Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ព្រះសីហនុ ដឹកនាំ​គណៈប្រតិភូ​ទស្សនៈ​កិច្ចកា​រងារ​ទៅកាន់​ប្រទេស​ចិន​រយៈពេល​វែង​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ធ្វើ​ទស្សនកិច្ច​សិក្សា​ផ្លូវ​រយៈពេល​វែង ទៅកាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩​។​

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ តប​តាម​ការអញ្ជើញ របស់​ប្រធាន​រដ្ឋបាល តំបន់​ពិសេស​ម៉ា​កាវ តាមរយៈ​ស្ថានទូត​ចិន និង​អភិបាលខេត្ត​ហៃ​ណាន ប្រទេស​ចិន​។​

​មន្ត្រី​ដដែល​បញ្ជាក់​ថា ទស្សនកិច្ច របស់​គណៈប្រតិភូ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ លោក យន្ត មីន ទៅកាន់​ប្រទេស​ចិន ពេលនេះ គឺជា​ទស្សនកិច្ច​សិក្សា​លើក​ទី​៥ ថ្នាក់​អភិបាល​ក្រុង នៃ​ប្រទេស​ជិតខាង​ចិន នៅ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ ដើម្បី​ស្វែងយល់​ពី​កិច្ច​សហប្រតិបត្តិការ របស់​រដ្ឋបាល​ម៉ា​កាវ ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា លើ​វិស័យសេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​វប្បធម៌​ជាដើម​..​។​

​ព្រម​ជាមួយគ្នានេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​នឹង​ដឹកនាំ​ប្រតិភូ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទៅ​ចូលរួម​កិច្ចប្រជុំ ក្នុង​វេទិកា​ប៉​អាវ និង​វេទិកា​សន្ទនា របស់​អភិបាលខេត្ត​-​ក្រុង​ប្រទេស​ចិន និង អាស៊ាន ស្តី​ពី​ការលើកកម្ពស់ ការតភ្ជាប់​អាស៊ាន – ចិន ដើម្បី​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩​ផងដែរ​។​

​ថ្លែង​ក្នុង​វេទិកា​នា​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ លោក យន្ត មីន បាន​ថ្លែង​កោត​សរសេីរ​ចំពោះ​សមិទ្ធិផល​នានា របស់​ប្រទេស​ចិន ក្រោម​ការដឹកនាំ​ប្រដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ របស់ លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​។​

​នា​ឱកាស​នោះ​ដែរ លោក យន្ត មីន បាន​ឆ្លៀត​អំពាវនាវ​ដល់​អ្នកវិនិយោគ​ទុន នៃ​ទីក្រុង​ម៉ា​កាវ និង​ប្រទេស​ចិន​ទាំងមូល ព្រម​ទាំង​ប្រទេស​នានា ក្នុង​តំបន់​អាស៊ាន ឲ្យចូល​មក​បណ្តាក់ទុន និង​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យបាន​ច្រើន​កុះករ នា​បណ្តា​ឆ្នាំ​ខាង​មុខៗ​ទៀត​។​

​ព្រម​ជាមួយគ្នានេះ លោក យន្ត មីន​ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើង​អំពី​សក្តានុពល លើ​វិស័យ​ទេសចរណ៍ វិស័យសេដ្ឋកិច្ច និង​វិស័យ​ឧស្សាហកម្ម​ជា​ដើម សម្រាប់​បើកផ្លូវ​ដល់​អ្នកវិនិយោគ​ទុន​នានា មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស​អ្នកវិនិយោគទុន​មកពី​ប្រទេស​ចិន ឲ្យ​ងាក​ទៅ​ចាប់​អារម្មណ៍ និង​ចុះ​ទៅ​សិក្សា​លើ​គម្រោង​វិនិយោគ​ផ្សេងៗ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យបាន​ច្រើន ទៀត ដោយ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​រង់ចាំ​ស្វាគមន៍ ព្រមទាំង​សម្របសម្រួល ដល់​ការងារ​វិនិយោគ​គ្រប់​ក្រុមហ៊ុន​ទាំងឡាយ ដែល​ចូល​ទៅ​បោះទុន​វិនិយោគ​ស្រប​ច្បាប់​នៅ​កម្ពុជា ជាពិសេស​នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត ដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕​ ដោយ ៖ ដែន សីមា

spot_img
×