​ថ្លៃ​សិក្សា​រាប់ពាន់​ដុល្លារ​ឲ្យ​កូននៅ​តែ​បែរ​ជា​ទទួលបាន​អាហារ​កខ្វក់​មិន​ធានា​ដល់​សុខភាព ។​

​អភិបាលក្រុង​បាន​ថ្លែងថា ៖ សាលា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​អន់​ខ្សោយ​បែបនេះ ហើយ​ថា​ប្រការ​នេះ​បង្ក​អស្ថិរភាព​សង្គម​ឥទ្ធិពល​អាក្រក់​ដល់​សហគមន៍ ហើយ​ខ្ញុំ​ពិតជា​…​អៀនខ្មាស់​ណាស់​! ។​

​ក្រៅពី​ពង្រឹង​ការគ្រប់គ្រង​ឃ្លាំមើល​អាជ្ញាធរ​បាន​ដាក់​បញ្ជា​ឲ្យ​អ្នកដឹកនាំ​សាលា គ្រូបង្រៀន​ត្រូវ​បរិភោគ​អាហារ​ជាមួយ​ស​សិស្ស​…​ដាច់ខាត​! ៕ ចន្ទ្រា​

spot_img
×