Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្ងល់​ជាច្រើន​ត្រូវ​បាន​ចោទសួរ​លើ​លោក​ផែង​វណ្ណៈ​មាន​ជាប់​សាច់ញាតិ​អ្វី​ជាមួយ​ជន​បង្ក​បាន​ជា​យក​លុយ​ទៅ​ចូល​បុណ្យសព​និស្សិត​ស្រី​

spot_img

​ភ្នំពេញ​ ៖ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរ ដែល​រថយន្ត range rover ស៊េរី​ទំនើប​បុក​ម៉ូតូ​គុប​ជ្រុង​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នោះ​ចម្ងល់ ជាច្រើន​ត្រូវបាន​លើកឡើង នៅពេល​ដែល​ឃើញ​លោក​ផែង​វណ្ណ​: នាំយក​ថវិកា 5 ពាន់​ដុល្លារ​ទៅ​ចូល​បុណ្យសព​និង​អុជ​ធូប​ថ្វាយបង្គំ់ បណ្ដាញ​សង្គម​បាន​លើកឡើង​ថា​តើ​ជន​បង្ក​មាន​អ្វី​ទាកទង​នឹង​លោក ផែង វណ្ណៈ ​បានជា​លោក ផែង វណ្ណៈ ក្លាយទៅជា​ជន​នាំ​សារ
​ឲ្យ​ឃាតករ​សម្លាប់​និស្សិត​ឆ្នើម​ទៅវិញ ចុះ​ហេតុអ្វី​​មិន​នាំ​ជនបង្ក​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខ័ន្ធ​សព​​ជនរងគ្រោះ ។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​នៅ​ថ្ងៃ ២៧ មីនា ២០១៩​បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា​ ​តើ​ជនបង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក ផែង វណ្ណៈ ?

បានជា​លោក ផែង វណ្ណៈ ក្លាយទៅជា​ជន​នាំ​សារ​ឲ្យ​ឃាតករ​សម្លាប់​និស្សិត​ឆ្នើម​ទៅវិញ ចុះ​ហេតុអ្វី​​មិន​នាំ​ជនបង្ក​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខ័ន្ធ​សព​​ជនរងគ្រោះ បែ​ជា​ឲ្យ​អ្នក​មិន​មែន​ជា​ជន​បង្ក​ទៅ​​ជំនួស​ខ្លួន​វិញ​? បើ​តាម​ខ្ញុំ​ដឹង​ចរិក​លោក ផែង វណ្ណៈ ​គឺ​នឹង​ស្រែក​ជំ​ទាល​​រកមុខ​អ្នកបង្ក​ឲ្យទៅ​ទទួលទោស ​ប៉ុន្តែ​លើក​នេះ គឺ​ផ្ទុយ​ស្រលះ ដោយសារ​ជន​បង្ក​មាន​​ទំនាក់ទំនង​ជាមួយ​នឹង​ខ្លួន បែរ​ជា​លោក ផែង វណ្ណៈ ​មិន​ស្រែក​ជំ​ទាល​រក​ជនបង្ក​ទេ ថែម​ទាំង​ស្មក្រ័ចិត្ត​ធ្វើ​​ជា​ព្រាប​នាំសារ​យក​ថវិកា​ជូន​គ្រួសារ​សព​ជនរងគ្រោះ​​ថែមទៀត​ផង​។ ខ្ញុំ​ចង់​ប្រាប់​ទៅ​លោក ផែង វណ្ណៈ និង​​ក្រុម​អ្នកបង្ក​ថា​លុយ​មិន​អាច​ទិញ​ជីវិត​មនុស្ស​បាន​ឡើយ ​ហើយ​លោក ផែង វណ្ណៈ គួរឲ្យ​យោបល់​ទៅជន​បង្ក​ឲ្យ​​ចេញមុខ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ទើប​ជា​ការប្រសើរ​។​

​ដូច្នេះ​ករណី​នេះ បើ​មិន​ប្រយត្ន័​ទេ គឺ​លោក ផែង វណ្ណៈ ក៏​​អាច​មាន​ទោស​ដែរ គឺ ជាប់​ពី​បទ​ឃុបឃិត​សមគំនិត និង​ពី​បទ​​លាក់​បំពួន​ឃាតករ​។

