Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ឡាវ​មិន​មាន​បញ្ហា​ព្រួយបារម្ភ​ពី​រឿង​សង្គ្រាម​ទៀត​ទេ​

spot_img

ភ្នំពេញ ​៖ ចំពោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មិន​មាន​ការព្រួយបារម្ភ​ទៅ​លើ​បញ្ហា​សង្គ្រាម​នៅតាម​ព្រំដែន​អស់​ទេ ដោយសារ​តែ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ មាន​ភាព​វៃឆ្លាត​ក្នុង​ការដឹកនាំ ពិសេស​គឺ​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​កម្ពុជា​។​

នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​លោក​ឃួង​ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ដែល​លោក ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​អេម ផាយ​គីន​ដាវ​ង្ស ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ២៧​ខែ​មិនា​ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ឃួង ស្រេង​ក្នុងឱកាស​ជំនួប​សម្តែង​ការគួរសម​នោះ បានលើកឡើង​ពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ឡាវ​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា​ជា​យូរលង់​មកហើយ​។ លោក​បាន​បន្តថា ទីក្រុង ភ្នំពេញ​និង​ទីក្រុង​វៀង​ច័ន្ទ​បាន​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​អោយ​ទីក្រុង​ទាំងពីរ​ក៏​ដូចជា​ប្រទេស​ទាំង​ពីរ មាន​កិច្ចប្រតិបត្តិការ​រវាង​គ្នា​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែមទៀត​។​
លោក​ឃួង​ស្រេង​ក្នុងឱកាស​នោះ​ដែរ ក៏បាន​លើកឡើង​ពី ពី​ការអភិវឌ្ឍ​រីកចម្រើន​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ ។

ទន្ទឹមនឹងនោះ​លោក ក៏បាន​លើកឡើង​ពី​ភាព​អសកម្ម​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ដូចជា​បញ្ហា​ប្រឈម​ទៅនឹង​ការកកស្ទះ​ចរាច​រណ៍​បញ្ហា​សំរាម​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​យកចិត្តទុកដាក់​ដើម្បី​ធ្វើ​ការដោះស្រាយ​។ អ្វី​ដែល​ជា​ការប្រសើរ​មួយទៀត​នោះ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ យើង​បាន​និង​កំពុង​ដាក់ឲ្យ​ដំណើរការ ច្រកចេញចូល​តែ​មួយ​ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​។​

ក្នុងជំនួប​នោះ​ដែរ លោក​ឃួង​ស្រេង តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អញ្ជើញ អភិបាល​ទីក្រុង​វៀង​ច័ន្ទ​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ពេល​ដ៏​សមគួរ​មួយ​។​

លោក​អេម ផាយ​គីន​ដាវ​ង្ស បាន​មានប្រសាសន៍​លើកឡើងថា រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ​គឺ​ពិតជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា តាំងពី​យូរលង់​ណាស់​មក​ហើយ​ដោយសារតែ​ប្រទេស​យើង​ជា​ប្រទេស​ដែល​នៅ​ជិតខាង​នឹង​គ្នា លោក​ចង់ឲ្យ​ទំនាក់ទំនង​ជិតស្និទ្ធ​នេះ​កាន់តែ​ល្អ​បន្ថែមទៀត​។

ក្នុងឱកាស​នោះ​ដែរ​លោក​អេម ផាយ​គីន​ដាវ​ង្ស ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ ជួយ​មើលថែ ដូច​ជា​ការពារ​សន្តិសុខ ដល់​និស្សិត ក៏ដូចជា​អ្នកវិនិយោគទុន​ឡាវ​ដែល​បាន​និង​កំពុង​សិក្សា​និង​រកស៊ី​នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែរ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង ពិសេស​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​មាន​អគារ​ខ្ពស់ៗ​រីក​ដូច​ផ្សិត​៕​ ដោយ​:​កូឡាប​

   

spot_img
×