Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិនបើ​ផ្សិត​រាង​ដូច “​លិង្គ​” ធ្វើឲ្យ​គេ​អស់សំណើ​ចនោះ ផ្សិត​រាង​ដូច​មនុស្ស​បែរជា​ធ្វើឲ្យ​គេ​… ព្រឺ​រោម -​នេះ​ជា​ប្រភេទ​ផ្សិត​ថ្មី​!

spot_img

ប្រភេទ​ផ្សិត​មើល​ទៅ​មាន​រាង​ស្រដៀង​មនុស្ស​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​សងខាង​ផ្លូវ​មួយ ។ ប៉ុន្តែ​រហូត​ដល់ ១៥ ឆ្នាំក្រោយ​អាថ៌កំបាំង​របស់​វា​ទើប​ត្រូវបាន​ទម្លាយ​ចេញ ។​

​ប្រភេទ​ផ្សិត​នេះ​ត្រូវបាន​រកឃើញ​នៅ Cockley Cley , Norfolk អង់គ្លេស ។ ដើម​របស់​វា​មាន​ប្រេង ដៃ ជើង​ស្រដៀង​មនុស្ស ។ គេ​បាន​ដាក់ឈ្មោះ​វា​ថា geastrum britannicum -​ចង់​ថា​មាន​តែ​នៅ​អង់គ្លេស​ប៉ុណ្ណោះ ។​

Jonathan Revette អាយុ ៤៩​ឆ្នាំ ជា​ជន​ដំបូង​បាន​រកឃើញ​វា ។ គាត់​ពោលថា ៖ វា​ស្រដៀង​មនុស្ស ។ វា​មាន​ក្បាល និង​ដៃ ហេតុ​នេះ​យើង​ចាប់អារម្មណ៍​” ។ នោះ​គឺ​ឆ្នាំ ២០០០ ។​

​ក្នុងពេល​ដែល​អ្នកវិទ្យាសាស្ត្រ​លែង​រវល់​នឹង​វា​នោះ Revette បាន​យក​គំរូ​ផ្សិត​នេះ​បញ្ជូន​ទៅ​ឧទ្យាន​រុក្ខជាតិ​ធ្វើ​ការពិសោធន៍ ។ ទម្រាំ​ដល់​ឆ្នាំ ២០១៥ ទើប​អ្នកជំនាញ​ខាង​ផ្សិត​នៅ​អេស្បាញ បាន​រកឃើញថា វា​ជា​ប្រភេទ​ផ្សិត​ថ្មី​មួយ ។​

Revette ពោល ៖ ខ្ញុំ​ច្រើន​មន្ទិលសង្ស័យ​ការប្រកាស​របស់​អ្នកជំនាញការ ប៉ុន្តែ​លើក​នេះ​ពួកគេ​បាន​វាយតម្លៃ​ត្រឹមត្រូវ ។​

​ចម្លែក​ណាស់ ! រុក្ខជាតិ​ទាំងឡាយ​តែង​មាន​ការវិវត្ត ហើយ​នៅ​អំឡុងពេល​នោះ​ប្រភេទ​ថ្មី ចេះ​តែ​ត្រូវបាន​គេ​រកឃើញ ។​

spot_img
×