​នៅលើ facebook ផ្លូវការ​លោក​ផែង​វណ្ណៈ​បាន​និយាយថា​ ​នៅវេលា​ម៉ោង ១២និង០០ នាទី ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៩ ខ្ញុំបាទ​តំណាងអោយ​ម្ចាស់​រថយន្ត​លេខ 2AF-7777 ភ្នំពេញ បាន​នាំយក​ថវិកា​ចំនួន ៥០០០ ដុល្លារ អាមេរិក ទៅ​ចូល​បុណ្យសព​ក្មួយ​ស្រី ឌុំ រី​ដា នៅ​ភូមិ​កំពង់​ដំរី ឃុំ ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។ ​បន្ទាប់​ពី​បុណ្យសព​រួច​ឪពុកម្តាយ ក្មួយ​ស្រី​នឹង​ឡេីង​មក​ដោះស្រាយ​ដើម្បី​ទទួល​សំណង​រដ្ឋប្បវេណី នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ចំពោះ​បញ្ហា​អ្នក​បើកបរ​តុលាការ​នឹង​បន្ត​ការងារ​តាម​និតិ​វិធី ។

​សូម​វិញ្ញាណក្ខន្ត​ក្មួយស្រី​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើ​យ ។​

នៅ​ថ្ងៃ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១៩​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍ ចំពោះ​ការ​ការបាត់បង់​និស្សិត ឌុំ រី​ដា នៅក្នុង​បរិបទ​គ្រោះថ្នាក់​ចរាចរ ដ៏​តក់ស្លុត​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​មហាជន​បាន​យកចិត្តទុកដាក់​ខ្ពស់ ពិត​ប្រាកដ​ណាស់​នេះ ជា​សារ​មួយ​ដ៏​ត្រឹមត្រូវ និង​ជា​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ រាស្ត្រ និង​រដ្ឋ “​រួម​គ្នា​ប្រឆាំង​នឹង​អ្នកបើកបរ ដែល​មាន​ឥរិយាបទ​ឃោរឃៅ គ្មាន​គុណធម៌ សីលធម៌ ធ្វេសប្រហែស និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សាធារណជន​” គឺ​មិន​ត្រឹម​តែ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​នោះទេ គឺ​វិធានការ​ម៉ឺងម៉ាត់​ជាមួយ នឹង​ការទប់ស្កាត់​ការពារ​សាធារណជន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​អាច​ទទួលយកបាន​ផងដែរ​។

​ជាមួយគ្នា​នោះ​ផងដែរ ក្នុងនាម​រាជរដ្ឋាភិបាល សូម​សម្តែង​នូវ​ការសោកស្តាយ​បំផុត និង​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ក៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​សូម​វិញ្ញាណក្ខន្ធ​ក្មួយ​ស្រី​បាន​ទៅកាន់​សុគតិភព​។​

​សម្តេច​តេជោ​ហ៊ុនសែន ស្នើ​ឲ្យ​តាម​ចាប់ អ្នក​បើក​ឡាន បុក​និស្សិត​ស្រី ។ ទោះ​ឪពុក​ចេញមុខ​ទទួលខុសត្រូវ ក៏​ត្រូវតែ​នាំ​កូនស្រី បង្ក​ហេតុ មកឲ្យ​តុលាការ​កាត់ទោស​ផងដែរ បើ​ទោះ​ជា​សំណង​រដ្ឋប្បវេណី ត្រូវ​ទូទាត់​សង​ក៏ដោយ ។ សម្តេច​តេជោ បាន​បន្ថែមថា មក​ពី​ក្នុង​ខ្លួន​អត់​មាន​គុណធម៌ ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ រថយន្តបុក​និស្សិត​ស្លាប់ ត្រូវតែ​តាមរក​អ្នក​បង្កហេតុ​ឲ្យឃើញ ហើយ​បណ្តាល​​មកពី​អ្វី ។ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​គរុ​សិស្ស​និង​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​​មីនា ឆ្នាំ​២០១៩​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​តាមដាន​ដែរ ពី​ករណី​រថយន្តបុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗនៅក្នុង​រាជា​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦​មីនា​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ទៅ​សមត្ថកិច្ច​យ៉ាង​ដូច្នេះ​ថា​៖”​ម្សិលមិញឃើញ​​​គេផ្សាយ​ថា​បុក​និស្សិត​ស្រី​ឲ្យស្លាប់​។ ត្រូវ​តាម​រក អ្នកបើក ឲ្យឃើញ​។ អា​ហ្នឹង តើ​មក​អ្វី​? គឺ​មកពី​អ្នកបើក អត់​គុណធម៌​ហ្នឹង​ឯង​”​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ជនបង្ក​បើករថយន្ត Rang Rover ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​និស្សិត​ស្រី​ស្លាប់ ព្រម​ចូល​ខ្លួន​ដោះស្រាយ នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​ហើយ នៅវេលា​ម៉ោង​ជាង​១០ ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៩​។​

បើទោះបីជា​ជនបង្ក​មក​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ ក៏ដោយ ប៉ុន្តែ​មិន​ត្រូវ​បាន​បង្ហាញ​ជាស​ធា​រណៈ​នោះទេ ។ ប្រធានការិយាល័យ​ចរាចរណ៍​ជើងគោក​មិន​ទាន់​បង្ហាញឲ្យដឹង​ពី​អត្តសញ្ញាណ អ្នកបើករថយន្ត​នោះ​នៅ​ទ្បើយ​ទេ ដោយ​លោក​បាន​បញ្ជាក់ថា មន្ត្រី​រប​​ស់​លោក កំពុងតែ​សួរនាំ ដើម្បី​ធ្វើ​កំណត់ហេតុ ក្នុងនោះ​លោក បានបញ្ជាក់​ថា ជន​បង្ក​បាន​យក​ថវិកា​ចំនួន ២០​លាន​រៀល ទៅ​ចូល​បុណ្យ​សព​ជនរងគ្រោះ​ផងដែរ​។​

​រថយន្ត Rang Rover ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ 2AF-7777 ដែល​បើក​បុក​ស្លាប់​និស្សិត​ស្រី​ម្នាក់​ស្លាប់ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា (៣៧១) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ នា​កណ្តាល​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​។ ការ​ប្រទះ ឃើញ​រថយន្ត​នេះ ត្រូវបាន​មហាជន​ដាក់​ការសង្ស័យថា ម្ចាស់​រថយន្ត​នេះ​យក​ប្លុង​ចោល ដើម្បី​ឱ្យ​សមត្ថកិច្ច​អូស យកទៅ​រក្សាទុកការិយា​ល័យ​​ចរាចរណ៍​ជើងគោក ចំណែក​ម្ចាស់​រថយន្ត មិន​បាន​ចូលខ្លួន​ដោះស្រាយ​នោះ​ទេ រហូតដល់​ព្រឹក​នេះ​។​

​រថយន្ត range rover ស៊េរី​ទំនើប​នេះ​ដែល​មាន​ម្ចាស់​ដើម​ឈ្នះ​សេង​ពិទូរ្យ ហើយ​លោក​សេង ពិទូរ្យ បាន​លក់​រថយន្ត​នោះ​ឲ្យទៅ​អ្នក​ផ្សេង​មួយទៀត ។ ហើយ​ម្ចាស់​ឃ្លាំង​រថយន្ត នោះ​បាន​លក់​រថយន្ត​ឲ្យទៅ​ឈ្មោះ​យិន ង្គិ​ច ។ ឈ្មោះ​យិន ង្គិ​ច កំពុង​ប្រើប្រាស់​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​បើ​តាម​បណ្ដាញ​សង្គម facebook បាន​លើកឡើង​ថា លោក យិន ង្គិ​ច មាន​លេខ​ទូរ​សព្ទ័ 012911111 ជា​ម្ចាស់​សណ្ឌាគារ​អ៊ី​ម​ប្រេ​ស​អង្គរ Empress Angkor Hotel សៀមរាប និង ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បើ​យោង​តាម​លិខិត​ទិញ​លក់ ប៉ុន្ប៉ុ​ន្តែ​ពេល​បន្ទាប់​ពី​ទិញ​ជិះ​មួយរយ​:​មក​គាត់​ក៏​អាច​លក់​ឲ្យ​អ្នក​ដ៏ទៃ​ផ្សេង​ទៀត​ដែរ ) សមត្ថកិច្ច​គួរតែ​រក​ចាប់​ខ្លួន​អោយបាន​ឆាប់​បន្តិច​ព្រោះ​មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ​។​

​ម្ចាស់​ឡាន Range Rover ពណ៌​ខ្មៅ ស្លាក​លេខ 2AF-7777 គឺ​ឈ្មោះ យិន ង្គិ​ច ចង់​ទទួលខុសត្រូវ​ជំនួស​កូនស្រី​ឈ្មោះ យិន ម៉ា​ណា ដែល​ត្រូវបាន​គេ​សង្ស័យ​ថា​បើក​បុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ស្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៩​។ ឈ្មោះ យិន ម៉ា​ណា ត្រូវបាន​គេ​ទម្លាយ​រឿង​ឲ្យដឹងថា មាន​សញ្ជាតិ​អាមេរិក​ផងដែរ​៕ ដោយ​ : ​កូឡាប​

spot_img
×